បាន​លុយ​ហើយ​…​ស្ទុះ​វឹង​ទៅ​ទិញ​កូន​ឆ្កែ ម្ចាស់​បានឃើញ​ហើយ​ស្ទើរ​អួលដើមក​

សង្គមប្លែកៗ
0
848
[wai id="6"]


…​នៅពេលដែល​កើតចេញ​នូវ​គំនិត​ចង់​ធ្វើការ​ពិសោធន៍​ទៅលើ​ស្ត្រី​អានា​ថា តើ​ពេល​បានទទួល​ប្រាក់​ហើយ​នោះ​ស្ត្រី​សុំទាន​យកប្រាក់​ទៅធ្វើ​អ្វី​ដែរ​…​ការពិសោធន៍​ក៏​ចាប់ផ្តើម ហើយ​លទ្ធផល​ស្ទើរ​ទប់ទឹក​ភ្នែក​អត់​បាន​។​តារា​យូ​ធូប​ម្នាក់​ឈ្មោះ Das បានសម្រេច​ធ្វើការ​ពិសោធន៍​ជាមួយ​នារី​អនាថា​ម្នាក់​ដែល​អង្គុយ​នៅតាម​ដងផ្លូវ​ដោយ​ឲ្យ​ក្រុម​កាមេរ៉ា​ចាំ​ថត​នៅក្បែរ​នាង ហើយ​លោក​បានធ្វើ​ការប្រគល់​ទឹកប្រាក់​ចំនួន ២៨៣ ដុល្លារ​អាមេរិក ដែលជា​ទំហំ​ទឹកប្រាក់​មួយ​ដ៏​ច្រើន ទៅ​ឲ្យ​នារី​អនាថា​នោះ​។​នៅពេលដែល​លោក Das ហុច​លុយ​ទៅ​ឲ្យ​នាង​ដំបូង នាង​បដិសេធ​មិន​ទទួលយក​ឡើយ​។ តែ​នៅពេលដែល​លោក Das ទទូច​សុំ​នាង​ឲ្យ​ទទួល នាង​ក៏​សម្រេចចិត្ត​ទទួលយក ហើយ​នាង​ក៏បាន​ស្នើសុំ​អោប​លោក Das ដើម្បី​បង្ហាញ​ការដឹងគុណ​។​
​ក្រោយពេល​ប្រគល់​លុយ​ទៅ​នារី​គ្មាន​ផ្ទះសម្បែង​នោះ​ហើយ លោក Das ក៏បាន​ធ្វើដំណើរ​ចេញពី​ទីនោះ ដោយ​រក្សាទុក​ក្រុម​កាមេរ៉ា​ដើម្បី​រង់ចាំ​ថត​នូវ​សកម្មភាព​របស់​នាង​បន្តទៀតថា​តើ​នៅពេលដែល​នាង​បាន​ថវិកា​នោះ​ហើយ តើ​នាង​នឹងធ្វើ​អ្វី​?​។​

