ពិធីបុណ្យ​លឹ​ង្គ​ជប៉ុន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​ប្រសិទ្ធិ​ពរ​សុំ​ឲ្យ​មាន​កូនចៅ ប្រមូល​ផល​ច្រើន និង​ភាពសម្បូរ​សប្បាយ​

សង្គមប្លែកៗ
0
263
​មនុស្ស​រាប់ម៉ឺន​នាក់ បាន​ជួបជុំគ្នា​នៅក្នុង​ពិធីបុណ្យ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ជប៉ុន គឺជា​ពិធីបុណ្យ​លឹ​ង្គ​។​ ​ការតុបតែង​ចម្រុះ​ពណ៌ និង​មុខ​ម្ហូបអាហារ​រាង​ដូច​លឹ​ង្គ​មនុស្ស​ប្រុស ត្រូវបាន​បង្ហាញ​នៅក្នុង​ពិធីបុណ្យ​លឹ​ង្គ​នេះ ដែល​ស្គាល់​ជា​ភាសា​ជប៉ុន​ថា “​ហូ​ណេ​ន សៃ​”​។​ ​ជា​រៀងរាល់ឆ្នាំ នៅ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នៅ​ខេត្ត​អៃ​ឈិ ប្រទេស​ជប៉ុន បាន​ជួបជុំគ្នា​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​កូ​ម៉ា​គិ ភាគ​ខាងជើង​នៃ​ទីក្រុង​ណា​ហ្គោ​យ៉ា ដើម្បី​មើល​លឹ​ង្គ​យក្ស ដែល​គេ​ដង្ហែរ​នៅតាម​ផ្លូវ​។ ​ចំណែកឯ​ក្រុម​បុរសៗ​វិញ នាំគ្នា​សែង​លឹ​ង្គ​ប្រវែង​២​ម៉ែត្រ ដែល​ឆ្លាក់​ពី​ដើម​ស្រល់​ជប៉ុន ហើយ​រួច​យកទៅ​បូជា​នៅឯ​ទីសក្ការៈ ជាមួយនឹង​ក្រុម​អ្នក​បួងសួង សុំ​ឲ្យ​ប្រមូល​ផល​បាន​ច្រើន និង​សម្បួរ​ធនធានធម្មជាតិ​ទាំងអស់ និង​សូម​ឲ្យ​មានកូន​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​។​ ​លឹ​ង្គ​ដ៏​រឹងមាំ​មួយ​នេះ មាន​ទម្ងន់​រហូតដល់​៤០០​គ​.​ក និង​មាន​ប្រវែង​បរិវេន​ចុង​លឹ​ង្គ​ជាង​១០០​សង់ទីម៉ែត្រ ហើយ​វា​គឺជា​លឹ​ង្គ​ដែល​ក្រុម​អ្នក​បួងសួង ចង់​ថ្វាយ​ជាងគេ​។​ ​កាលពី​ដំបូង​ឡើយ រូបតំណាង​លឹ​ង្គ​មួយ​នេះ មាន​ទំហំ​តូច​ជាង​នេះ​ច្រើន ហើយ​ត្រូវ​បានគេច​ង​ជាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ ប៉ុន្តែ​ទំហំ​របស់​វា កាន់តែ​រីកធំឡើងៗ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។ ភ្ញៀវ​ដែលមាន​សំណាង នឹងមាន​ឱកាស​បាន​ថើ​ម​ចុង​លឹ​ង្គ​ឈើ​មួយ​នេះ ហើយ​ភ្ញៀវ​ដែល​បានមក​ទស្សនា​ពិធីបុណ្យ​នេះ នឹង​បាន​មើលឃើញ​លឹ​ង្គ​ធ្វើ​ពី​សូកូឡា ហ​ត​ដក និង​នំ​ជាច្រើន​ទៀត ដែល​គេ​រចនា​ជា​រូប​លឹ​ង្គ​។​   ​ការ​ដង្ហែរ​លឹ​ង្គ​យក្ស​នេះដែរ បាន​លាយឡំ​ជាមួយ​ពិធីជប់លៀង​តាមផ្លូវ​ជាមួយនឹង​អាហារសម្រន់ ភ្លក់​រស់ជាតិ​ស្រា​សាកេ និង​ការជូន​កាដូ​គ្នា​ផងដែរ​។ ខណៈដែល​ស្រា​សាកេ ត្រូវបាន​ចែក​ឲ្យ​ដោយ​សេរី មិន​គិតលុយ អំឡុង​ពិធី​ដង្ហែរ​លឹ​ង្គ​យក្ស​នោះ ការ​វាយតប់​គ្នា ឬ​បញ្ហា​អ្វី​ផ្សេងទៀត មិនដែល​កើតឡើង​ម្តងណា​នោះទេ​។​ ​នៅក្នុង​ពិធីបុណ្យ​នេះដែរ ភ្ញៀវទេសចរ អាច​បួងសួង​សុំ​ឲ្យ​មានកូន ជួប​មនុស្ស​ជាទី​ស្រលាញ់ ឬ​ទទួលបាន​ការប្រមូល​ផល​ច្រើន ឬ​ភាព​សម្បួរ​សប្បាយ​ផងដែរ​។​ ​សូមបញ្ជាក់ថា ពិធីបុណ្យ​លឹ​ង្គ ចាប់ផ្តើម​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១៥ ខែមីនា នៅឯ​ទី​សក្ការៈបូជា “​តា​ហ្គា​តា​” ជា​កន្លែង​ដែល​ព្រះសង្ឃ នឹង​ប្រោះព្រំ​តាម​សុំ​ឲ្យ​ផ្លូវ​បរិសុទ្ធ សម្រាប់​អ្នក​ដែល​សែង​លឹ​ង្គ​យក្ស​៕