ស្មូម​យាចក​ច្រ​ម៉ក់​…​លេង​ស្ទីល​អ្នកលេង​កាំភ្លើង​ជ័រ​ដើរ​សុំទាន​

សង្គមប្លែកៗ
0
1536
[wai id="5"]


...​ពិតជា​រឿង​ចំឡែក​ទើបតែ​ជួប​ប្រ​ទៈ​ហើយ​នេះ​ពីព្រោះ​ធម្មតា​អ្នកដើរ​សុំទាន​ទាំង​ក្មេង ទាំងចាស់​សុទ្ធតែ​បង្ហាញ​នូវ​កាយវិការ​ធ្វើ​ឲ្យ​អ្នកដទៃ​គេ​អាណិត តែ​ចំពោះ​ក្មេងៗ​មួយក្រុម​នេះ​បង្កើត​របៀប​សុំទាន​ប្លែក​ទៅវិញ​គឺ​ប្រើប្រាស់​កាំភ្លើង​ជ័រ​ដើរ​ភ្ជង់​សុំទាន​តែម្តង​។​អ្នកបើកបរ​រថយន្ត​ជាច្រើន​នៅលើ​ដងផ្លូវ​នៃ​រដ្ឋ​សា​បា ប្រទេស​ម៉ាឡេស៊ី​នាពេល​ថ្មីៗ​នេះ ធ្លាប់​ឆ្លងកាត់​ដោយ​ក្មេងប្រុស​ម្នាក់​យក​កាំភ្លើង​ជ័រ​ដើរ​ភ្ជង់​គេឯង​ដើម្បី​សុំ​លុយ​នៅតាម​ផ្លូវ និង​ភ្លើងស្តុប​នានា​។ យោងតាម​ប្រភពព័ត៌មាន​Astro Awani បានអោយដឹងថា​ក្មេងប្រុស​នេះ​ជារឿយៗ​តែងតែ​ទៅ​គោះទ្វា​កញ្ចក់​រថយន្ត​ដោយ​យក​កាំភ្លើង​ទៅជា​មួយ​ផង ដែល​អ្នកខ្លះ​មានការ​ភ័យខ្លាច​ចំពោះ​ក្មេងប្រុស​ម្នាក់នេះ​។​

ពាណិជ្ជកម្ម

​ប្រភព​ដដែល​បាន​បន្តថា​ពិតជា​ហួសចិត្ត​ខ្លាំង​ដែល​ឪពុកម្តាយ​បណ្តោយអោយ​ក្មេង​តូច​នេះ​ធ្វើ​រឿង​បែបនេះ​នៅ​ទីសាធារណៈ ឬមួយ​ក៏​ឪពុកម្តាយ​មិនបាន​ដឹងថា​ក្មេងប្រុស​នេះ​ធ្វើបែបនេះ​? ដែលជា​ធម្មតា​ពួកគេ​មាន​គ្នា​ពីរ​បីនាក់​យក​កាំភ្លើង​ទៅ​ភ្ជង់​អ្នកដំណើរ​ដើម្បី​សុំ​លុយ​ដែល​ទង្វើ​នេះ​វា​ស្មើរ​នឹង​បទល្មើស​ប្លន់​ដែរ​។​អ្នកដំណើរ​ម្នាក់​ដែល​បានឃើញ និង​និយាយ​ពី​ក្មេងប្រុស​តូច​ម្នាក់នេះ​បានអោយដឹងថា ក្មេង​នេះ​បាន​កាន់​កាំភ្លើងខ្លី​ជា​ប្រដាប់ប្រដា​ក្មេង​លេង​ដើរ​តម្រង់​ទៅ​ឡាន​អ្នកដំណើរ​ដែល​ឈប់​ស្តុ​ប​នៅតាម​ផ្លូវ​ក្នុង​គោលបំណង​ដើម្បី​បំភ័យ​អ្នកបើកបរ​ឱ្យ​លុយ​ខ្លួន​។ ភ្លាមៗ​ក្រោយ​រាយការណ៍​ពី​ពលរដ្ឋ ប៉ូលីស​មូលដ្ឋាន​បាន​ទៅដល់​កន្លែងកើតហេតុ​ហើយ​ធ្វើការ​ចាប់ខ្លួន​ក្មេងប្រុស​នេះ​តែម្តង​។​ប៉ូលីស​មូលដ្ឋាន​នៃ​រដ្ឋ​សា​បា​បានអោយដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​ជាង​១៥​នាក់​ផ្សេងទៀត​ក៏ត្រូវ​បាន​ប៉ូលីស​ក្នុង​តំបន់​ចាប់ខ្លួន ជុំវិញ​បញ្ហា​នេះ ។ យោងតាម​ប្រធាន​ប៉ូលីស​ក្នុង​តំបន់ បានអោយដឹងថា​១១​នាក់​ក្នុងចំនោម​១៥​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​គឺជា​កុមារ​។ អ្នកជាប់ឃុំឃាំង​ចាស់​ជាងគេ​មាន​អាយុ​៣១​ឆ្នាំ​។​



កាំភ្លើង​ជ័រ​ជា​ប្រដាប់​ក្មេង​លេង​នេះ​ដែល​ត្រូវបាន​ប្រើ​ក្នុង​ឧប្បត្តិ​ហេតុនេះ​ទំនងជា​ត្រូវបាន​ប្រគល់ឱ្យ​ក្មេងប្រុស​ទាំងនោះ​ដោយ​ឪពុកម្តាយ​របស់​ពួកគេ ហើយ​ត្រូវបាន​គេ​ប្រើ​ក្មេងៗ​ទាំងនោះ​ដើម្បី រកលុយ​អោយ​ពួកគេ​៕