[wai id="5"]

[wai id="7"]
…គ្មានកើតរឿងអីជាធំដុំសោះមិនគួរសោះឡើយស្ត្រីម្នាក់នេះធ្វើឬកច្រង៉េងច្រង៉ាងកាចដូចកញ្ជ្រោងញីជៈទឹកក្តៅដាក់នារីអូតេសនាំឲ្យថោកមុខមាត់ពេញព្រះនគរ។ស្ត្រីជាអ្នកដំណើរជនជាតិចិនម្នាក់នៅលើយន្តហោះជើងហោះហើរអ៊ែរអាស៊ីបានជះទឹកក្តៅដល់នារីអូតេសម្នាក់ ធ្វើឲ្យយន្តហោះប្រញាប់បកក្រោយជាបន្ទាន់។ រូបភាពដែលថតដោយអ្នកដំណើរដទៃទៀតនៅលើយន្តហោះ បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញនារីអូតេសរូបនោះកំពុងបិទបាំងមុខរបស់នាងដោយការឈឺចាប់។
ពាណិជ្ជកម្ម
រឿងនេះកើតឡើងដោយសារតែស្ត្រីម្នាក់ខឹងនារីអូតេសនោះដែលមកប្រាប់ថា កៅអីដែលស្ត្រីរូបនោះអង្គុយគឺមិននៅក្បែរនឹងសង្សារនាងទេ ដែលជាហេតុធ្វើឲ្យស្ត្រីរូបនោះខឹងដោយមិនបានអង្គុយជិតគូស្នេហ៍ ក៏ជះកំប៉ុងមីដែលកំពុងតែក្តៅទៅលើនារីអូតេសនោះ។ ឃើញដូចនោះអ្នកបើកយន្តហោះបានចូលមកយ៉ាងលឿនដោយព្យាយាមធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់។ ចំណែក បុរសដែល ជាមិត្តប្រុសរបស់នារីនោះ បានជួយឈ្លោះប្រកែកគ្នាហើយគំរាមបំផ្ទុះយន្តហោះផងដែរ។ ជើងហោះហើរដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសចិន ត្រូវបានត្រលប់បែរទៅអាកាសយានដ្ឋាននៅបាងកកភ្លាមៗ ដើម្បីព្យាបាលនារីអូតេសរូបនោះ។ អាជ្ញាធរត្រូវបានគេបញ្ជូននៅលើយន្ដហោះដើម្បីនាំយកស្ត្រីនិងដៃគូរបស់នាងចេញពីយន្ដហោះ។ បុរសរូបនេះនៅតែមានភាពក្លាហានដើម្បីយកមិត្តស្រីដូចជាព្រះនាងចេញពីយន្តហោះ។ អ្នកទាំងពីរត្រូវបានគេបង្ខំឱ្យធ្វើដំណើរទៅផ្ទះវិញ ដាច់ដោយឡែក។
ក្នុងអំឡុងពេលនៃការស៊ើបអង្កេតពីភាពចលាចលនេះ បុរសជាសង្សារនោះបាននិយាយថា នារីអូតេសនោះគឺមិនប្រយ័ត្នធ្វើឲ្យកំពប់ទឹកក្តៅលើខ្លួនឯង ដែលនាងយកមកឲ្យពួកគេ។ ក្រសួងទេសចរណ៍ចិនបានចាត់ការតាមផ្លូវច្បាប់ទៅលើគូស្នេហ៍រូបនោះ ដែលធ្វើឲ្យកេរ្ត៍ឈ្មោះអ្នកទេសចរចិនអាប់អោនយ៉ាងខ្លាំង៕




[wai id="6"]