ក្រោយពី​ទទួលបាន​ថវិកា​ហើយ នារី​អនាថា​ក៏បាន​ធ្វើដំណើរ​តាម​ដងផ្លូវ ដោយ​ឆ្លងកាត់​ហាង​លក់​សម្លៀកបំពាក់ ហើយក៏​បាន​ឈប់​នៅ​កន្លែង​ហាង​កាហ្វេ​មួយកន្លែង​ហើយ​ទិញ​ការ៉េម ទៅ​អង្គុយ​ញុំ​ា​នៅលើ​តុ​។​ក្រោយពី​ទទួលទាន​ការ៉េម​រួចរាល់ នាង​បាន​បន្តដំណើរ​ចូលទៅក្នុង​កន្លែង​លក់​សត្វ​ចិញ្ចឹម​មួយកន្លែង​។ ពេលដែល​នាង​ចូលទៅ​ក្នុងនោះ លោក Das និង​អ្នក​ថត បាន​ឈរ​ចាំ​នាង​នៅ​ខាងក្រៅ​ប្រហែល មួយ​ម៉ោង ដើម្បី​រង់ចាំ​មើល​នាង​ចេញមក​វិញ​។ មិនយូរប៉ុន្មាន នារី​អនាថា​ក៏បាន​ធ្វើដំណើរ​ចេញមក​ដោយ​បីកូន​ឆ្កែ​មួយ​ក្បាល​មកជា​មួយ​ផង​។​ពេល​ឃើញបែបនេះ លោក Das ក៏បាន​ស្រែកសួរ​នាង​ថា​៖​អេ​! ខ្ញុំ​បាន​តាមដាន​អ្នក​។ ពួកយើង​បានឃើញ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ហាង​លក់​សម្លៀកបំពាក់ និង​កន្លែង​មួយចំនួនទៀត​។ តើ​អ្នក​យកលុយ​ដែល​ខ្ញុំ​បាន​ឲ្យ ដើម្បី​មក​យក​កូន​ឆ្កែ​នេះ​ទៅ​ចិញ្ចឹម​ឬ​? នារី​អនាថា​បាន​ឆ្លើយតប​ថា​៖​ចាស៎​! ខ្ញុំ​គ្រាន់តែ​មិនដឹងថា​ទិញ​អ្វី​។ ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​កូន​ឆ្កែ​នេះ​។ នាង​ក៏បាន​បន្ត​រៀបរាប់ថា​៖​ខ្ញុំ​បាន​មើលទៅ​កាន់​សម្លៀកបំពាក់ គ្រឿងអលង្ការ ក៏ប៉ុន្តែ​វា​មិន​ធ្វើ​ឲ្យ​បេះដូង​របស់ខ្ញុំ​រំជើបរំជួល​ចង់បាន​សោះ​។ ទីនេះ​គឺជា​កន្លែង​ដែល​បេះដូង​របស់ខ្ញុំ​នាំ​ខ្ញុំ​មក ហើយ​កូន​ឆ្កែ​នេះ​ជា​អ្វីដែល​បេះដូង​របស់ខ្ញុំ​ចង់បាន​។ កូន​ឆ្កែ​នេះ​គឺជា​អ្វីដែល​ខ្ញុំ​អាច​និយាយ​ជាមួយ អាច​ស្រលាញ់ និង​អាច​អោប​វា​បាន​។ មិន​ថា​កាលៈទេសៈ​បែបណា កូន​ឆ្កែ​មួយ​ក្បាល​នេះ តែងតែ​នៅ​ជាមួយ​ខ្ញុំ​ជានិច្ច​។

ពាណិជ្ជកម្ម

​ក្រោយពី​ស្តាប់ឮ​ពាក្យ​រៀបរាប់​របស់​នារី​អនាថា​ហើយ លោក Das ពិត​ជាមាន​អារម្មណ៍​ភ្ញាក់ផ្អើល​ជាខ្លាំង ហើយ​លោក និង​ក្រុម​ជាង​ថត បាន​ជួយ​ទិញ​ចំណី​សម្រាប់​កូន​ឆ្កែ​ផងដែរ​។ បន្ទាប់មក​លោក Das ក៏បាន​ហូត​លុយ​ចេញពី​កាបូប​ឲ្យ​នាង​បន្ថែម ហើយ​លោក​បាន​និយាយ​ទៅកាន់​នារី​អនាថា​ថា​៖​គ្រាន់តែ​ឮ​ពាក្យ​លោក Das ភ្លាម ទឹកភ្នែក​របស់​នារី​អនាថា​ក៏បាន​ស្រក់​ចុះ​ដោយ​លាយឡំ​ជាមួយនឹង​ភាពសប្បាយ​រីករាយ ដែល​បានឃើញ​ទឹកចិត្ត​ដ៏​ល្អ​របស់លោក Das៕