បើ​មិន​ជឿ​សាក​សិន បើ​ស្ត្រេ​ស​ខ្លាំង គួរ​ទៅ​លាងចាន​

សុខភាព
0
1290
[wai id="5"]

[wai id="7"]
…​ពាក្យចាស់​មួយ​ឃ្លា​បាន​ពោលថា​…«​ស៊ូ​ចង្អៀត​ផ្ទះ​កុំ​ឲ្យ​តែ​ចង្អៀតចិត្ត​» បានសេចក្តីថា​...​ផ្ទះមួយ​មាន​សមាជិក​រស់នៅ​ជុំគ្នា​ច្រើន​នាក់​មែន តែបើ​ទឹក​ចិត្តល្អ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ភាព​រកាំរកូស​គ្មាន​កើតឡើង​នោះទេ​។​ប៉ុន្តែ​បើ​កើតមាន​ចិត្ត​ទាស់​លិច​ទាស់​កើត ទោះជា​រស់នៅ​គ្នា​តិច​ក៏ដោយ ក៏​ធុញថប់​ក្នុង​ចិត្ត​ដូច​មាន​ដុំថ្ម​សង្កត់ពីលើ​ដើមទ្រូង​យ៉ាង​អញ្ចឹង​។ ជាការ​ពិតណាស់ សម្រាប់​អ្នក​ដែល​រស់​នៅមាន​គ្នាច្រើន​នៅក្នុង​ផ្ទះ ពិត​ជាមាន​អារម្មណ៍​ថា​អស់កម្លាំង ពេល​ក្រឡេក​ទៅ​មើល​ចានបាយ​ដែល​បរិភោគ​រួច​មួយពេលៗ និង ជារឿយៗ គឺ​អ្នក​តែងតែ​ចង់​គេចវេស មិន​លាងចាន​ឆ្នាំង​នោះឡើយ ។​
ពាណិជ្ជកម្ម
 
ការពិតទៅ យោងតាម​ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា ការលាង​ចាន​ជួយ​ឱ្យ​អ្នក​កាត់បន្ថយ​ស្ត្រេ​ស និង ការ​ធុញថប់​ទៅវិញ​ទេ ប្រសិនបើ​អ្នកធ្វើ​វា​ចេញពី​ចិត្ត ។ នេះ​បើតាម​ការសិក្សា​របស់​ក្រុម​អ្នក​ស្រា​ជ្រាវ​នៃ​សាកលវិទ្យាល័យ​រដ្ឋ Florida ដែល​សិក្សា​ទៅលើ​សិស្ស​ប្រមាណ​ជា​៥១​នាក់ ដែល​បាន​លាងចាន​ច្រើន ។​ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹង​បន្ទាប់ពី​ធ្វើការ​អង្កេត​ជាមួយ​អ្នក​ទាំង​៥១ រួចហើយ​ជាមួយនឹង​ការឱ្យ​ពួកគេ​ធ្វើតាម​សកម្មភាព​ខ្លះៗ​ដែល​បានរៀបចំ​ពេល​កំពុង​លាងចាន ដែលមាន​សរសេរ​នៅក្នុង​ក្រដាស “​ចំនុច​ដែល​ត្រូវ​ប្រុងប្រយ័ត្ន និង​ត្រូវ​អាន​” ដែល​និយាយ​អំពី​ការដកដង្ហើម​ចេញចូល ការ​ផ្ចង់អារម្មណ៍ នឹង​ទទួលយក​រូបភាព​ទាំងអស់​ពេល​យើង​កំពុង​ធ្វើ​ជាដើម ។​

ជា​លទ្ធផល បានបង្ហាញ​ឱ្យ​យើង​ឃើញថា អ្នក​ដែល​លាងចាន​ដោយ​ផ្ចង់អារម្មណ៍ ផ្តោតទៅលើ​ក្លិន​សាប៊ូ ទទួលយក​អារម្មណ៍​ពី​ទឹក​ជាដើម គឺ​ពិតជា​អាច​កាត់បន្ថយ​អារម្មណ៍​តានតឹង​របស់​ពួកគេ​បាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​បែ​ជា​បង្កើន​អារម្មណ៍​នៃ​ការលើកទឹកចិត្ត​ឱ្យ​ពួកគេ ២៥% ក៏ដូចជា​កាត់ផ្តាច់​ភាពភ័យខ្លាច​ក្នុង​អារម្មណ៍​បាន ២៧% ៕
[wai id="6"]