អ្នក​ជម្ងឺ​ទឹកនោមផ្អែម សាក​ស្លឹក​ស្វាយ​មួយ​កំសៀវ​-​ពី​រល​មើល​មាន​ខាតបង់​អី​!

សុខភាព
0
875
[wai id="5"]

[wai id="7"]
​ស្លឹក​ស្វាយ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​ជាច្រើន ដូចជា​អាច​ព្យាបាល​អាការ​រាករូស គ្រុណក្តៅ ជំងឺ​ពក​សរសៃ គេង​មិន​លក់ ហឺត រលាក ទងសួត និង ផ្តាសាយ តិចតួច​ជាដើម​។ ដូចគ្នានេះដែរ​ស្លឹក​ស្វាយ​ក៏​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម និង​ពង្រឹង​សរសៃឈាម​ដែរ ។ ស្លឹក​ស្វាយ​ក៏ត្រូវ​បាន​គេ​ប្រើ​ធ្វើជា​តែ​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​រ៉េ​ទីន និង​ជំងឺ​សរសៃឈាម​ដែល បង្កដោយ​ទឹកនោមផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព ។​ជំងឺ​ទឹកនោមផ្អែម កើតឡើង​នៅពេល​រាងកាយ​មិនអាច​ប្រើប្រាស់​សារធាតុ​អាំង​ស៊ុយ​ឡាំង​បាន​គ្រប់គ្រាន់ ឬ លំពែង​ឈប់​ផលិត​សារធាតុ​អាំង​ស៊ុយ​លីន​។ កង្វះ​សារធាតុ​អាំង​ស៊ុយ​លីន ធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើតឡើង​និង បង្ក​ជា​រោគសញ្ញា​មួយចំនួន​ដូចជា ស្រេកទឹក បត់ជើងតូច​ញឹកញាប់ និង​ស្រក​ទម្ងន់​ខុស​ប្រក្រតី ។​
ពាណិជ្ជកម្ម

ស្លឹក​ស្វាយ​សម្បូរ​ដោយ​វីតាមីន​អា​បេ និង​សេ រួមទាំង​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ​ទៀត ដូចជា សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ហ្វ្លេ​វើ​ណ័​ដ​(flavonoids)​និង​ផេ​ណុល​(Phenols)​។ ស្លឹក​ត្រួយ​ខ្ចី​មាន​សារធាតុ​តានី​ន (Tannins ឬ Anthocyanidins) ជួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ដំណាក់កាល​ដំបូង និង​មាន​៣​បេ​តា – តារា​សេ​ណុល​(3 beta-taraxenol) និង​អេ​ទីល​អា​សេ​តាត​(Ethyl Acetate) ដែលមាន​តួនាទី​ជួយ​សំយោគ​អាំង​ស៊ុយ​ឡាំង​ដើម្បី​ជំរុញ​ដល់​ការ​បំ​លែង​សារធាតុ​គ្លី​កូ​សែន​(Glycogen) និង​GLUT4​។​សារធាតុ​ដែល​ចម្រាញ់​ពី​ស្លឹក​ស្វាយ​អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​បាន ពីព្រោះ​វា​មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ស្លឹក​ស្វាយ​ដែល​ល្អ​ជាងគេ​សម្រាប់​ប្រើ​ជា​ឱសថ​ព្យាបាល គឺ​ត្រួយ​ខ្ចី​ទន់​ពណ៌​ក្រហម ស្វាយ ចំណែក​ស្លឹក​ស្វាយ​ចាស់ៗ ដែលមាន​ពណ៌​បៃតងចាស់​ក៏​អាច​យកមក​ប្រើការ​បាន​ដែរ ដោយ​ហាល​ឱ្យ​ស្ងួត​ទុក​ប្រើ​។​

​វិធី​ធ្វើ និង​ប្រើប្រាស់​៖ យក​ស្លឹក​ស្វាយ​៥​ទៅ​១០​សន្លឹក​ដាំ​ក្នុង​ទឹក​១​កាំ​សៀវ​តូច បន្ទាប់ពី​ដាំ​ពុះ​ត្រូវ​ទុកចោល​១​យប់​ដើម្បី​ឱ្យចេញ​ជាតិ​ពី​ស្លឹក​ស្វាយ​ទៅក្នុង​ទឹក រួច​ច្រោះ​យកតែ​ជាតិ​ទឹក ត្រូវ​ទទួលទាន​ទឹក​ស្វាយ​នេះ​នៅពេល​ព្រឹក​បន្ទាប់ពី​ភ្ញាក់​ពី​គេង​
​កំណត់ចំណាំ ៖ ការ​ញ៉ាំ​ទឹក​ស្វាយ​ពោះ​ទទេ​មុន​អាហារ​ពេលព្រឹក​នឹង​ធ្វើឱ្យ​សម្រូប​សារធាតុ កម្ចាត់​ទឹកនោមផ្អែម​នៃ​ស្លឹក​ស្វាយ​អាច​នឹង​ប្រព្រឹត្តទៅបាន​ពេញលេញ​។​


[wai id="6"]