សំណាង​មួយ​គ្មាន​ពីរ​ក្នុង​លោក​ហើយ​…​បាន​ជិះ​យន្តហោះ​ហ្វ្រី​អស់​មួយជីវិត​

សង្គមប្លែកៗ
0
264
…​ដោយសារតែ​រាប់​ម្រាមដៃ​កំណត់​ច្បាស់​ក្នុង​ចិត្ត​ថា​នៅសល់​ពេល​ជាច្រើន​ថ្ងៃ​ទៀត​ទើប​ឆ្លងទន្លេ​ម្ល៉ោះហើយ ស្ត្រី​ជនជាតិ​ហ្វីលីពីន​ម្នាក់នេះ​បាន​ជិះ​យន្តហោះ​ទៅលេង​ផ្ទះ​ឪពុក​-​ម្តាយ​របស់​នាង​។ ប៉ុន្តែ​ជា​ចៃដន្យ​ស្ថិតក្នុង​យន្តហោះ​រឿងរ៉ាវ​មួយ​បាន​កើតឡើង ហេតុ​ការ​ណ៏​ដ៏​គួ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នេះ ដោយ​ក្រុមហ៊ុន​អាកាសចរ​ណ៏​នៃ​យន្តហោះ Jet Airways បានផ្តល់​ការដូ​ពិសេស​មួយ​នៅពេល​កំពុងធ្វើដំណើរ​នៅលើ​អាកាស ដោយ​ស្ត្រី​ម្នា​កបាន​សម្រាលកូន​នៅលើ​យន្តហោះ​។​ ចំពោះ​ទារក​ម្នាក់​ដែល​បានកើត​នៅលើ​យន្តហោះ Jet Airways​នេះ នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ជិះ​យន្តហោះ​ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​ពេញ​មួយជីវិត​តែម្តង របស់​ក្រុមហ៊ុន​អាកាសចរ​ណ៏​នៃ​យន្តហោះ Jet Airways ។​ម្តាយ​របស់​ទារក ជា​ជនជាតិ​ហ្វី​លី​ពី ដោយ​នាង​មិន​នឹកស្មានថា​កូន​របស់​នាង​ត្រូវបាន​សម្រាល​នៅមុន​ថ្ងៃ​កំណត់​នៅថ្ងៃនោះ​ទេ ខណៈដែល​យន្តហោះ​កំពុងតែ​ហោះ​នៅលើ​អាកាស ។ នៅក្នុង​យន្តហោះ ដែលមាន​ផ្ទុក​អ្នកដំណើ​ចំនួន​១៦២​នាក់ ដោយ​ធ្វើដំណើរ​ចេញពី អា​រ៉ា​ប៊ី​សា​អូឌីត ឆ្ពោះទៅកាន់​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ដោយ​ស្ថិតនៅក្នុង​ស្ថានភាព​បែប​នេះ យន្តហោះ​នេះ​ត្រូវបាន​បញ្ជា​ឲ្យ​បែ​ទិស​ចុះ​នៅ​ទីក្រុង ប៊ុ​ម​បៃ វិញ ដើម្បី​បញ្ជូន​ក្មេង​នឹង​ម្តាយ​ទៅកាន់​មន្ទី​ពេទ្យ​នៅ​ទីនោះ​។​ ​នៅក្នុង​ការ​សំរាល​ទារក​នេះ​ត្រូវបាន​បុគ្គលិក​អាកា​យាន​និក​និង​គិលានុបដ្ឋាយិកា រួមទាំង​អ្នករួមដំណើរ​នៅក្នុង​យន្តហោះ​ទាំងអស់​ជួយ​គ្នា​សម្រាល​ទារក​ដែលមាន​សំណាង​ខាងលើនេះ ។ គួ​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​អាកាសចរ​ណ៏​អន្តរជាតិ Jet Airways​នេះ ត្រូវបាន​គេ​ពេញនិយម​ជិះ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​ហោះហើ​ទៅកាន់​គោលដៅ​ចំ​នួ​យ​៦៥ នៅ​ទូទាំង​ពិភពលោក​៕