សូម​ទុកជា​គំរូ​ទៅ​! រឿងរ៉ាវ​វ៉ៃតប់​របស់​ក្មេងៗ​កំហក់​ចូល​ក្នុងនាម​ជា​សត្វ​ខ្លា​ឲ្យ​សោះ​!

ព្រឹត្តិការណ៍ថ្មីៗ
0
708
[wai id="5"]

[wai id="7"]
…​កន្លងៗ​មក​រឿងរ៉ាវ​ឪពុក​ជ្រុះ​ស័ក្តិ​ធ្លាក់ចុះ​ពីលើ​ស្មា​បាត់បង់​ការងារ​អស់រលីង​ក៏​ព្រោះ​តែមាន​ចរិត​ឆេវឆាវ​ឆក់​ចូលទៅ​ពាក់ព័ន្ធ​នៅក្នុង​ជម្លោះ​របស់​កូន​ជាមួយ​ក្មេង​ដទៃ​។ ប៉ុន្តែ​ទោះបីជា​កើតមាន​នូវ​ករណីបែបនេះ​ច្រើន​រួចមកហើយ​ក្តី​តែ​រឿង​ដូចគ្នានេះ​ចេញ​តែ​បន្ត​កើតមាន​ជារឿយៗ​ទៀត​អស់​ព្រម​ទុកជា​គំរូ​សោះ​។ ដូចជា​រឿងរ៉ាវ​របស់​បុរស​ជា​មន្ត្រីប៉ូលិស​ម្នាក់នេះ​នៅពេលដែល​ហក់​ចូលទៅក្នុង​ជម្លោះ​របស់​កូនស្រី​ជាមួយ​សិស្សស្រី​ផ្សេងទៀត​…​មានមតិ​រិះគន់​សឹងតែ​កក្រើក​ហ្វេ​ស​ប៊ុ​ក​ទៅហើយ​។ ឥឡូវ​ពេលនេះ​ទឹកភ្នែក​កូនស្រី​ពៅ​របស់​ឪពុក​ដែល​បាន​ឆេវឆាវ​មួយគ្រា​បាន​ស្រក់​ចុះ​អង្វរ​សុំ​ក្តីមេត្តា​ពី​តុលាការ​…​។​
ពាណិជ្ជកម្ម
 
កូនស្រី​ពៅ​របស់​មន្ត្រីនគរបាល​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​នគរ​បាលប​ច្ចេកទេស​វិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ​បាន លើកដៃ​សំពះ​សុំ​ក្តីមេត្តា​ពី​ក្រសួងយុត្តិធម៌ និង​តុលាការ ឲ្យ​ធ្វើការ​ដោះលែង​ឪពុក​របស់ខ្លួន​ឲ្យ​មាន​សេរីភាព ដោយ​នាង​អះអាងថា ឪពុក​ខ្លួន​មិនបាន​វាយ​សិស្សសាលា​ជម្ពូ​វ័​ន្ត​ទាំង​៥​នាក់​នោះ​ឲ្យ​រងរបួស​នោះទេ គ្រាន់តែ​ចូលទៅ​ឃាត់​និង​ចាប់​ក្មេងៗ​នោះ​តែប៉ុណ្ណោះ តែ​ក្រោយមក​ត្រូវបាន​សាលា ទូរស័ព្ទ​ហៅ​ប៉ូលីស ដើម្បី​នាំមក​ដោះស្រាយ​គ្នា នៅ​នគរបាល​ប៉ុស្តិ៍ ។​កូនស្រី​ពៅ​មន្ត្រីនគរបាល​រូបនេះ បាន​រៀប​រាប់ទាំង​អួលដើមក​ថា​រាល់ថ្ងៃ​លំបាក​ណាស់​ទៅហើយ មិនមែន​ត្រឹមតែ​ជា​នគរបាល តែ​ពេលទំនេរ​ឪពុក​គឺជា​អ្នករត់​កង់​បី មានតែ​ឪពុក​គ្រាន់​រកស៊ី​ចិញ្ចឹម ចុះ​ពេលនេះ​សង្ឃឹម​អី​បើ​ឪពុក​បាន​ត្រូវ​ចាប់ខ្លួន​បែបនេះ បាន​អ្នកណា​រកលុយ​ចិញ្ចឹម​គ្រួសារ ទាំង​ដែល​ឪពុក​របស់ខ្លួន​មិន​វាយ​ពួកគេ​នោះទេ ។​បុរស​ជា​ឪពុក​តែ​ត្រូវបាន​ចាប់ខ្លួនបាន​អះអាងថា គាត់​មិនបាន​វាយ​ក្មេងៗ​នោះទេ គ្រាន់តែ​ចូលទៅ​ឃាត់​ប៉ុណ្ណោះ តែ​បែរជា​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាំងពី​ពេល​នោះមក រហូតដល់​ពេលនេះ ។ ចំណែក​កូនស្រី​ពៅ​នោះ ក៏ត្រូវ​គេ​វាយ​មាន​ស្នាមរបួស​ជាំ​ពេញ​ទាំង​ខ្លួន ខណៈដែល​ក្រុម​ដែល​ចោទ​គាត់​នោះ គ្មាន​ស្នាមរបួស​អ្វី​ឡើយ ពិតជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​លោក ។

​នាង​ជា​កូនស្រី​ពៅ អះអាងថា ពួកគេ​ព្រួត​គ្នា​វាយ​មកលើ​នាង នាង​តដៃ​មិនកើត ទើប​តេ​ទូរស័ព្ទ​ហៅ​ឪពុក បើ​នាង​មិន​តេ​ហៅ​ឪពុក​មក​ទេ វា​ក៏​គ្មាន​រឿង​នាំទុក្ខ​ដល់​ឪពុក​បែប​នេះដែរ ដូច្នេះ​សូមមេត្តា​ដោះលែង​ឪពុក​នាង ដែល​គ្មាន​កំហុស​នេះ​ផង ៕



[wai id="6"]