ខ្លាច​វី​រ៉ុ​ស​កូ​រ៉ូ​ណា​យាយី​…​គូស្នេហ៍​មួយ​នេះ​រៀបការ​យ៉ាង​សោះកក្រោះ អត់​ហៅភ្ញៀវ​ណា​ម្នាក់​ឡើយ​

សង្គមប្លែកៗ
0
735
[wai id="5"]

[wai id="7"]
...​កូន​ក​ម្លោះ​កូនក្រមុំ​មួយគូ​នេះ​បានកំណត់​យក​ថ្ងៃ​មង្គលការ​របស់​ពួកគេ​តាំងពី​មិនទាន់​ផ្ទុះឡើង​នូវ​វី​រ៉ុ​ស​កូ​រ៉ូ​ណា​ម្ល៉េះ​។ ប៉ុន្តែ​ទោះបីជា​វី​រ៉ុ​ស​កូ​រ៉ូ​ណា​ផ្ទុះឡើង​ក្តី​ក៏​ថ្ងៃ​មង្គលការ​អត់​លើក​ពេល​ដែរ​គ្រាន់តែ​ស្ថិតក្នុង​សភាព​សោះកក្រោះ​តែប៉ុណ្ណោះ​។​ក្រោយពី​មានការ​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា រដ្ឋាភិបាល​ចិន​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ចៀសវាង​ការ​ជុំគ្នា​នៅ​ទីប្រជុំជន​។ អាស្រ័យហេតុនេះ គូស្នេហ៍​មិនតិច​ឡើយ បាន​ជ្រើស​យក​ការផ្អាក​មង្គលការ​រប​ស់​ខ្លួន​។ យ៉ាងណាក្ដី ដោយសារតែ​មិនអាច​ចៀសបាន ដូចនេះហើយ លោក Zhang Long និង​អ្នកនាង Chen Xiao រស់នៅ​ខេត្ត San Dong ប្រទេស​ចិន នៅតែ​ប្ដេជ្ញាចិត្ត​រៀបការ ដោយ​វិធី​ពិសេស​។​
ពាណិជ្ជកម្ម

​គូស្នេហ៍​មួយ​នេះ​បាន​រៀបការ​យ៉ាង​ប្រថុចញ៉ុច​នៅមុខ​ផ្ទះ​កូនក្រមុំ​។ មង្គលការ​ត្រូវ​ប្រព្រឹត្តឡើង​ដោយ​គ្មាន​ជាង​ថតរូប គ្មាន​ភ្ញៀវ​ណា​ចូលរួម​ទាំងអស់ មានតែ​ឪពុកម្ដាយ​សងខាង​ប៉ុណ្ណោះ​។​កូន​ក​ម្លោះ Zhang បាន​ឲ្យ​ដឹងថា​៖ ពួកយើង​កំពុងស្ថិត​ក្នុងពេល​ទប់​ស្កាត់​វីរុស​ឆ្លង ដូចនេះ​ពួក​ខ្ញុំ​បានសម្រេច​ចិត្ត​មិន​អញ្ជើញ​ភ្ញៀវ​ណា​ទាំងអស់​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ មង្គលការ​ក៏​ជា​សុភមង្គល​ផ្ទាល់ខ្លួន​របស់​ពួក​ខ្ញុំ​ប៉ុណ្ណោះ​។​នៅពេល​រៀបការ កូន​ក​ម្លោះ​កូនក្រមុំ​ពាក់​ម៉ាស​ឡើង​ជិត ហើយ​ពិធី​ទាំងមូល​ត្រូវបាន​ធ្វើឡើង តែ​រយៈពេល​២​នាទី​ប៉ុណ្ណោះ​។ អ្នក​ទាំង​២​គ្មាន​ពេល​ស្បថស្បែរ​នឹង​គ្នា មិនបាន​ថើប​គ្នា​ទេ​។ កូនកំលោះ​បាន​និយាយ​លេងសើច​ថា លោក មិនបាន​ឃើញ​ពណ៌​ក្រែ​មរ​បស់​ប្រពន្ធ​ខ្លួន​ឡើយ​។ តាមផ្លូវ​ទៅវិញ គូស្នេហ៍​ប្ដី​ប្រពន្ធ​ថ្មី បាន​ឆ្លង​កន្លែង​ពិនិត្យ​កម្ដៅ​៣​កន្លែង ហើយ​មន្ត្រី​នៅទីនេះ សុទ្ធតែ​បាន​ជូនពរ​ពួកគេ​ទាំងអស់​។​

​សកម្មភាព​របស់ អ្នក​ទាំង​២​ខាងលើ ទទួលបាន​ការសរសើ​រ​ពី​មហាជន​ជាច្រើន ដ្បិត​អ្នក​ទាំង​២​មិន​អាត្មានិយម អញ្ជើញ​ភ្ញៀវ​ច្រើន​នាក់ ដូច​មង្គលការ​ដទៃ ខណៈ​កំពុងមាន​វីរុស​កូ​រ៉ូ​ណា​រាលដាល​៕



[wai id="6"]