ខ្លាំងណាស់​នាង កំពុង​ពួយ​នៅលើ​អាកាស​ធ្វើ​មារយាទថោក​

សង្គមប្លែកៗ
0
648
[wai id="5"]

[wai id="7"]
…​គ្មាន​កើតរឿង​អី​ជាធំ​ដុំ​សោះ​មិនគួរ​សោះឡើយ​ស្ត្រី​ម្នាក់នេះ​ធ្វើ​ឬ​ក​ច្រ​ង៉េ​ង​ច្រ​ង៉ាង​កាច​ដូច​កញ្ជ្រោង​ញី​ជៈ​ទឹក​ក្តៅ​ដាក់​នារី​អូ​តេស​នាំ​ឲ្យ​ថោក​មុខមាត់​ពេញ​ព្រះ​នគរ​។​ស្ត្រី​ជា​អ្នកដំណើរ​ជនជាតិ​ចិន​ម្នាក់​នៅលើ​យន្តហោះ​ជើងហោះហើរ​អ៊ែរ​អាស៊ី​បាន​ជះ​ទឹក​ក្តៅ​ដល់​នារី​អូ​តេស​ម្នាក់ ធ្វើ​ឲ្យ​យន្តហោះ​ប្រញាប់​បក​ក្រោយ​ជាបន្ទាន់​។ រូបភាព​ដែល​ថត​ដោយ​អ្នកដំណើរ​ដទៃទៀត​នៅលើ​យន្តហោះ បានធ្វើឱ្យ​អ្នកទស្សនា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​បានឃើញ​នារី​អូ​តេស​រូបនោះ​កំពុង​បិទបាំង​មុខ​របស់​នាង​ដោយ​ការឈឺចាប់​។
ពាណិជ្ជកម្ម

​រឿងនេះ​កើតឡើង​ដោយសារតែ​ស្ត្រី​ម្នាក់​ខឹង​នារី​អូ​តេស​នោះ​ដែល​មក​ប្រាប់ថា កៅអី​ដែល​ស្ត្រី​រូបនោះ​អង្គុយ​គឺ​មិន​នៅក្បែរ​នឹង​សង្សារ​នាង​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​រូបនោះ​ខឹង​ដោយ​មិនបាន​អង្គុយ​ជិត​គូស្នេហ៍ ក៏​ជះ​កំប៉ុង​មី​ដែល​កំពុងតែ​ក្តៅ​ទៅលើ​នារី​អូ​តេស​នោះ​។ ឃើញ​ដូច​នោះ​អ្នកបើក​យន្តហោះ​បាន​ចូលមក​យ៉ាង​លឿន​ដោយ​ព្យាយាម​ធ្វើឱ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​។ ចំណែក បុរស​ដែល ជា​មិត្ត​ប្រុស​របស់​នារី​នោះ បាន​ជួយ​ឈ្លោះប្រកែក​គ្នា​ហើយ​គំរាម​បំផ្ទុះ​យន្តហោះ​ផងដែរ​។ ជើងហោះហើរ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ត្រូវបាន​ត្រលប់​បែរ​ទៅ​អាកាសយានដ្ឋាន​នៅ​បាងកក​ភ្លាមៗ ដើម្បី​ព្យាបាល​នារី​អូ​តេស​រូបនោះ​។ អាជ្ញាធរ​ត្រូវបាន​គេ​បញ្ជូន​នៅលើ​យន្ដហោះ​ដើម្បី​នាំយក​ស្ត្រី​និង​ដៃគូ​របស់​នាង​ចេញពី​យន្ដហោះ​។ បុរស​រូបនេះ​នៅតែមាន​ភាពក្លាហាន​ដើម្បី​យក​មិត្តស្រី​ដូចជា​ព្រះ​នាង​ចេញពី​យន្តហោះ​។ អ្នក​ទាំងពីរ​ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​ដំណើរ​ទៅផ្ទះ​វិញ ដាច់ដោយឡែក​។

​ក្នុងអំឡុងពេល​នៃ​ការស៊ើបអង្កេត​ពី​ភាពចលាចល​នេះ បុរស​ជា​សង្សារ​នោះបាន​និយាយថា នារី​អូ​តេស​នោះ​គឺ​មិន​ប្រយ័ត្ន​ធ្វើ​ឲ្យ​កំពប់ទឹក​ក្តៅ​លើ​ខ្លួនឯង ដែល​នាង​យកមក​ឲ្យ​ពួកគេ​។ ក្រសួងទេសចរណ៍​ចិន​បាន​ចាត់ការ​តាមផ្លូវ​ច្បាប់​ទៅលើ​គូស្នេហ៍​រូបនោះ ដែល​ធ្វើ​ឲ្យ​កេ​រ្ត៍​ឈ្មោះ​អ្នកទេសចរ​ចិន​អាប់អោន​យ៉ាងខ្លាំង​៕




[wai id="6"]