សម្ដេច​តេ​ជោ ៖…​ព្រះសង្ឃ​មួយចំនួន ដែល​ទេសនា​បែប​កំប្លុកកំប្លែង កំពុងដណ្ដើម​ការងារ ព្រហ្ម ម៉ាញ​អស់​ទៅ​

ព្រឹត្តិការណ៍ថ្មីៗ
0
1379
[wai id="5"]

[wai id="7"]
​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ណែនាំ ឲ្យ​ក្រសួង ធម្មការ និង​សាសនា ក៏ដូចជា​មន្ត្រី​សង្ឃ​ទូទាំងប្រទេស ត្រូវ​ពិនិត្យឡើងវិញ លើ​ករណី ព្រះសង្ឃ​មួយចំនួន ដែល​ទេសនា​បែប​កំប្លុកកំប្លែង ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​ពុទ្ធបរិស័ទ​ព្រោះ​ព្រះសង្ឃ មាន​តួនាទី អប់រំ​ពុទ្ធបរិស័ទ ឲ្យ​ចូលរួម​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស​ចូលរួម​ថែរក្សា​សន្តិភាព ។​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​សម្តេចព្រះ​សង្ឃនាយក​រង​៣​ព្រះអង្គ ។​
ពាណិជ្ជកម្ម

​សម្ដេច​តេ​ជោ ក៏​មិន​ហ៊ាន​វាយតម្លៃថា ការ​ទេសនា​បែបនេះ ខុសឆ្គង​ដែលនាំឱ្យ​ប៉ះពាល់​ដល់​វិស័យ​សាសនា​ដែរ ប៉ុន្តែ​សម្ដេច គ្រាន់តែ​មិន​ចង់ឃើញ​ការយក​សាសនា ទៅ​លាយឡំ​ជាមួយ​កំប្លែង និង​ចម្រៀង​ប៉ុណ្ណោះ នៅពេល​ទេសនា​។ សម្តេច​បាន​បន្តទៀតថា ដើម្បីឱ្យ​ពលរដ្ឋ​មាន​ជំនឿ និង​ប្រកាន់ខ្ជាប់​នូវ​សាសនា​នោះ គឺ​អាស្រ័យ​លើ​អ្នក​អប់រំ​សាសនា​តែម្ដង​។ «​យើង​មិនអាច​បន្ទោស​ប្រជាពលរដ្ឋ​បានទេ បញ្ហា​ស្ថិត​នៅត្រង់ថា ព្រះពុទ្ធសាសនា ផ្ដល់នូវ​ជំនឿ​ជឿជាក់​ដល់​ប្រជាជាតិ​ឬ​អត់​?...»​។​

​សម្ដេច​តេ​ជោ គូសបញ្ជាក់ថា «​តា​ស៊ុ​ច​ទេសនា​កំប្លុកកំប្លែង​ហ្នឹង ខ្ញុំព្រះករុណាខ្ញុំ​ចេះតែ​ចង់​សួរថា ត្រឹមត្រូវ ឬ​អត់ ហើយ​បើ​មិនត្រូវ​ទេ​ដល់ពេល អនុ​សង្ឃ​វច​រៈ គឺ​លេង​តែម្ដងទៅ ដល់ពេល​ចាប់ផ្ដើម​សម្ដែង​ធម្មទេសនា ក៏​ច្រៀង​តាម​ចឹ​ង​ទៅ ចាប​យំ​ល្លើ​យៗ ព្រះសង្ឃ​ខ្លះ​ក៏​ទេសនា តាមរបៀប​កំប្លែង​ទៅ ហើយ​ពុទ្ធបរិស័ទ ក៏​ចេះតែ​សើច​សប្បាយ ដល់​ចឹ​ង​ទៅជា​ដណ្ដើម​ការងារ ព្រហ្ម ម៉ាញ​អស់​ទៅ ចឹ​ង​ទេ​ក៏​គិត​ទៅដល់​ពេល អនុ​សង្ឃ​វច​រៈ មន្ត្រី​សង្ឃ​ទូទាំងប្រទេស ក៏​គួរតែ​ត្រូវ​ពិនិត្យ​កែលម្អ​កន្លែង​ហ្នឹង ក្រសួង​ធម្មការ​ក៏ត្រូវ​ពិនិត្យថា តើ​ត្រូវ​នឹង​បែបបទ​ព្រះពុទ្ធសាសនា ឬ​អត់ បើ​ឡើង​គ្រែ​ទេសនា ហាក់ដូចជា​ឡើង​គ្រែ​កំប្លែង ខ្ញុំ​មិន​ហ៊ាន​ថា​ម៉េច​ទេ ទុក​ព្រះសង្ឃ​បកស្រាយ​ទៅ​ចុះ​» ៕
[wai id="6"]