ចង់​ស្វិត​នៅក្បែ​ខ្យល់ព្យុះ ទិញ​បាន​អាំ​ស៊េរី​ធ្ងន់​ទប់​មិន​ឲ្យ​ប៉ើង​តាម​កម្លាំង​ខ្យល់​

សង្គមប្លែកៗ
0
331
…​ព្រោះតែ​ស្រឡាញ់​ខ្យល់ព្យុះ​ពេក ចង់​ស្វិត​នៅ​ឲ្យ​កៀក​នឹង​ខ្យល់ព្យុះ​បុរស​ម្នាក់នេះ​បាន​ទិញ​រថយន្ត​មួយគ្រឿង​ដែលមាន​ទម្ងន់​មិនអាច​ឲ្យ​កម្លាំង​ខ្យល់ព្យុះ​បក​បំប៉ោង​បាន​នោះឡើយ ទោះ​កំពុង​ស្ថិតក្នុង​រង្វង់​ខ្យល់ព្យុះ​ក្តី​។​លោក Ryan Shepard បាន​ទិញ​រថយន្ត​ឈ្មោះ Tornado Intercept Vehicle ដែល​គេ​ប្រើ​ដំបូង​ក្នុង​ភាពយន្ត Tornado Alley និង​អាច​ទប់​ទល់នឹង​ល្បឿន​ខ្យល់ ២៨២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បន្ទាប់ពី​ធ្វើតេស្ត​ក្នុង​ព្យុះ​មែនទែន​។ ​រថយន្ត​ទម្ងន់​ជិត​៦,៥​តោន ដែល​មើលទៅ​ស្រដៀង​រថយន្ត Batmobile ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​២០០៧ ហើយ​លោក Shepard បានឃើញ​វា​លើកដំបូង​ក្នុងពេល​ធ្វើការ​ជា​ជំនួយ​ការផលិត​កុន​សម្រាប់​រឿង Tornado Alley ដែល​ដាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០១១​។​ក្រោយពី​បាន​ប្រើ​សម្រាប់​ភាពយន្ត​នេះ​រួចមក រថយន្ត ដែល​សាងសង់​ចេញពី​រថយន្ត​ម៉ាក Dodge Ram 3500 នឹងត្រូវ​ប្រើ​នៅក្នុង​ភាពយន្ត​មួយទៀត​នៅ​និ​ទាឃ​រដូវ​ខាងមុខ​។ លោក Shepard បាន​ទិញ​វាពី​អ្នក​ផលិតភាព​យន្ត​របស់​ក្រុមហ៊ុន TIV លោក Sean Casey ហើយ​បង​យក​វាពី​រដ្ឋ Illinois ទៅ​ស្រុក​របស់គាត់​នៅ​ក្រុង Greeley ក្នុងពេល​២​ថ្ងៃ​។​ ​លោក Shepard និយាយថា​អំឡុងពេល​ធ្វើដំណើរ គាត់​ត្រូវ​អ្នកដំណើរ​ដទៃទៀត​ស្កាត់​ឱ្យ​ឈប់​ឥត​ស្រាក​ស្រា​ន​ដើម្បី​សុំ​មើល​ឡាន​ចម្លែក​របស់គាត់​។ គាត់​ចាប់ផ្តើម​ស្រឡាញ់​ខ្យល់ព្យុះ​ពេល​ចូលរួម​វគ្គ​បើក​យន្តហោះ​នៅ​សាកលវិទ្យាល័យ​មួយ​កាលពី ១៤ ឆ្នាំមុន​៕