គ្រោះថ្នាក់​មែន ! អាជ្ញាធរ​បាន​ជម្លៀស​មនុស្ស​រាប់ពាន់នាក់​បន្ទាប់ពី​រកឃើញ​គ្រាប់បែក​….

ព្រឹត្តិការណ៍ថ្មីៗ
0
321
​បន្ទាប់ពី​អាជ្ញាធរ​បាន​រកឃើញ​គ្រាប់បែក​មួយគ្រា​ប់ មិនទាន់​ផ្ទុះ​នៅក្នុង​ទន្លេ​មួយ ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​ប៉ូឡូញ មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​បង្ខំចិត្ត​ជម្លៀស​ខ្លួន​ចេញពី​ទីនោះ​។​ ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីក្រុង Glogow បាន​ប្រទះឃើញ​គ្រាប់បែក​នេះ​ដោយ​ចៃដន្យ ខណៈដែល​កម្មករ​ផ្នែកអនាម័យ​កំពុងតែ​បោសសម្អាត​នៅក្បែរ​ទន្លេ Oder ដែល​បាន​ឆ្លងកាត់​ទីនោះ​។ ការរកឃើញ​នេះ បាន​កើតឡើង​ត្រឹមតែ​រយៈពេល ២​សប្តាហ៍​តែប៉ុណ្ណោះ បន្ទាប់ពី​មាន​ឧប្បត្តិ​វ​ហេតុ​ស្រដៀង​គ្នា​នេះដែរ នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង Globow​។​ ​ប៉ូលីស​បាន​បញ្ជាក់ថា ទីតាំង​សំខាន់ៗ​មួយចំនួន ត្រូវបាន​បិទ​ដើម្បី​យក​គ្រាប់បែក​នោះ​ចេញ​សិន​។ មនុស្ស​ជាង ៣​ពាន់​នាក់​ត្រូវ​រង​ផលប៉ះពាល់​ពី​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់បែក​មិនទាន់​ផ្ទុះ​នេះ​។​ ​ទូរទស្សន៍ TVN24 បាន​រាយការណ៍​ថា គ្រាប់បែក​ទម្ងន់ ៥៥០​ផោន ឬ​ស្មើ ២៥០​គីឡូក្រាម បាន​បង្ខំ​ឱ្យ​បិទផ្លូវ​ដែក និង​ចរាចរ​តាម​ដង​ទន្លេ ខណៈដែល​គ្រាប់បែក​នេះ​កំពុង​ត្រូវបាន​យកចេញ​ពី​ទីនោះ​។​ ​គ្រាប់រំសេវ​ដែល​មិនទាន់​ផ្ទុះ​ពី​សង្គ្រាមលោកលើកទី ២ នៅ​ជិត​តំបន់​ដែលមាន​ប្រជាជន​ច្រើន គឺជា​បញ្ហា​មួយ​ដែល​តែង​កើតមានឡើង​សម្រាប់​បណ្តា​ប្រទេស​អ៊ឺរ៉ុប ជាពិសេស​ប្រទេស​ដែល​ធ្លាប់បាន​ប្រឡូក​នៅក្នុង​សង្គ្រាមលោក​។​ ​នៅក្នុង​ហេតុការណ៍​ដូចគ្នានេះដែរ ទីក្រុង Paderborn ស្ថិតនៅ​ភាគ​អាគ្នេយ៍​ទីក្រុង​ប៊ែ​រ​ឡាំង​បាន​ជម្លៀស​មនុស្ស ២៦.០០០​នាក់ ដើម្បី​គេចចេញ​ពី​គ្រាប់បែក​អង់គ្លេស​កាលពី​សម័យ​ស​ង្គ្រា​ម​លោក​លើក​ទី​២ ដែល​មិនទាន់​ផ្ទុះ កាលពី​ខែមេសា​៕DNT-NEWS