ឃើញ​ហើយ​កុំ​សើច​…​នេះ​ជា​ជំនឿ​ដូនតា ពលរដ្ឋ​ទី​បេលៀ​ន​អណ្តាត​ភ្លាមៗ​ដូច​ពស់​ស្វាគមន៍​គ្នា​ទៅវិញទៅមក​

សង្គមប្លែកៗ
0
482
[wai id="5"]

[wai id="7"]
…​ជួប​មុខ​គ្នា​ហើយ លៀន​អណ្តាត​ដាក់គ្នា ប្រៀប​បានជា​កាយវិការ​លេងសើច​តែប៉ុណ្ណោះ​…​ប៉ុន្តែ​ចំពោះ​កាយវិការ​លៀន​អណ្តាត​បែបនេះ​គឺ​នៅ​តំបន់​ទី​បេ​ជា​កាយវិការ​បង្ហាញ​នូវ​ភាពស្មោះត្រង់ មាន​ជាប់ទាក់ទង​ទៅ​និង​ប្រពៃណី​តាំងពី​បុរាណកាល​មកម្ល៉េះ​។ ពិតមែន​ហើយ ប្រពៃណី​ទំនៀមទម្លាប់​តាម​ប្រទេស​នីមួយៗ តែងតែមាន​ភាពខុសប្លែក​គ្នា​តិច ឬ​ច្រើន​ទៅតាម​តំបន់ និង​ជំនឿ​ដូនតា​បន្សល់ទុក​ឲ្យ ក្នុងការ​ស្វាគមន៍​ពេល​ជួប​មុខ​គ្នា ដូចជា​ប្រជាជន​អាស៊ី​ខ្លះ មាន​ទម្លាប់​លើកដៃ​សំពះ អោនក្បាល ឯ​អឺរ៉ុប​ចាប់ដៃ​រលាក់​ជាដើម ដើម្បី​ជាការ​គោរព​។​
ពាណិជ្ជកម្ម

​ចំណែក​នៅ​ទី​បេ​វិញ គេ​សង្កេតឃើញ​ប្រជាជន​មិនបាច់​ប្រើ​កាយវិការ​លើកដៃ អោនក្បាល ឬ​ចាប់ដៃ គោរព​នោះទេ គឺ​គ្រាន់តែ​លៀន​អណ្ដាត​ចេញ​មួយ​ភ្លែត​ឲ្យ​អ្នក​ដែល​យើង​ចង់​ស្វាគមន៍​ឃើញ ជាការ​ស្រេច​។​បើតាម​គេហទំព័រ Quora ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​ជំនឿ​ប្រជាជន​ជុំវិញ​ពិភពលោក បាន​រៀបរាប់ថា នៅ​សតវត្ស​ទី​៩​មាន ស្ដេច​ទី​បេ​ម្នាក់​ឈ្មោះ Lang Darma ល្បី​ជា​ស្ដេច​ឃោរឃៅ និង​មាន​អណ្ដាត​ពណ៌​ខ្មៅ​។ ក្នុងនាម​ជា​អ្នកប្រតិបត្តិ​ពុទ្ធសាសនា ប្រជាជន​ទី​បេ​ជឿថា​ក្រោយ​ស្ដេច Lang Darma លាចាក​លោក​ទៅ ស្ដេច​មាន​សារជាតិ​សាហាវឃោរឃៅ​នេះ នឹង​ចាប់កំណើត​ឡើងវិញ​។​ជាច្រើន​សតវត្ស​កន្លងទៅ ពួកគេ​មាន​ជំនឿ​ក្នុងការ​ស្វាគមន៍​គ្នា​ដោយ​លៀន​អណ្ដាត ដើម្បី​បញ្ជាក់ថា​ពួកគេ​មិនមាន​អណ្ដាត​ពណ៌​ខ្មៅ ឬ​មិនមាន​សារជាតិ​អាក្រក់​ក្នុង​ខ្លួន​ឡើយ​។​

មកដល់​បច្ចុប្បន្ន ខ្ពង់រាប​ទី​បេ​ដែល​សម្បូរ​ទៅដោយ​ជនជាតិភាគតិច​រស់នៅ​លាយឡំ​គ្នា​នេះ គេ​នៅ​សង្កេតឃើញ​មាន​ប្រពៃណី​លៀន​អណ្ដាត​ស្វាគមន៍​នៅឡើយ​៕



[wai id="6"]