អបអរសាទរ​កក់ក្តៅ​ណាស់​មុខកាំបិទ ACU នៅតែ​មុត​…​បើ​មាន​អ្នក​មិន​ខ្លាច​ប្រៀប​បានជា​សត្វ​មា​មា​ច​ប្រឡែង​លេង​នឹង​ភ្លើង​ហើយ​

ព្រឹត្តិការណ៍ថ្មីៗ
0
606
[wai id="5"]

[wai id="7"]
…​កន្លងៗ​មក​មាន​បុគ្គល​មួយចំនួន​ហើយ​ដែល​ពុករលួយ​ត្រូវបាន​កាំ​បិទមុខ​យ៉ាង​សស្ងាច​របស់ A-C-U​ធ្វើការ​វៈ​កាត់​ប្រៀបដូចជា​លោក​ម្ចាស់​ប៉ាវ​រកឃើញ​កំហុស​អត់​មាន​លើកលែង​ត្រា​ប្រណី​អី​នោះឡើយ​។ ប៉ុន្តែ​ទោះបីជា​មុខកាំបិទ​មុត​ប៉ុណ្ណឹង​ហើយ​នៅឡើយ​មាន​បុគ្គល​ផ្សេងទៀត អត់​ខ្លាចញញើត​អី​បន្តិច​ណា​សោះ​ប្រឹង​ទំពារ​ប្រាក់​ដុល្លារ​ណែនៗ​មាត់​...​ទាល់តែ​ដៃ​ជាប់​ខ្នោះ​ទើប​ស្រក់​ទឹកភ្នែក​ច្រោក​ដូច​ឃើញ​គេ​សែង​ក្តារ​មឈូស​មក​ដាក់​ចំ​ពីមុខ​។​លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​១ ខែ​មិនា នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ដើម្បី​បញ្ជូន មក​រាជធានី​ភ្នំពេញ​។
ពាណិជ្ជកម្ម

​ចំពោះ​ករណី​ឃាត់ខ្លួន​នេះ​ត្រូវបាន​គេ​ដឹងថា កន្លងមក​លោក នួន ប៉ុក ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជាច្រើន ហើយក៏​ជាដើម ហេតុ​នាំ​ឲ្យ​ដកតំណែង​លោក​កាលពី​ជាង​១​ឆ្នាំមុន​ផងដែរ​។​ក្រោយមកទៀត បន្ទាប់ពី​ស្រាវជ្រាវ​រក ឃើញ​កំហុសឆ្គង​ជាច្រើន​ទៀត​ទើប​អង្គ ភាព​ប្រឆាំង​អំពើពុករលួយ​សម្រេច​ចាប់ខ្លួន តែម្ដង​។ យ៉ាងណា​ក៏ គេ​នៅ​ទាន់ ដឹង​ច្បាស់​ថា​លោក​នួន ប៉ុក​ជាប់​ពាក់ព័ន្ធ និង​បទ​ពុករលួយ អ្វីខ្លះ​នោះទេ តែ​ប្រភព​ក្រៅផ្លូវការ​ខ្លះ​បាន ទម្លាយ​ថា លោក នួន ប៉ុក ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ពេលដែល​លោក​នៅមាន អំណាច ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ ។​សូម​រំលឹកថា អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត ពោធិ៍ សាត់​និង​គូរ​កន​២​នាក់​ទៀត​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ ពន្ធនាគារ ៨​ឆ្នាំ និង រឹបអូស​ទ្រព្យសម្បត្តិ ដោយសារតែ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ ស៊ីសំណូក​ក្នុង​រង្វង់​ទឹកប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ ។

​នេះ​ជា​សារ​មួយ​ផ្ដាំផ្ញើរ​ដល់​មន្ដ្រី​គ្រប់ ផ្នែក​គ្រប់​ស្ថាប័ន​ទាំងអស់​គួ​ពិចារណា​និង​កែខ្លួន​ជាបន្ទាន់​កុំ​ថា​ខ្លួន​ខ្លាំង​គេ​មិន​ហ៊ាន​ធ្វើ ដល់​ដំណាក់កាល​នេះហើយ​គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ​៕




[wai id="6"]