អាយុ​ក៏​ច្រើន​ជើង​ក៏​ខ្វេរ​ទៀត តែ​ដល់​រួមរស់​ជាមួយ​រំភើប​ឥតឧបមា ដូច​ទេវតា​ប្រទាន​ស្វាមី​

សង្គមប្លែកៗ
0
878
[wai id="5"]

[wai id="7"]
...​បើទោះបីជា​ប្តី​មាន​វ័យ​ចំណាស់​ហើយ ថែមទាំង​ជើង​ខ្វេ​ទៀត តែ​នារី​វ័យក្មេង​ជា​ប្រពន្ធ​រូបនេះ​ពុំដែល​មានគំនិត​តូចចិត្តតូចថ្លើម​អី​នោះទេ​...​ផ្ទុយទៅវិញ នាង​មានចិត្ត​រីករាយ​ដែល​ជីវិត​របស់​នាង​បាន​រស់​ក្រោម​ដើមទ្រូង​របស់​បុរស​ម្នាក់​នេះ​។​នារី​រូបនេះ បាន​បង្ហោះ​រឿងរ៉ាវ​របស់​នាង ថា​ឪពុក​របស់ខ្ញុំ​បាន​ស្លាប់បាត់​បង់ជីវិត​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម្ល៉េះ ម៉ែ​បាន​ចិញ្ចឹម​មើលថែ​ខ្ញុំ​រហូតដល់​ខ្ញុំ​ធំ​ពេញវ័យ ដើម្បី​ខ្ញុំ ម៉ែ​មិន​យក​ស្វាមី​ថ្មី ម៉ែ​ធ្វើ​ចំការ​នៅ​កណ្ដាលវាល​ក្ដៅ​ដើម្បី​យកប្រាក់​មក​ឲ្យ​ខ្ញុំ​រៀន ពេល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​ដំបូង​ខ្ញុំ​ប្រឡង​មិនជា​ប់​ឡើយ ម៉ែ​ប្រាប់​ឲ្យ​ខ្ញុំ​រង់ចាំ​ប្រឡង​សារជាថ្មី​នៅ​ឆ្នាំក្រោយ ប៉ុន្ដែ​ខ្ញុំ​មិន​ព្រម ខ្ញុំ​មិន​ចង់ឃើញ​ម៉ែ​ធ្វើការ​លំបាក​ដើម្បី​ខ្ញុំ​ទៀតឡើយ​។​
ពាណិជ្ជកម្ម

