រកឃើញ​ទីក្រុង​គួរ​ឲ្យ​ខ្លាច កប់​ក្រោម​ដី​អស់កាល​២០០០​ឆ្នាំ​

សង្គមប្លែកៗ
0
970
[wai id="5"]

[wai id="7"]
…​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​ក្រុម​អ្នកស្រាវជ្រាវ​បាន​រុករក​ប្រទះឃើញ​នូវ​ទីក្រុង​បូរាណ​ដែល​លិច​កប់​នៅក្នុង​ទឹក ឬ​កប់​នៅក្នុង​ស្រទាប់ដី​។ ជាថ្មី​ម្តងទៀត​នេះ ទីក្រុង​ក្រោម​ដី​អាយុកាល​2,000​ឆ្នាំ ត្រូវបាន​រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ​អ៊ីរ៉ង់ ប៉ុន្តែ​អ្វីដែល​គេ​ឃើញ​នៅក្នុង​ទីក្រុង​នោះ​គឺ​ហួស​ពី​ការគិត​ទុក និង​គួរ​ឲ្យ​ខ្លាច​។ វា​មាន​ទីតាំង​ស្ថិត​នៅក្បែរ​ទីក្រុង​Samen​។​
ពាណិជ្ជកម្ម

​នៅទីនេះ​អ្នក​បុរាណវិទ្យា​បាន​ជីក​រុករក​ក្នុង​បន្ទប់ក្រោមដី​ធំៗ​ចំនួន​៥០ ដែល​គេ​ជឿថា​ជា​ផ្ទះ​កាលពី​2,000​ឆ្នាំមុន​។ បន្ទាប់ពី​រយៈពេល​១២​ឆ្នាំ​នៃ​កំណាយ​នៅទីនេះ អ្នកស្រាវជ្រាវ​បានឃើញ​មាននូវ​វត្ថុ​បុរាណ​រាប់មិនអស់ គ្រោងឆ្អឹង​មនុស្ស និង​បន្ទប់​ចំនួន​50​ដែលមាន​ទំហំ​ខុសៗ​គ្នា​និង​ភ្ជាប់​គ្នា​ដោយ​រូង​ក្រោម​ដី ដែល​ត្រូវបាន​កសាងឡើង​ប្រហែល​2,000​ឆ្នាំមុន​ក្នុងពេល​ដួលរលំ​នៃ​អាណាចក្រ​Achaemenid និង​ការកើតឡើង​នៃ​អាណាចក្រ Parthian មុន​គ​.​ស​។​យ៉ាងណាក៏ដោយ​អ្វីដែល​គួរ​ឲ្យ​ខ្លាច​នោះ​គឺ អ្នកជំនាញ​បាន​រកឃើញ​នូវ​គ្រោងឆ្អឹង​ចំនួន​ប្រហែល​60 ហើយ​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា មាន​អ្វី​កើតឡើង​ចំពោះ​ទីក្រុង​ក្រោម​ដី​នេះ ហើយ​ហេតុអ្វី​បានជា​វា​ត្រូវបាន​គេបោះបង់​ចោល​។​

​តាម​អ្នកជំនាញ ទីតាំង​នេះ​ត្រូវបាន​ប្រើប្រាស់​ក្នុង​គោលបំណង​ជាច្រើន​ទៅតាម​សម័យកាល​ផ្សេងៗ​គ្នា ដោយ​ដំបូង​វា​ជា​កន្លែង​ប្រារព្ធ​ពិធី​សាសនា បន្ទាប់​មកជា​កន្លែង​បញ្ចុះសព និង​ក្រោយមក​ប្រើ​ជា​ជំរក​ពេល​មាន​អាសន្ន​។ ការធ្វើ​កំណាយ​នៅតែ​បន្តធ្វើ​ទៀត ដោយ​សង្ឃឹមថានឹង​រក​ឃើញ​បន្ទប់​បន្ថែមទៀត និង​អាច​សិក្សា​បន្ថែមទៀត​ពី​ទីក្រុង​បុរាណ​ក្រោម​ដី​នេះ​៕




[wai id="6"]