កំពូល​បុរស​ធ្មេញ​ដែក​…​ទំពារ​កែវ ទំពារ​ចាន​ដូច​ទំពារ​អំបុក​លេប​ក្អឹ​កៗ​ចូលទៅក្នុង​ពោះ​

សង្គមប្លែកៗ
0
758
[wai id="5"]

 [wai id="7"]
…​រឿងរ៉ាវ​ដ៏​អស្ចារ្យ​មនុស្ស​ទំពារ​កែវ ទំពារ​ចាន​ដូច​ទំពារ​អំបុក​លេប​ចូលទៅក្នុង​ពោះ​ដោយ​ពុំមាន​ប៉ះពាល់​ដល់​សុខភាព​បាន​កើតមានឡើង​ស្ទើរតែ​គ្រប់​ប្រទេស​ទៅហើយ ហើយ​ដែល​ក្រុម​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ក៏​ពុំទាន់​រក​ចម្លើយ​ឃើញ​នៅឡើយ​ទេ​ថា តើ​ក្រពះ​ម៉េច​ក៏​មិន​ឈឺ​…​ពីព្រោះ​អ្នកខ្លះ​គ្រាន់តែ​ទំពារ​អាហារ​លំៗ លេប​ក្អឹ​ក ក៏​គង់​មាន​ជម្ងឺ​ក្រពៈ​ទៅហើយ​។ បុរស​វ័យ​ចំណាស់​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា បុរស​ធ្មេញ​ដែក ដោយសារ​គាត់​ញៀន​ខាំ​ហូប​កែវ លេប​ចូលទៅក្នុង​ពោះ ទាំង​មិន​ភ័យព្រួយ​ពី​សុវត្ថិភាព​អាយុជីវិត​ខ្លួនឯង ប្រៀប​បីដូច​អ្នកលេង​សៀក ដ៏​មាន​ជំនាញ និង​ទេពកោសល្យ​ម្នាក់​។​
ពាណិជ្ជកម្ម

​លោកតា Liu Zundun បច្ចុប្បន្ន​មាន​អាយុ​៧១​ឆ្នាំ​ហើយ លោកតា Zundun បានចាប់ផ្តើម​ខាំ​កែវ​ទឹក​ហូប​បណ្តើរ និង​ផឹកទឹក​បណ្តើរ បើ​គិត​មកទល់ពេលនេះ​រយៈពេល​ជាង ៣២​ឆ្នាំ​មកហើយ​។​លោកតា Zundun និយាយថា រូបគាត់​ពិតជា​ចូលចិត្ត​ខាំ​កែវ​ទឹក​ហូប​ខ្លាំងណាស់ មិន​ថា​ប្រភេទ​ណា​ឡើយ រួមមាន​កែវស្រា​បៀរ​ជាដើម​។ ប៉ុន្តែ​លោកតា​បាន​អះអាងថា គាត់​មិន​ចូលចិត្ត​ញ៉ាំ​ស្រា​បៀរ​ទេ​។ លោកតា​បន្តថា កន្លងទៅ​យូរ​ឆ្នាំ​ហើយ មាន​ថ្ងៃមួយ​នៅពេលដែល​គាត់ បាន​ទៅលេង​នៅឯ​ស្រុកកំណើត បងប្អូន​សាច់ញាតិ​គាត់ បាន​ហៅ​គាត់​ទៅ​ពិសា​ស្រា​បៀរ ជួបជុំ​សប្បាយ​ជាមួយនឹង​ពួកគេ ប៉ុន្តែ​លោកតា​បាន​បដិសេធ​ប្រកែក​មិន​ហូប​ឡើយ​។ ផ្ទុយទៅវិញ​លោកតា Zundun សុំ​ខាំ​ហូប​កែវស្រា​ជំនួស​វិញ ជាហេតុ​ធ្វើ​ឲ្យ​បងប្អូន​សាច់ញាតិ​គាត់​មាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ចាប់តាំងពី​ពេលនោះ​មក លោកតា Zundun តែង​ត្រូវបាន​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់គាត់ ឧស្សាហ៍​ឲ្យ​គាត់​សម្តែង​ឲ្យ​ពួកគេ​មើល​ទេពកោសល្យ​ដ៏​អស្ចារ្យ​នេះ​ណាស់​។ រហូតដល់​ថ្នាក់​អញ្ជើញ​គាត់ ទៅ​សម្តែង​ឲ្យ​ពួកគេ​មើល នៅក្នុង​ពិធីមង្គលការ​ថែម​ទៀតផង​។​បុរស​វ័យ​ចំណាស់​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «Iron Teeth» ឬ បុរស​ធ្មេញ​ដែក លោកតា Zundun បាន​ឲ្យ​ដឹង​ទៀតថា ភាពលំបាក​តែមួយគត់​សម្រាប់​គាត់ គឺ​ពឹង​ផ្អែកទៅលើ​ធ្មេញ​ទាំងស្រុង ដោយសារ​គាត់​មាន​អាយុ​កាន់តែច្រើន រីឯ​កម្លាំង​ក៏​កាន់តែ​ខ្សោយ ជាហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ខាំ​បំបែក​កែវ​ទឹក​ទំពារ​លេប​បន្តិច​។​លោកតា Zundun បាន​អះអាង​ទៀតថា រូបគាត់​មិនដែល​មាន​អារម្មណ៍​ថា ឈឺ​ចុកចាប់​ក្នុង​ពោះ ឬ​កើតរោគ​សញ្ញា​ណាមួយ គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​សុខភាព​របស់គាត់​ឡើយ តាំងពី​គាត់​ចាប់ផ្តើម​ហូប​វា​មក រហូតមកទល់​សព្វថ្ងៃ​នេះ​។​ពាក់ព័ន្ធ​ទៅនឹង​ករណីនេះ គេ​ជឿជាក់ថា​វា​ជា​ប្រភេទ​ជំងឺ​កម្រ​ម្យ៉ាង​ហៅថា Pica ។ ជំងឺ​ប្រភេទ​នេះ ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​ចំណង់​ចង់​ទទួលទាន​របប​អាហារ​ផ្តេសផ្តាស​ខុសពី​ប្រក្រតី រួមមាន​ដូចជា ដុំ​ដី ដុំថ្ម ដីខ្សាច់ ជ័រ ឬ​កែវ​កញ្ចក់​ជាដើម​។​

ជាក់ស្តែង បើ​យោងតាម​របាយការណ៍​ពិភពលោក​មួយ បាន​បង្ហាញថា កន្លងទៅ​ក៏​ធ្លាប់មាន​ក្មេងប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់ នៅ​ប្រទេស​អង់គ្លេស ឈ្មោះ Marco Slawycz ញៀន​ហូប​ប្លា​ស្ទិ​ក​ជា​រៀងរាល់ថ្ងៃ មិន​ខុសគ្នា​ប៉ុន្មាន​ទៅនឹង​ករណី​របស់លោក Zundun នេះដែរ​៕



[wai id="6"]