នាំ​ឆ្កែចចក​ចូល​ផ្ទះ​មែន កំបាំង​ភ្នែក​តែ​បន្តិច​ដៃ​រហ័ស​ដូច​ព្រួញ បាត់អស់​ដុល្លារ​មួយ​បាច់

សង្គមប្លែកៗ
0
419
...​នាងក្រមុំ​នេះ​ឲ្យ​តែ​រំលឹក​ទៅដល់​រឿងរ៉ាវ​ស្នេហា​កាល​គ្រា​ដំបូង​របស់​នាង​ញាក់មុខ​ញាក់​មាត់​គ្រវីក្បាល​ដូច​បង្គួ​យ​ព្រោះតែ​ឆ្អែត​ចិត្ត​ពេក​មិនសមបើ​បុរស​ដែលជា​មនុស្ស​ប្រុស​ដំបូង​ស្ថិតក្នុង​រង្វង់​ស្នេហា​របស់​នាង​ប្រៀប​បានជា​ឆ្កែចចក​មួយ​ក្បាល​ទៅវិញ​។​​ថ្មីៗ​នេះ​ស្ត្រី​រស់នៅ​ប្រទេស​ចិន​ម្នាក់​បាន​បង្ហោះ​រឿងរ៉ាវ​របស់​នាង ដោយ​បរិយាយ​ដូច​ទឹករលក​ថា​ខ្ញុំ​ជាម​នុស្ស​ស្រី​ចូលចិត្ត​រស់នៅ​បែប​ស្ងប់ស្ងាត់ ជា​កូនស្រី​ទោល អាយុ​២៨​ហើយ​តែ​នៅ​មិនទាន់​ធ្លាប់មាន​សង្សារ មិន​ធ្លាប់​ស្រលាញ់​អ្នកណា​ឡើយ​។​នៅ​ថ្ងៃមួយ​ខ្ញុំ​បាន​មានឱកាស​ស្គាល់ “​ជុល​” តាមរយៈ​វេ​ប​សាយ​មួយ រូបគាត់​មនុស្ស​ប្រុស​ដែលមាន​មុខមាត់​ស្អាត ពួកយើង​និយាយ​គ្នា​ត្រូវដង​ត្រូវផ្លែ ខ្ញុំ​មាន​អារម្មណ៍​ម្យ៉ាង​ដែល​មិន​ធ្លាប់​កើតមាន​ពីមុន​សោះឡើយ ។​ ​ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្ញុំ​មាន​សេចក្ដីសុខ​ណាស់​រាល់ថ្ងៃ គាត់​ផ្ញើ​បាច់ផ្កា​មក​ឲ​ខ្ញុំ​ទាំង​ព្រឹក​ទាំង​ល្ងាច ខ្ញុំ​មាន​អារម្មណ៍​ថា​ស្នេហា​ដែល​គាត់​ប្រគល់​មក​ឲ​ខ្ញុំ​នឹង​គ្មាន​ថ្ងៃ​ប្រួល​ប្រែ​ឡើយ​។ មួយខែ​កន្លងផុតទៅ គាត់​មករក​ខ្ញុំ​ដល់​កន្លែង​ដែល​ខ្ញុំ​រស់នៅ ពេលនោះ​ជាការ​ជួបគ្នា​លើកដំបូង រូប​ពិត​គាត់​សង្ហា​ជាង​ក្នុង​រូប​ទៀត​។ ថ្ងៃនោះ​ពួកយើង​ញ៉ាំ​បាយ​រួចរាល់ ហើយក៏​… គាត់​បាន​ទៅ​ទិញ​របស់​ថ្លៃៗ​ឲ​ខ្ញុំ​យ៉ាងច្រើន ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​ជា​មនុស្ស​ល្អ​សែន​ល្អ​នឹង​ខ្ញុំ​ខ្លាំងណាស់​។​ក្រោយមក​គាត់​ក៏​ត្រឡប់​ទៅវិញ ពេល​គាត់​ត្រឡប់​ទៅវិញ​ខ្ញុំ​ក៏​ញាត់​ប្រាក់​ឲ​គាត់​បន្តិចបន្តួច ព្រោះ​ខ្លួន​ខ្ញុំ​ក៏មាន​ប្រាក់ចំណូល​ល្អ ឪពុក​ខ្ញុំ​ក៏​ជា​ថៅកែ​ក្រុមហ៊ុន ទោះបីជា​ក្រុមហ៊ុន​តូច​តែ​អាច​និយាយបានថា​ភាពជោគជ័យ​មិនតូច​ឡើយ ពេល​ដំបូង​គាត់​បដិសេធ​មិន​ព្រម​ទទួល ទីបំផុត​ក៏​ទទួល​យកទៅ ត្រឡប់​ទៅហើយ​យើង​នៅតែ​ទាក់ទង​គ្នា​ដូចដើម គាត់​ធ្វើ​ឲ​ខ្ញុំ​មាន​ក្ដី​សុខ​រាល់ថ្ងៃ ធ្វើ​ឲ​ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​មើលថែ​យកចិត្តទុកដាក់​ចំពោះ​ខ្ញុំ​យ៉ាង​ល្អ​មិន​ប្រួល​ប្រែ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ជួប​មនុស្ស​ល្អ​ហើយ​។​៣​ខែក្រោយ​មក គាត់​បានមក​ជួប​ឪពុកម្ដាយ​របស់ខ្ញុំ​នៅឯ​ផ្ទះ ពេលនោះ​ពេល​ចុងឆ្នាំ​ហើយ ខ្ញុំ​មាន​សេចក្ដីសុខ​ណាស់ រំភើប​រក​អ្វី​ប្រៀប​ពុំបាន គាត់​ត្រៀម​នឹង​មក​ចូល​ស្ដីដណ្ដឹង​ខ្ញុំ​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្ញុំ​ជិត​មានគ្រួសារ​កក់ក្ដៅ ប៉ុន្ដែ​នឹកស្មាន​មិន​ដល់​នោះ​គឺ ក្រោយពី​គាត់​មកដល់​ផ្ទះ​ខ្ញុំ​បាន​២​ថ្ងៃ ប្រាក់​របស់​ឪពុក​ខ្ញុំ​រាប់ម៉ឺន​ដុល្លារ​បាន​បាត់ ព្រោះ​ឪពុក​ខ្ញុំ​ទើបតែ​បើកប្រាក់​ខែ​មក​ប៉ុន្មាន​ថ្ងៃមុន​ដើម្បី​ឲ​កម្មករ​។ ពេលនោះ​ខ្ញុំ​មិន​នឹក​សង្ស័យ​គាត់​សូម្បីតែ​បន្តិច ប៉ុន្ដែ​នឹកស្មាន​មិន​ដល់​គឺ​…​ឪពុក​ខ្ញុំ​បាន​យក​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​មក​មើល​ភ្លាមៗ ពួកយើង​បានឃើញ​សង្សារ​ខ្ញុំ​លួច​ចូលទៅក្នុង​បន្ទប់​សម្រាប់​ដាក់​ប្រាក់ ហើយ​បាន​ដើរ​ចេញមក ខ្ញុំ​ភ្ញាក់​ព្រើត​ទន់ជង្គង់ ហើយ​បាន​ទូរស័ព្ទ​ទៅរក​គាត់​ភ្លាមៗ តែ​ពេលនោះ​តេ​មិន​ចូល​ឡើយ ទោះបី​វី​ធី​ណា​ក៏​ទាក់ទង​មិនបាន​ឡើយ​។ ពេលនោះ​ខួរក្បាល​ខ្ញុំ​វិលវល់ ខ្ញុំ​ត្រូវ​ចាញ់បោក​…​ខ្ញុំ​យក​ចោរ​ចូលមក​ក្នុងផ្ទះ ការបោកប្រាស់​បែបនេះ​វា​អាក្រក់​បំផុត បោក​ឲ​ខ្ញុំ​ស្រលាញ់ ហើយ​មក​យកប្រាក់​ខ្ញុំ​ទៀត នេះ​មកពី​ខ្ញុំ​មិន​ធ្លាប់មាន​សង្សារ ពេល​មាន​មនុស្ស​ប្រុស​ចូលមក​បន្តិច​ក៏​សប្បាយចិត្ត កំហុស​គ្រប់យ៉ាង​មកពី​រូបខ្ញុំ​…​។​ ​និយាយ​ដល់​ត្រង់​ហ្នឹង​សូម​ដាស់តឿន​គ្រប់ៗ​គ្នា អ្នក​គួរ​ស្គាល់​ភាគី​ម្ខាង​ទៀត​ឲ​បាន​ច្បាស់​មុននឹង​មាន​ស្នេហា​ជាមួយគ្នា មិន​ដូច្នោះ​ទេ​អ្នក​នឹងត្រូវ​ខូចចិត្ត​។​