ឧស្សាហ៍​ភ្លេចភ្លាំង​ ការចងចាំ​មិនសូវ​ល្អ​ តើគួរ​ធ្វើ​ដូចម្តេច​?

សុខភាព
0
472
យើង​តែងតែ​និយាយ​ផ្តោត​តែ​លើ​មនុស្ស​ចាស់ ចំពោះ​ការ​ការ​ភ្លេចភ្លាំង​ច្រើន​។ ការពិតទៅ​មនុស្ស​វ័យ​ណា​ក៏​ជា​ហានិភ័យ​ទទួលរង​ការ​ភ្លេច​ច្រើន​ជា​រៀងរាល់ថ្ងៃ​ផងដែរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​នូវ​ការបំពេញ​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ដូចជា ការធ្វើការ ជំនួញ ការនិយាយស្តី ការចងចាំ ការទំនាក់ទំនង និង​ពេលវេលា​ជាច្រើន​ទៀតផង​ដែរ​។​

​ខាងក្រោម​នេះ​ជា​តិច​និក​ខ្លះៗ​ដើម្បី​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក​អោយ​ប្រសើរឡើង​
1.​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ជាប្រចាំ យ៉ាងហោចណាស់​ដើរ​ឱ្យបាន ២០-30 នាទី​ក្នុង​១​ថ្ងៃ​

2.​ទម្លាប់​ឱ្យ​ខួរក្បាល​មាន​សកម្មភាព ដូចជា​លេងល្បែង​ល្បងប្រាជ្ញា​ជាដើម​

3.​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ជុំវិញខ្លួន​

4.​រៀបចំ​កាលវិភាគ​នូវ​អ្វីដែល​ត្រូវធ្វើ​ប្រចាំថ្ងៃ ដើម្បី​សម្រាល​ការប្រើប្រាស់​ខួរក្បាល​

5.​គេង​ឱ្យបាន​គ្រប់គ្រាន់ សម្រាប់​មនុស្ស​វ័យ​ជំទង់​ត្រូវការ​ការ​គេង​ពី​៧​ទៅ​៩​ម៉ោង​ក្នុង​មួយថ្ងៃ​



6.​ទទួលទាន​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដូចជា បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​។ ជ្រើសរើស​ប្រភព​ប្រូតេអ៊ីន​ដែលមាន​ជាតិ​ខ្លាញ់​ទាប ដូចជា​ត្រី សណ្តែក និង​ជៀសវាង​ការ​ពិសា​សុរា​ច្រើន​

7.​បន្ថែម​នូវ​វីតាមីន​ឬ​អាហារ​បំប៉ន​ជំនួយការ​ចងចាំ ប៉ុន្តែ​សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​មុន​ការប្រើប្រាស់​វីតាមីន ឬ​ថ្នាំ​ផ្សេងៗ​។


​ឯកសារយោង​៖ Mayo Clinic​