មាន​ខ្នង​ក្រាស់​ហើយ​លោក​ប៉ូលិស​ចរាចរណ៍​ឈប់​ខ្លាច តែ​បើកបរ​ល្មើសច្បាប់​ទោះ​ស័ក្តិធំ​កប់​ពពក​ចាប់​ទៅ​!

ព្រឹត្តិការណ៍ថ្មីៗ
0
506
[wai id="5"]

[wai id="7"]
…​ចាប់ពីពេលនេះ​តទៅ​ស​ង្ឍឹ​ម​ថា ពាក្យសម្តី​រិះគន់​ដែល​លេចឮ​សំដៅ​ទៅលើ​បងៗ​ប៉ូលិស​ចរាចរណ៍​ថា ចាប់​ផាកពិន័យ​អ្នកបើកបរ​ល្មើសច្បាប់​…​ហ៊ាន​តែ​ជាមួយ​អ្នកតូចតាច​ប៉ុណ្ណោះ តែ​ចំពោះ​អ្នកបើកបរ​ល្មើស​ច្បាស់​ជា​អ្នក​អ​ន្ទ្រើ​ស​…​មន្ត្រី​មាន​ស័ក្តិ​មាន​ផ្កាយ​ធ្ងន់ៗ​ណាស់​លើ​ស្មា​អត់​ហ៊ាន​ក្អក​ដាក់​ទេនោះ​ប្រាកដជា​ជ្រុះ​បាត់​លែង​កើតមាន​ពាក្យសម្តី​មាត់​ព្រាប មាត់ចាប​បែបនេះ​តទៅទៀត​ឡើយ​។ ដ្បិតអី​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឈរ​នៅ​ពីក្រោយ​ខ្នង​ហើយ​។ ដូច្នេះ​អស់លោក​ប៉ូលិស​ចរាចរណ៍​លុប​បាន​ឬ​មិនបាន​ចំពោះ​ពាក្យសម្តី​មិន​ពិ​រោះ​ស្តាប់​នេះ​អាស្រ័យទៅលើ​ស្មារតី​របស់​អស់លោក​ហ៊ាន​ឬ​មិន​ហ៊ាន​ប៉ុណ្ណោះ​!​។​សម្តេច​ក្រឡាហោម ស ខេង បានប្រកាស​ចេញមុខ​កា​រពារ និង​ជួយ​នគរបាល​ចរាចរណ៍​ដែល​ចាប់​ពិន័យ​អ្នកធំ ឬ​មន្ត្រី​មានអំណាច​ទាំងឡាយណា ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​។​
ពាណិជ្ជកម្ម

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា ទីចាត់ការ អគារ​រដ្ឋបាល ឃុំ និង​សមិទ្ធផល​នានា នៅក្នុង​ស្រុក​កំចាយមារ ខេត្តព្រៃវែង នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា “​ទាំងអស់គ្នា​មាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ អត់​មា ន លើកលែង​អ្នកណា​ទេ ឱ្យតែ​ខុសច្បាប់​។​អ្នកខ្លះ​ថា​ទេ ប៉ូលីស​ចរាចរណ៍​ស័ក្តិ​១ ដល់​ចាប់​ឧ​ត្ត​ម​សេនីយ៍​ប៉ូលីស​ពាក់​ផ្កាយ​៣ ចាប់​ឧ​ត្ត​ម​សេនីយ៍​យោធា​ពាក់​ផ្កាយ​៣ អត់​ត្រូវ​ទេ​ធ្វើ​អី​ចឹ្ច​ង​។ ខ្ញុំ​សួរ​តើ​ធ្វើ​ម៉េច​បាន​ត្រូវ តែ​ច្បាប់​ចែងថា​មនុស្ស​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ ទោះបី​អ្នក​ឯក​ផ្កាយ​៤​ក៏ដោយ បើកឡាន​បុក​គេ ប៉ូ​លី​ផ្កាយ​មួយ ឬ​ស័ក្តិ​មួយ ឬក៏​ពលបាលត្រី​ទេ ក៏​ចាប់​បានដែរ​ព្រោះ​មាន​សិទ្ធិ ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​។​”​សម្តេច​ក្រឡាហោម​បាន​បន្តថា ទោះបី​ជាមាន​ស័ក្តិ ឬ​តូ​នាទី​ជា​អ្នកតំណាងរាស្ត្រ ដែល​ធ្វើ ច្បាប់​យ៉ាងណាក្តី​បើ​មិន​គោរព​ច្បាប់ ក៏ត្រូវ​អនុវត្តន៍​ច្បាប់​ដែរ​។ តួនាទី​រដ្ឋមន្ត្រី​បើ​មិន​គោរព​ច្បាប់​ក៏​ខុស​ផ្កាយ​៤​ក៏ដោយ​បើ​ធ្វើ​ខុសច្បាប់​គឺ​ខុស​។ សម្ដេច​ក្រឡាហោម​បាន​ថ្លែង​បញ្ជាក់ថា “​អី​ញ្ចឹ​ង​សុំឱ្យ​អស់លោក​ប៉ូលីស​ធ្វើទៅ ហើយ​មានអី​ឆ្លើយ​ដាក់​ខ្ញុំ​មក ខ្ញុំ​ការពារ អី​ញ្ចឹ​ង​អត់​ហ៊ាន​ធ្វើ​ទេ គ្រាន់តែ ដោះ​មួក​មក​រួចខ្លួន​នោះ រឿង​ហ្នឹង​អត់​ទេ គឺ​អ្នកណា​ក៏ដោយ​ត្រូវតែ​អនុវត្តន៍​ច្បាប់​”​។​

ត្រង់ចំណុច​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ច្បាប់​ធ្វើឡើង​សម្រាប់​មនុស្ស​គ្រប់គ្នា​មិនមែន​សម្រាប់​អ្នកណាម្នាក់ មិនមែន​សម្រាប់​ក្មេង ចាស់ ប្រុស ស្រី អ្នកតូច អ្នកធំ​នោះទេ គឺ​ប្រជាជន​ទាំងអស់​នៅក្រោម​ច្បាប់​៕





[wai id="6"]