​ខ្ញុំ​ហាត់រៀន​ធ្វើការ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត គឺ​ទទួល​ការងារ​ផ្សេងៗ​យកមក​ធ្វើ មួយ​ពព្រិច​ភ្នែក​បាន​កន្លងផុតទៅ​៣​ឆ្នាំ ការងារ​របស់ខ្ញុំ​ទៅមុខ​យ៉ាង​រលូន មួយខែៗ​ផាត់​ការចាយវាយ​សន្សំ​បាន​៣០០​ដុល្លារ ប៉ុន្ដែ​នឹកស្មាន​មិន​ដល់​ម៉ែ​បាន​ទៅពិនិត្យ​សុខភាព​ទទួល​ការវិនិច្ឆ័យ​ថា​កើត​ជម្ងឺមហារីក​ថ្លើម ម៉ែ​មិន​ចង់ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឡើយ គាត់​ចង់​សម្រាន្ដ​រង់ចាំ​សេចក្ដីស្លាប់​នៅផ្ទះ ប៉ុន្ដែ​ខ្ញុំ​នៅតែ​ចចេស​យក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឲ្យ​ទាល់តែ​បាន​ហើយ​ប្រាក់​ដែល​ខ្ញុំ​បាន​សន្សំ​ក៏ត្រូវ​បាន​ចាយវាយ​ថ្លៃ​ព្យាបាល​អស់​ទៅ​យ៉ាង​ឆាប់រហ័ស ប៉ុន្ដែ​អាការ​របស់​ម៉ែ​ខ្ញុំ​ត្រូវ​ចាំបាច់​ព្យាបាល​ដោយ​គីមី​បន្ដ ត្រូវ​ការប្រាក់​យ៉ាងច្រើន​ទៀត​។ ខ្ញុំ​ខ្វាយខ្វល់​ខ្លាំងណាស់ ពេលនោះ​អ៊ំ​ម្នាក់​ជា​អ្នកជិតខាង​បាន​ប្រាប់ថា​ខ្លួន​គាត់​មាន​បងប្អូន​នៅ​ឆ្ងាយ​ជា​អ្នកមាន​ស្ដុកស្ដម្ភ ប៉ុន្ដែ​ជើង​របស់គាត់​ដើរ​ប៉័ង​ពៀច កំពុង​ចង់​រៀបការ​ជា​លើក​ទី​ពីរ អ៊ំ​អ្នកជិតខាង​បាន​សួរ​ខ្ញុំ​ថា​តើ​ចង់​រៀបការ​ទេ បើ​បាន​ខ្លួន​គាត់​ច្បាស់​ណាស់​ប្រាក់​ថ្លៃទឹកដោះ​លែង​ជា​បញ្ហា​។​ខ្ញុំ​គ្មាន​ផ្លូវ​ជ្រើសរើស​ឡើយ ក៏​សម្រេចចិត្ត​ទៅ​ជួប​គាត់ នឹកស្មាន​មិន​ដល់​ថា​គាត់​ក៏​ចូលចិត្ត​ខ្ញុំ ប៉ុន្ដែ​គាត់​មិន​ត្រឹមតែ​ខ្វិន​ជើង ថែមទាំង​មាន​អាយុ​ច្រើនជាង​ខ្ញុំ​ទៀតផង​គឺ​៤១​ឆ្នាំ​ឯណោះ បើ​និយាយ​តាម​ត្រង់​ខ្ញុំ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​បន្តិច ប៉ុន្ដែ​គាត់​បាន​សន្យា​ថាបើ​ខ្ញុំ​ព្រម​រៀបការ​ជាមួយ​គាត់ គាត់​នឹងធ្វើ​ល្អ​ចំពោះ​ខ្ញុំ ហើយនឹង​ចេញ​ប្រាក់​ព្យាបាល​ម៉ែ​របស់ខ្ញុំ​ផងដែរ សម្រាប់​ថ្លៃទឹកដោះ​វិញ​គឺ​ឲ្យ​៩​ម៉ឺន​ដុល្លារ ខ្ញុំ​រំភើបចិត្ត​ណាស់ ម៉ែ​របស់ខ្ញុំ​ធ្លាប់​ធ្វើការ​ដើម្បី​ខ្ញុំ​ច្រើនណាស់ ដើម្បី​ម៉ែ​តើ​ខ្ញុំ​គួរ​រៀបការ​ជាមួយ​បុរស​នោះដែរ​ទេ​?​ក្រោយមក​មិនបាន​ប៉ុន្មាន ពួកយើង​ទាំងពីរ​ក៏បាន​រៀបការ​ជាមួយគ្នា ក្រោយ​រៀបការ​ខ្ញុំ​រវល់​នៅ​មើលថែទាំ​ម៉ែ​នៅ​មន្ទី​ពេទ្យ ស្វាមី​ខ្ញុំ​បានរៀបចំ​ឲ្យ​ម៉ែ​របស់ខ្ញុំ​សម្រាក​នៅ​បន្ទប់ VIP ថែមទាំង​ជួល​ស្ត្រី​មេផ្ទះ​មក​ធ្វើ​ម្ហូប​ឲ្យ​ខ្ញុំ​និង​ម៉ែ​ពិសា​ទៀតផង ។​ដើម្បី​ចង់​ឲ្យ​ម៉ែ​បន្ថយ​ការឈឺ​ចុកចាប់ គាត់​ប្រើ​ថ្នាំ​ដែល​នាំចូល​ពី​ក្រៅប្រទេស​។​ប៉ុន្ដែ​ទោះយ៉ាងណា​ក៏​មិនអាច​ឃាត់​ជីវិត​ម៉ែ​បានឡើយ កន្លងផុតទៅ​កន្លះ​ឆ្នាំ​ម៉ែ​ក៏បាន​លាចាក​លោក​នេះ​ទៅ ក្រោយ​រៀបចំ​ធ្វើ​ពិធី​បុណ្យសព​រួចរាល់ ខ្ញុំ​មាន​អារម្មណ៍​ថា​ទទេ ខ្ញុំ​គ្មាន​សល់​នរណា​ឡើយ ខ្ញុំ​បាន​ខ្យល់ចាប់​ដួលសន្លប់​ព្រោះ​មិនបាន​គេង​គ្រប់គ្រាន់​ជាច្រើន​ថ្ងៃ​មកហើយ ពេល​ខ្ញុំ​ដឹងខ្លួន​ឡើង​ក៏​ឃើញ​ស្វាមី​របស់ខ្ញុំ​នៅក្បែរៗ ចាប់ដៃ​ខ្ញុំ ប្រាប់​ខ្ញុំ​ថា​ត្រូវ​រឹងមាំ ខ្ញុំ​នៅមាន​គាត់​ម្នាក់​ដែរ គាត់​ថែមទាំង​ប្រាប់​ខ្ញុំ​ថា​ពេល​គាត់​បញ្ជូន​ខ្ញុំ​មក​មន្ទី​ពេទ្យ ហើយ​បាន​ពិនិត្យឃើញថា ខ្ញុំ​មាន​ផ្ទៃពោះ​ហើយ ប្រាប់​ឲ្យ​ខ្ញុំ​ថែខ្លួន​ឲ្យ​បានល្អ​។​

​ក្រោម​ការ​មើលថែ​របស់​ស្វាមី ដើម្បី​កូន​នៅក្នុង​ផ្ទៃ ខ្ញុំ​កាន់តែ​រឹងមាំ​មាន​សុខភាព​ល្អ រហូតដល់​ខ្ញុំ​ឈឺពោះ​ឆ្លងទន្លេ ស្វាមី​របស់ខ្ញុំ​បាន​បញ្ជូន​ខ្ញុំ​ទៅ​មន្ទី​ពេទ្យ​ដោយ​រំភើប​រីករាយ គាត់​ចូលមកក្នុង​បន្ទប់​ឆ្លងទន្លេ​ជាមួយ​ខ្ញុំ គាត់​បាន​ហៅ​គ្រូពេទ្យ​ហើយ​ប្រាប់​គ្រូពេទ្យ​ថា ទោះបី​មានរឿង​អ្វី​កើតឡើង​ត្រូវ​ព្យាបាល​ម្ដាយ​ក្មេង​ជាមុនសិន វិនាទី​នោះ​ទឹកភ្នែក​របស់ខ្ញុំ​ក៏​ស្រក់​ហូរ​មក ខ្ញុំ​គិតថា​គាត់​ជា​ទេវតា​ដែល​ម៉ែ​របស់ខ្ញុំ​បាន​ប្រទាន​មក​ឲ្យ​មើលថែ​ខ្ញុំ​៕

[wai id="6"]