តាមពិត​កុលសម្ព័ន្ធ​ដែល​សម្លាប់​ជនជាតិ​អាមេរិក​៥​នាក់​កាលពី​៦៥​មុន​គឺជា​មនុស្ស​គួរ​ឲ្យ​ស្រលាញ់​រាប់អាន​បំផុត​នៅលើ​ពិភពលោក​

សង្គមប្លែកៗ
0
773
[bg-ads]


​រូបភាព​ដ៏​អស្ចារ្យ​ទាំងអស់នេះ បង្ហាញ​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ក្រុម​កុលសម្ព័ន្ធ​អា​ម៉ា​ហ្សូ​ន ដែល​បានសម្លាប់​សាសនា​ទូត​អាមេរិក​៥​នាក់ កាលពី​រយៈពេល​៦៤​ឆ្នាំមុន ប៉ុន្តែ​តាមពិតទៅ​ពួកគេ​គឺជា​មនុស្ស​គួរ​ឲ្យ​ស្រលាញ់​រាប់អាន​បំផុត​នៅលើ​ពិភពលោក​។​អ្នក​ថតរូប​ដ៏​ក្លាហាន​ម្នាក់​ឈ្មោះ Václav Šilha អាយុ​៥៦​ឆ្នាំ បាន​ថតរូប​ឃាតករ​នៅក្នុង​កុលសម្ព័ន្ធ Huaorani ពេលដែល​រូបលោក​ទៅលេង​ពួកគេ​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​
[wai id="7"]
​នៅក្នុង​រូបថត​មួយ​ឃើញ​បុរស​ម្នាក់​កំពុងកាន់​លំពែង​ដ៏​ធំ​មួយ ខណៈដែល​រូបថត​ផ្សេងទៀត ឃើញ​មេ​កុលសម្ព័ន្ធ កំពុង​ខ្ជាក់​អាហារ​មិនទាន់​ឆ្អិន ចូលទៅក្នុង​ចានដែក​មួយ​។ ចំណែក​កុលសម្ព័ន្ធ​ស្រាត​ម្នាក់ ទៀត កំពុង​ញញឹម ជាមួយនឹង​ជ្រូកព្រៃ​យ៉ាង​ធំ​មួយ​ក្បាល​ដែល​គាត់​ប្រ​ម៉ាញ់​បាន​។​កុលសម្ព័ន្ធ​មួយ​នេះ ត្រូវបាន​គេ​ដឹង​ច្បាស់​ថា ជា​អ្នក​សម្លាប់​បុរស​ជនជាតិ​អាមេរិក​៥​នាក់ ដែល​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​ពួកគេ​មកកាន់​សាសនា​គ្រិស្ត​វិញ កាលពី​ឆ្នាំ​១៩៥៦​។​ពួកគេ​បាន​ស្លាប់​ទាំងអស់ ក្រោយ​ពេលដែល​កុលសម្ព័ន្ធ Huaorani ជឿថា ពួកគេ​គឺជា​មនុស្ស​ស៊ីសាច់​មនុស្ស គឺជា​អ្វីដែល​ពួកគេ​មានការ​ស្តាយក្រោយ និង​បាន​សារភាពថា មកពី​ពួកគេ​ភាន់ច្រឡំ​។​លោក Václav មកពី​ទីក្រុង Prague ប្រទេស​ឆេ​ក បាន​និយាយថា លោក​បាន​ទៅលេង​ក្រុម​កុលសម្ព័ន្ធ Huaorani​ជាមួយនឹង​អ្នក​ម​គ្គុ​ទេស​ម្នាក់ ដែល​កុលសម្ព័ន្ធ​មួយ​នេះ​ស្គាល់​ច្បាស់ ហេតុ​ដូច្នេះហើយ​ទើប​លោក​មានសំណាង ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បែបនេះ​។​លោក​បាន​និយាយថា លោក​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ នឹង​កម្លាំង​ជំនឿ​តាមបែប​ប្រពៃណី​របស់​ពួកគេ ចំណេះដឹង​ធម្មជាតិ​របស់​ពួកគេ ហើយ​និង​អារម្មណ៍​របស់​ពួកគេ​មាន​ចំពោះ​សហគមន៍​។​លោក​បន្តថា ពាក្យ​ថា “Huaorani” មានន័យថា “​មនុស្សលោក​” ហើយ​លោក​ហ៊ាន និយាយថា ពួកគេ​គឺជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្រលាញ់​រាប់អាន​បំផុត​ដែល​លោក​មិន​ធ្លាប់​ដែល​ជួប​ពីមុនមក​នៅលើ​ពិភពលោក​។​

សូមបញ្ជាក់ថា កុលសម្ព័ន្ធ Huaorani រស់នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន របស់​ប្រទេស​អេក្វាទ័រ ហើយ​ពួកគេ​ចូលចិត្ត​ប្រ​ម៉ាញ​សត្វ​ស្វា​មក​ធ្វើជា​អាហារ ដោយ​ប្រើប្រាស់​ព្រួញ​ពិស​។​ពួកគេ​ត្រូវបាន​រកឃើញ​ដំបូង​ដោយ​កម្មករ​ក្រុមហ៊ុន​ប្រេង Shell នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ ប៉ុន្តែ​រដ្ឋាភិបាល​អេក្វាទ័រ នៅតែ​បន្ត​ឈ្លានពាន​ដែនដី​របស់​ពួកគេ ដើម្បី​ខួង​យក​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល​៕






[wai id="6"]