ក្លាហាន​មែន ស្ត្រី​ស្រស់ស្អាត​ហក់​សង្គ្រប់​ជួយសង្គ្រោះ​ជីវិត​បុរស​ម្នាក់​ដែល​បម្រុង​រត់​ចូល​រថភ្លើង​

សង្គមប្លែកៗ
0
494
[wai id="5"]

​[wai id="7"]
មនុស្ស​មួយចំនួន​តូច​ដែល​បាន​ជួបប្រទះ​នឹង​បញ្ហា​ក្នុង​ជីវិត​នៅពេល​គិត​រក​ដំណោះស្រាយ​មិន​ចេញ​ក៏មាន​គំនិត​មួយ​ចង់​ធ្វើអត្តឃាត​ខ្លួនឯង​ដើម្បីអោយ​បាន​ផុតពី​បញ្ហា​ដែល​កំពុង​ជួបប្រទះ​។ ក៏ប៉ុន្តែ​បំណងប្រាថ្នា​ទាំងនោះ​មិនមែន​ទទួលបាន​ជោគជ័យ​រហូត​នោះឡើយ ព្រោះ​ជួនកាល​អាយុ​របស់គេ​នៅ​ថ្លៃ​មិន​ស្លាប់ ឬ​តាម​ជំនឿ​និយាយថា​មិនទាន់​អស់​អាយុ​។ ជាក់ស្តែង​ដូចជា​ករណី​មួយ​នេះ​យ៉ាង​អ​ញ្ជឹ​ង ដែល​បុរស​ម្នាក់​គិត​ខ្លី​ចង់​សម្លាប់ខ្លួន ប៉ុន្តែ​ការប៉ុនប៉ង​របស់គាត់​មិនបាន​សម្រេច​ឡើយ ព្រោះតែ​បាន​វី​រះ​នារី​ដ៏​ស្រស់ស្អាត​ជួយសង្គ្រោះ​ជីវិត​របស់គាត់​ទាន់ពេលវេលា​។
ពាណិជ្ជកម្ម

​បើ​យោង​តាមរយៈ​វីដេអូ​ឃ្លី​ប​មួយ​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​អោយឃើញ​បុរស​ម្នាក់​កំពុងនិយាយ​ទូរស័ព្ទ​ដោយ​អារម្មណ៍​មួម៉ៅ និង​បញ្ចេញ​កាយវិកា​ហាក់ដូចជា​ថប់​ប្រមល់​យ៉ាងខ្លាំង​ដោយ​គាត់​បាន​ក្រវ៉ាត់​ចោល​កាបូប​យួរដៃ​និង​អង្គុយ​យកដៃ​ខ្ទប់​ក្បាល​ខណៈពេល​នោះ មាន​ស្ត្រី​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​បាន​ដើរ​កាត់មុខ​គាត់​ឃើញ​នូវ​សភាព​តប់ប្រមល់​របស់​គាត់​ក៏បាន​ដើរមក​មើល​បំណង​ចង់​និយាយ​លួងលោម​គាត់ ស្រាប់តែ​ពេលនោះ​បុរស​រូបនោះ​ក៏​រត់​យ៉ាង​លឿន​បម្រុង​ឲ្យ​រថភ្លើង​បុក​ស្លាប់​តែ​ត្រូវ​ស្ត្រី​ស្រស់ស្អាត​រូបនេះ​ស្ទុះ​ទៅ​ចាប់​ជាប់​មិន​ឲ្យ​រូបគេ​ចោល​សង្ខារ​នោះឡើយ​។ បន្ទាប់ពី​រឿងនេះ​បាន​ចែកចាយ​តាម​បណ្តាញ​សង្គម​មានមតិ​ជាច្រើន​បាន​កោតសរសើរ​ទៅ​ស្ត្រី​រូបនោះ​ជាខ្លាំង​ដែល​ក្លាហាន​ហក់​ទៅ​ជួយសង្គ្រោះ​ជីវិត​បុរស​នោះបាន​សម្រេច​ហើយក៏​មានមតិ​មួយចំនួនទៀត​បាន​បញ្ចេ​ញ​មតិ​លើកទឹកចិត្ត​ទៅដល់​បុរស​នោះ​កុំអោយ​គិត​ខ្លី​ដូចនេះ​ម្តងទៀត​។​មនុស្ស​ប្រុស​ភាគច្រើន តែងតែ​និយាយថា​ស្ត្រី​ជា​មនុស្ស​ទន់ខ្សោយ និង​មិនសូវមាន​ភាពក្លាហាន ប៉ុន្តែ​វា​មិនមែនជា​ការពិត​នោះទេ ហើយ​ក្នុង​វីដេអូ​នេះ វា​គ្រប់គ្រាន់​បញ្ជាក់ថា បុរសៗ​ទាំងអស់នោះ​យល់​ខុស​ទាំងស្រុង​។​ក្នុង​វីដេអូ​នេះ​បានបង្ហាញ​ពី​ស្ត្រី​ម្នាក់​ដែលមាន​ភាពក្លាហាន ដោយ​ហ៊ាន​ប្រថុយ​ជីវិត​ដើម្បី​ជួយ​បុរស​ម្នាក់ ដែល​បំរុង​រត់​ចូល​រថភ្លើង​។​

​បើតាម​វីដេអូ​ចាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញថា បុរស​នោះ​ទំនង​ជាមាន​វិបត្តិ​យ៉ាងខ្លាំង ដល់​ថ្នាក់​ហ៊ាន​រត់​ចូល​រថភ្លើង ប៉ុន្តែ​គាត់​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល ដោយ​ស្ត្រី​ម្នាក់ ក្នុងចំណោម​ស្ត្រី​ពីរ​នាក់​ដែល​បាន​ដើរកាត់​គាត់​៕
[wai id="6"]