[wai id="5"]

[wai id="7"]
…កញ្ញាម្នាក់នេះមានរូបរាងដ៏ស្រស់ប្រិមប្រិយជាទីទាក់ភ្នែករបស់បុរសៗទាំងពួង…ប៉ុន្តែគួរឲ្យស្តាយណាស់…ត្រង់ថានាងស្អាតដូចទេពអប្សរបែរជាគ្មានមារយាទអត់សុខជីវធម៌នៅក្នុងចំណោមមនុស្សម្នាទាំងឡាយលេចចេញនូវពាក្យសម្តីពេបជ្រាយជាខ្លាំង។ជាការពិតណាស់ នៅពេលដែលយើងកំពុងតែស្ថិតនៅក្នុងចំណោមមនុស្សជាច្រើន រាល់សកម្មភាពរបស់យើងគឺត្រូវគិតដល់អ្នកជុំវិញខ្លួនផងដែរ ហើយនេះគឺជាសីលធម៌មួយដែលត្រូវតែប្រកាន់យក។
ពាណិជ្ជកម្ម
ផ្ទុយទៅវិញ អ្នកទេសចរបរទេសម្នាក់ ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ថានាងខ្វះការគោរព និងស្មោកគ្រោក ដោយសារនាងបានបដិសេធក្នុងការដាក់ជើងចុះពីលើក្បាលកៅអីអង្គុយក្នុងរថយន្តក្រុងមួយ។លោក Narong Thaopanya អាយុ២១ឆ្នាំ បានថតសកម្មភាពរបស់អ្នកទេសចរស្រីម្នាក់ ពេលដែលពូកគេកំពុងតែធ្វើដំណើរតាមរថយន្តក្រុងនៅក្នុងទីក្រុងបាងកក ទៅកាន់ខេត្តសុខោទ័យ។ លោកបានអង្គុយកៅអីជួរពីមុខអ្នកទេសចរស្រីជនជាតិបារាំងរូបនោះ ដែលមិនព្រមដកជើងរបស់នាងចេញពីក្បាលកៅអ៊ីឡើយ។ លោក Narong បានព្យាយាមនិយាយជាមួយនាងដោយគួរសមបំផុត ដើម្បីឲ្យនាងដាក់ជើងរបស់នាងចុះ ប៉ុន្តែត្រូវបាននាងបដិសេធ។ លោក Narong បានបង្ហោះពាក្យមួយចំនួន និងវីដេអូទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ថា “នារីម្នាក់នេះមុខមាត់ស្អាតបាតណាស់ ប៉ុន្តែចរិតវិញ អត់បានសោះ។ ក្លិនអាក្រក់ចេញពីស្រោមជើងរបស់នាង បានសាយភាយពេញក្នុងឡានតែម្តង។ អាកាសធាតុក៏ក្តៅ ហើយក្លិន ក៏ស្អុយ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចង់ឈឺតែម្តង។
មិនតែប៉ុណ្ណោះ ជើងរបស់នាង បានដាក់ជិតក្បាលរបស់ខ្ញុំទៀត។ ខ្ញុំបានសុំនាងឲ្យដាក់ជើងចុះជាច្រើនដង ប៉ុន្តែនាងនៅតែមិនព្រមធ្វើតាមការស្នើសុំរបស់ខ្ញុំសោះ។ នាងនៅតែលើកជើងនាងដាក់លើអាកាសបែបនេះដដែល”៕


[wai id="6"]