ស្តាយ​ណាស់​ស្រស់ស្អាត​ដូច​ទេពអប្សរ​តែ​គ្មាន​សុជីវធម៌​សោះ​ក្នុង​ឡានក្រុង​

សង្គមប្លែកៗ
0
1562
[wai id="5"]

[wai id="7"]
…​កញ្ញា​ម្នាក់នេះ​មាន​រូបរាង​ដ៏​ស្រស់ប្រិមប្រិយ​ជាទី​ទាក់ភ្នែក​របស់​បុរសៗ​ទាំងពួង​…​ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ណាស់​…​ត្រង់​ថា​នាង​ស្អាត​ដូច​ទេពអប្សរ​បែរជា​គ្មាន​មារយាទ​អត់​សុខ​ជីវ​ធម៌​នៅក្នុង​ចំណោម​មនុស្សម្នា​ទាំងឡាយ​លេចចេញ​នូវ​ពាក្យសម្តី​ពេបជ្រាយ​ជាខ្លាំង​។​ជាការ​ពិតណាស់ នៅពេលដែល​យើង​កំពុងតែ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ជាច្រើន រាល់​សកម្មភាព​របស់​យើង​គឺ​ត្រូវ​គិតដល់​អ្នក​ជុំវិញខ្លួន​ផងដែរ ហើយ​នេះ​គឺជា​សីលធម៌​មួយ​ដែល​ត្រូវតែ​ប្រកាន់យក​។​
ពាណិជ្ជកម្ម

​ផ្ទុយទៅវិញ អ្នកទេសចរ​បរទេស​ម្នាក់ ត្រូវបាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ ថា​នាង​ខ្វះ​ការគោរព និង​ស្មោកគ្រោក ដោយសារ​នាង​បាន​បដិសេធ​ក្នុងការ​ដាក់​ជើង​ចុះ​ពីលើ​ក្បាល​កៅអីអង្គុយ​ក្នុង​រថយន្តក្រុង​មួយ​។​លោក Narong Thaopanya អាយុ​២១​ឆ្នាំ បាន​ថត​សកម្មភាព​របស់​អ្នកទេសចរ​ស្រី​ម្នាក់ ពេលដែល​ពូកគេ​កំពុងតែ​ធ្វើដំណើរ​តាម​រថយន្តក្រុង​នៅក្នុង​ទីក្រុង​បាងកក ទៅកាន់​ខេត្ត​សុខោទ័យ​។ លោក​បាន​អង្គុយ​កៅអី​ជួរ​ពីមុខ​អ្នកទេសចរ​ស្រី​ជនជាតិ​បារាំង​រូបនោះ ដែល​មិន​ព្រម​ដក​ជើង​របស់​នាង​ចេញពី​ក្បាល​កៅ​អ៊ី​ឡើយ​។ លោក Narong បាន​ព្យាយាម​និយាយ​ជាមួយ​នាង​ដោយ​គួរសម​បំផុត ដើម្បី​ឲ្យ​នាង​ដាក់​ជើង​របស់​នាង​ចុះ ប៉ុន្តែ​ត្រូវបាន​នាង​បដិសេធ​។ លោក Narong បាន​បង្ហោះ​ពាក្យ​មួយចំនួន និង​វីដេអូ​ទៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា “​នារី​ម្នាក់នេះ​មុខមាត់​ស្អាតបាត​ណាស់ ប៉ុន្តែ​ចរិត​វិញ អត់​បាន​សោះ​។ ក្លិន​អាក្រក់​ចេញពី​ស្រោមជើង​របស់​នាង បាន​សាយភាយ​ពេញ​ក្នុង​ឡាន​តែម្តង​។ អាកាសធាតុ​ក៏​ក្តៅ ហើយ​ក្លិន ក៏​ស្អុយ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​ឈឺ​តែម្តង​។

មិនតែប៉ុណ្ណោះ ជើង​របស់​នាង បានដាក់​ជិត​ក្បាល​របស់ខ្ញុំ​ទៀត​។ ខ្ញុំ​បាន​សុំ​នាង​ឲ្យ​ដាក់​ជើង​ចុះ​ជាច្រើន​ដង ប៉ុន្តែ​នាង​នៅតែ​មិន​ព្រម​ធ្វើតាម​ការស្នើសុំ​របស់​ខ្ញុំ​សោះ​។ នាង​នៅតែ​លើកជើង​នាង​ដាក់​លើ​អាកាស​បែបនេះ​ដដែល​”៕
 
[wai id="6"]