មាន​ចរិត​ស្នេហ៍​ផ្ទុយ​ពី​ធម្មជាតិ​ម្តេចក៏​មិន​ប្រាប់​ត្រង់​ចង់​ស៊ីម​ពីរ​ផង​…​ទាល់តែ​ផូង ផូង​ដួល​ខ្ពោ្ក​ក​!

ព្រឹត្តិការណ៍ថ្មីៗ
0
370
[wai id="5"]

 [wai id="7"]
…​បើ​នៅក្នុង​ចិត្ត​កើតមាន​នូវ​អារម្មណ៍​ស្នេហា​ផ្ទុយ​ពី​ធម្មជាតិ​ទៅហើយនោះ ម្តេច​ឡើយ​មិន​ប្រាប់​ត្រង់​យ៉ាងហោច​ក៏បាន​បោះជំហាន​ដោយ​សុខកាយ សប្បាយចិត្ត​ពី​ស្រីអូន​ដែរ​។​តែ​នេះ​លាក់​ឲ្យ​ជិតឈឹង​ដូច​ខ្លួន​មួយ​ចង់​ជិះទូក​ពីរ​ឬ​ហៅថា បុរស​មាន​ស្នេហា​ស៊ីម​ពីរ​ទាល់តែ​បែកធ្លាយ​…​ស្រីអូន​កាន់​កាំភ្លើង​មក​បាញ់​ប្រាវ​តែម្តង​។​រឿងរ៉ាវ​ស្នេហា​របស់​យុវវ័យ​មួយគូ​បាន​ស្រលាញ់គ្នា អស់​រយះពេល​៩​ឆ្នាំ ហើយនឹង​គ្រោង​ចូល​រោងការ​ជាមួយគ្នា​នាពេល​ដ៏​ខ្លី​ខាងមុខ ប៉ុន្តែ​ខាង​ប្រុស​បែរជា​លួច​មាន​ស្នេហ៍​លួចលាក់​អ្វីដែល​ហួសចិត្ត​នោះ​គឺជា​ប្រុស​ដូចគ្នា​។​
ពាណិជ្ជកម្ម

​បន្ទាប់ពី​ដឹង​ការពិត​ធ្វើអោយ​ខាង​ស្រី​ខឹងសម្បា​យ៉ាងខ្លាំង​មិនគួរណា​មនុស្ស​ប្រុស​ដែល​ខ្លួន​ខំ​ស្រឡាញ់​អស់​រយះពេល​ជា​យូរ​លាក់បាំង​នឹង​នាង ទៅ​ស្រឡាញ់​ប្រុស​ដូចគ្នា​អ​ញ្ជឹ​ង​សោះ​។​ដោយសារតែ​កំហឹង គួបផ្សំ​នឹង​ភាព​ស្អប់ខ្ពើម​មនុស្ស​ដែលមាន​ស្នេហា​ខុស​ធម្មជាតិ​បានធ្វើអោយ​ខាង​ស្រី​បាញ់​ខាង​ប្រុស​ស្លាប​នៅនឹងកន្លែង នៅមុខ​ផ្ទះ​របស់​ជនរ​ង​គ្រោះ​តែម្ដង​។​នៅក្នុង​ថ្ងៃនោះ​នាង​បានមក​ផ្ទះ​របស់​សង្សារ ហើយ​សំរុកចូល​ក្នុងផ្ទះ​ដោយ​ខឹង​យ៉ាងខ្លាំង​ពេលដែល​នាង​បានឃើញ​សង្សារ​កំពុងតែ​មានអីៗ​ជាមួយ នឹង​មិត្ត​ប្រុស​ដែល​ស្និត​ស្នាល​ទ្រាំ​មិនបាន​ក៏​ទាញ​កាំភ្លើង​បាញ់​សង្សារ​របស់ខ្លួន​ស្លាប់​នៅនឹងកន្លែង ។​នារី​បង្ក​មាន​ឈ្មោះថា ប្រៈ​ផាវ​ឌី ម៉ាន​ស៊ី​ហ្វា​ក្រោយពី​បង្កហេតុ​មិនបាន​រត់គេចខ្លួន​ទេ អង្គុយចាំ​ប្រគល់​ខ្លួន​ជូន​ប៉ូលីស​រួមទាំង​សុំទោស​ឪពុកម្ដាយ​សាច់ញាតិ​បងប្អូន ដែល​នាង​បានធ្វើ​ទៅដោយ​ខ្វះ​ការពិចារណា​។​ចំណែក​ខាង​ប្រុស​ឈ្មោះថា «​ក័ត​សណៈ កែវ​ម​ន្ថា​» អាយុ ២៦​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​។​

​ប្រភព​ព័ត​មានបាន​អោយដឹងថា​ជន​រងគ្រោះ និង​នារី​បង្កហេតុ ក្រោយពី​ស្រលាញ់គ្នា ៩​ឆ្នាំ​កំពុង​តែមាន​គំរោង​ថា​នឹង​រៀបការ​នៅ​ដើមខែ ៩​នេះ តែ​ស្រាប់​តែមាន​អ្នក​ផ្ញើ​សារ​មក​តាម Line​ព្រម​ជាមួយនឹង​រូបភាព​ប្រុស​ជា​សង្សារ​ដែល​កំពុងតែ​ថើប​គ្នា ជាមួយនឹង​មិត្ត​ស្និត​ស្នាល​របស់គេ​នៅក្នុង​ផ្ទះ ៕





[wai id="6"]