រុស្ស៊ី​កាត់ទោស​ឲ្យ​ជាប់គុក​៧​ឆ្នាំ និង​អ៊ីតាលី​ផាកពិន័យ​៣​ពាន់​អឺរ៉ូ សម្រាប់​អ្នក​ដែល​បំពាន​ការបិទ​ប្រទេស​ស្របពេល​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19

ព្រឹត្តិការណ៍ថ្មីៗ
0
2960
[wai id="6"]
[wai id="7"]
​ពេល​ក្រឡេកមើល​ដំបូង ហាក់ដូចជា​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ចម្លែក ឬ​ជាស​ញ្ញា​មួយ​ដែល​ទីក្រុង​ម៉ូស្គូ​កំពុង​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល COVID -19​យ៉ាងធ្ងន់ធ្ងរ ដែល​ទោសទណ្ឌ​ទាំងអស់នេះ មិន​ខុសគ្នា​ប៉ុន្មាន​នៅ​ប្រទេស​អ៊ីតាលី​។​
​កាលពី​ថ្ងៃ​ពុធ​សេចក្តីព្រាងច្បាប់​ស្តីពី​ការដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការបំពាន​លើ​ការ​រឹតបន្តឹង​នៃ​ការដាក់​មនុស្ស​ឲ្យ​នៅ​ដាច់ដោយឡែក ត្រូវបាន​ដាក់ជូនទៅរ​ដ្ឋ​សភា ។​
​ជន​ដែល​ល្មើស​នឹង​បញ្ជា​នេះ ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​៣​ទៅ​៧​ឆ្នាំ​ប្រសិនបើ​ត្រូវបាន​រកឃើញថា​មាន​ពិរុទ្ធ​។​
​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​រៀបរៀង​ឯកសារ​រួមគ្នា​ដោយ​ប្រធានសភា លោក Vyacheslav Volodin និង​ប្រធាន​គណៈកម្មាធិការ​ស្តីពី​ការកសាង​រដ្ឋ​និង​តាក់តែង​ច្បាប់ លោក Pavel Krasheninnikov ។ អ្នក​ទាំងពីរ​គឺជា​សមាជិក​នៃ​គណបក្ស​រួបរួម​ជាតិ​រុស្ស៊ី​ដែល​កំពុង​កាន់អំណាច​។​
ពាណិជ្ជកម្ម

​ចំណាត់ការ​របស់​ពួកគេ​ធ្វើតាម​ការណែនាំ​កាលពី​ថ្ងៃ​ច័ន្ទ​ពី​នាយករដ្ឋមន្ត្រី​លោក Mikhail Mishustin​ដើម្បី​រឹតបន្តឹង​ការដាក់ទណ្ឌកម្ម​។​
​លោក​បាន​បញ្ជា​ឱ្យ​ក្រសួងយុត្តិធម៌​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​ក្រសួងមហាផ្ទៃ ដាក់ជូន​សំណើ​ទាំងនេះ​។​
​លោក Mishustin​បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពី​ប្រមុខ​អង្គភាព​ឃ្លាំមើល​របស់​រដ្ឋ Rospotrebnadzor គឺ​លោកស្រី Anna Popova ។​
​លោកស្រី​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក គឺជា​កា​ដា​ក់នៅ​ដាច់ដោយឡែក តាម​អំណាចច្បាប់​ដែល​ត្រូវតែ​ត្រូវតែ​គោរព​។​
​ដោយឡែក រដ្ឋាភិបាល​អ៊ីតាលី នឹង​ផាកពិន័យ​ជា​ប្រាក់​រហូតដល់​៣,០០០​អឺរ៉ូ​ចំពោះ​ការបំពានច្បាប់​បិទ​នៅ​ទូទាំងប្រទេស​ខណៈ​ប្រទេស​នេះ​កំពុង​ព្យាយាម​ទប់ទល់​នឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺឆ្លង​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​អឺរ៉ុប​។​
​យោងតាម​អ្នក​ដែល​បានដឹង​បញ្ហា​នេះ បាន​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​អំពី​ការពិភាក្សា​ការសម្ងាត់ នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​លោក Giuseppe Conte​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ត្រូវបាន​គេ​រំពឹងថា​នឹង​អនុម័ត​ការផាកពិន័យ​និង​អំណាច​នគរបាល​ក្នុងការ​រឹបអូស​យានយន្ត​របស់​អ្នកណាម្នាក់​ដែល​ត្រូវបាន​ចាប់​ដោយសារ​ការបំពាន​លើ​ការ​រឹតបន្តឹង​ដែល​ហាមឃាត់​សកម្មភាព​ផ្សេងៗ​នៅក្នុង​ប្រទេស និង​បិទ​ផលិតកម្ម​ឧស្សាហកម្ម​ស្ទើរតែ​ទាំងអស់​។​ការពិន័យ​បច្ចុប្បន្ន​សម្រាប់​ការបំពានច្បាប់​នេះ គឺ​២០៦​អឺរ៉ូ​។​
​យោងតាម​ឯកសារ​ដែល​សារព័ត៌មាន Bloomberg​ទទួលបាន គណៈរដ្ឋមន្ត្រី​ក៏​គ្រោង​នឹង​អនុម័ត​វិធានការណ៍​មួយ​ដែល​អនុញ្ញាតឱ្យ​មានការ​ពន្យារពេល​នៃ​ការបិទ ប្រទេស​កម្រិត​ខុសៗ​គ្នា​រហូតដល់​ថ្ងៃទី​៣១​ខែកក្កដា​ប្រសិនបើ​កាលៈទេសៈ​ផ្ដល់​ឲ្យ ។​

​សូមបញ្ជាក់ថា ប្រជាជន​ជាង​៣​ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​បាននិងកំពុង​រស់នៅ​ក្រោម​វិធាន​ការបិទ​ប្រទេស​កាលពី​ថ្ងៃ​ពុធ (២៥​មីនា​) ខណៈដែល​រដ្ឋាភិបាល​នានា​នៅលើ​ពិភពលោក​បាន​បង្កើន​កិច្ចប្រឹងប្រែង​របស់ខ្លួន​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​COVID-19 ដែល​បានធ្វើឱ្យ​មនុស្ស​ជាង​២​ម៉ឺន​នាក់​ស្លាប់​។
​ខណៈ​ចំនួន​ករណី​ឆ្លង​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​471,060​នាក់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​Antonio Guterres បាន​ព្រមាន​ថា​មានតែ​កិច្ចប្រឹងប្រែង​ជាស​កល​ទេ​ទើប​អាច​បញ្ឈប់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​បាន​។​
​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ចំនួន​អ្នកស្លាប់​បាន​ឡើង​លើស​អ្នកស្លាប់​នៅ​ប្រទេស​ចិន ជាទី​ដែល​ជំងឺ COVID-19 នេះ​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​កាលពី​៣​ខែ​មុន​ដែល​ធ្វើអោយ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំងជាងគេ​បន្ទាប់ពី​ប្រទេស​អ៊ីតាលី​។​
​យោងតាម​ប្រភពព័ត៌មាន​ពី​AFP អ្នកស្លាប់​សរុប​មាន​ចំនួន​21,283​នាក់​ឥឡូវ​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​ប្រទេស​និង​ដែនដី​ចំនួន ១៨២៕​
[wai id="5"]