ម្ចាស់​អចលនទ្រព្យ ដែល​ពុំទាន់​បាន​បង់ពន្ធ​សូម​រួសរាន់​បង់​មុន​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០

ព្រឹត្តិការណ៍ថ្មីៗ
0
794
[wai id="8"]

[wai id="7"]
​នាយកដ្ឋាន​ពន្ធដារ បានធ្វើការ​ជួន​ដំណឹង​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ក្រុង​និ​មួយៗ នៃ​ខេត្ត​ទាំងអស់ ពី​ការបង់ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ ២០២០ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខ​។​
ពាណិជ្ជកម្ម

​ថ្មីៗ​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ បាន​សេចក្ដីជូនដំណឹង ស្ដីពី​ការ​រំលឹករ​លើក​ទី​២ ការប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ និង​/​ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​២០២០​។​
​តាម​សេចក្ដីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​បា​ន​បញ្ជាក់ថា រហូតមកទល់​ពេលនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ សង្កេតឃើញថា មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​នៅ​មិនទាន់បាន បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ ប្រភេទ​នេះ​នៅឡើយ​។​​
ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង​/ ឬ​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​២០២០​នេះ បាន​អស់​លទ្ធភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង ចៀសវាង​បាន​នូវ​ការ កកស្ទះ ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំឱ្យមាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​ក្រើនរំលឹក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ មេត្តា រួសរាន់​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា​ត្រឹម ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​៕
[wai id="5"]