០៣​ថ្ងៃនេះ គ្មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទេ បន្ទាប់ពី​សមត្ថកិច្ច​ដាក់ចេញ​វិធានការ​ក្តៅ​

ព្រឹត្តិការណ៍ថ្មីៗ
0
736
[wai id="6"]

​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​២​លើក មិន​បណ្ដាល ឲ្យ​មាន​មនុស្ស​ស្លាប់​នោះទេ មានតែ​អ្នករបួសធ្ងន់​ស្រាល​៤​នាក់​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន និង​បត់​មិន​ប្រយ័ត្ន​។​ ​គួរ​កត់សម្គាល់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រោយពី​មានការ​អនុវត្តន៍​ការ​រឹតបន្តឹង​ច្បាប់ ចរាចរណ៍ ដោយ​ធ្វើការ​ផាកពិន័យ​តាម​អនុក្រឹត្យ​ថ្មី បានធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់ចុះ​ច្រើន​។​
ពាណិជ្ជកម្ម

​គួរ​រម្លឹក​ដែរ​ថា ក្នុង​របាយការណ៍​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ ចេញផ្សាយ​នៅ​ដើមខែ​មករា​កន្លងទៅ មនុស្ស​ចំនួន​១,៩៨១​នាក់​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ កើនឡើង​២២០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​មនុស្ស​ស្លាប់​ចំនួន​១,៧៦១​នាក់​។ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន​៤,១២១​លើក អ្នករបួសធ្ងន់​មាន​ចំនួន​៣,៩១៩​នាក់ និង​របួសស្រាល​២,២២២​នាក់​។ ក្នុងនោះ រាជធានី​ភ្នំពេញ​មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ ដែលមាន​ប្រមាណ​៣៤៨​នាក់​។​


​ជាមួយគ្នា​នោះដែរ ដោយ​រដ្ឋាភិបាល​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​សំខាន់ៗ​មាន​ចំនួន​៨​ចំណុច ដូចជា​ការឧបត្ថម្ភ​ហិរញ្ញវត្ថុ​ដល់​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ ការដោះស្រាយ​ផ្នែក​វិស្វកម្ម​ផ្លូវថ្នល់ ការពង្រឹង​សុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន ការអប់រំ​ផ្សព្វផ្សាយ និង​ផាកពិន័យ​ពាក់ព័ន្ធ​នឹង​ការពាក់​មួកសុវត្ថិភាព ល្បឿន​បើកបរ ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការផ្តល់សេវា​សង្គ្រោះបន្ទាន់ ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ការបណ្តុះបណ្តាល​ប្រព័ន្ធ​ប្រឡង​យក​បណ្ណ​បើកបរ និង​ការវាយតម្លៃ​សុវត្ថិភាព​ចរាចរណ៍​ក្នុងការ​ដឹកជញ្ជូន​ជាដើម​។​​
[wai id="5"]