អគ្គស្នងការ​នគរបាល​ជាតិ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ បាននិងកំពុង​បើក​ការស្រាវជ្រាវ​ជាបន្ទាន់ ចំពោះ​ជនអនាមិក ដែល​បាន​ចូល​វាយប្រហារ (Hack) ទំព័រ Facebook សម្ដេច​តេ​ជោ ហ៊ុន សែន​

ព្រឹត្តិការណ៍ថ្មីៗ
0
262
​នា​វេលា​ម៉ោង ១២ : 00 ថ្ងៃនេះ គេហទំព័រ Facebook របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលមាន​ឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបាន​ក្រុម​ជនអនាមិក​លួច​ចូលទៅ​គ្រប់គ្រង (Hack)  ​។ នេះ​បើតាម​ការបញ្ជាក់​របស់ ឌួង ដា​រា អ្នកគ្រប់គ្រង​ទំព័រ Facebook របស់​សម្តេច​តេ​ជោ ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន Fresh News ។​ ​ជាមួយនឹង​ការប្រកាស​ពី​ការ​លួច​ចូលទៅ​គ្រប់គ្រង​របស់​ក្រុម​ជនអនាមិក​នេះ លោក ឌួង ដា​រា ក៏បាន​ច្រានចោល​ព័ត៌មាន​ដែល​បាន​បង្ហោះ​ថា មានការ​បែងចែក​អាសនៈ​ទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផងដែរ​។​ ​ថ្មីៗ​នេះដែរ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន នៅមុននេះ​បន្ដិច​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ បាននិងកំពុង​បើក​ការស្រាវជ្រាវ​ជាបន្ទាន់ ចំពោះ​ជនអនាមិក ដែល​បាន​ចូល​វាយប្រហារ (Hack) ទំព័រ Facebook សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​