អ្នកវិភាគ​៖ ប្រជាជន​ចិន​រាប់លាន​នាក់​នឹង​គ្មាន​ការងារ​ធ្វើ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

ព្រឹត្តិការណ៍ថ្មីៗ
0
263
​យោងតាម​សារព័ត៌មាន​ស្ពុ​ត​និក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៦ កញ្ញា​២០១៨​នេះ ដោយ​ស្រង់​សម្តី​អ្នកវិភាគ​ថា ប្រឈម​ទៅនឹង​ស្ថានការណ៍​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ក្តៅគគុក​រវាង​ចិន និង​អាមេរិក ប្រជាជន​ចិន​ប្រមាណ​កន្លះ​លាន ទៅ​ជាង ២​លាន​នាក់​នឹង​ត្រូ​េះ​អត់​ការងារ​ធ្វើ​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​។​ ​យោងតាម​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​កំពុងតែ​ដាក់​កាំបិត​នៅ​ពីលើ​កញ្ចឹងក របស់ខ្លួន ក្នុង​សំណុំរឿង​ពាណិជ្ជកម្ម​។ ទន្ទឹមនេះ លោក​ក៏បាន​ប្តេជ្ញា​ថា ចិន​នឹងធ្វើ​ការឆ្លើយតប​ទៅនឹង​ការយកពន្ធ​ជា​ឯកតោភាគី​ពី​សំណាក់​សហរដ្ឋអាមេរិក​វិញ​ផងដែរ​។​ ​លោក​បណ្ឌិត James Wang ជា​សាស្ត្រាចារ្យ​នៃ​នាយកដ្ឋាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​សាកលវិទ្យាល័យ​ហុងកុង​បាន​ប្រាប់​សារព័ត៌មាន​ស្ពុ​ត​និក​ថា «​ខ្ញុំ​គិតថា ក្នុង​រយៈពេល​ដ៏​ខ្លី ផលប៉ះពាល់​នឹង​កើតមានឡើង​ភាគច្រើន​ទៅលើ​វិស័យ​នាំចេញ នៅក្នុង​បណ្តា​ខេត្ត​នៅតាម​ឆ្នេរ​។ ប្រហែល​នឹងមាន​បរាជ័យ​យ៉ាងខ្លាំង​ក្លា​ទៅលើ​ក្រុមហ៊ុន​តូចៗ ក្នុងការ​ទទួលបាន​ផលចំណេញ​។ យោងតាម​ការប៉ាន់ប្រមាណ​ជាច្រើន​បាន​ឲ្យ​ដឹងថា ផលប៉ះពាល់​នេះ​នឹងធ្វើ​ឲ្យ​ប្រជាជន​ចិន​កន្លះ​លាន ទៅ ២​លាន​នាក់​នឹង​គ្មាន​ការងារ​ធ្វើ​»​។​ ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សហរដ្ឋអាមេរិក​អាមេរិក​បានប្រកាស​យក​ពន្ធ ២០០​ពាន់​លាន​ដុល្លារ​ទៅលើ​ការនាំ​ចូល​នៃ​ទំនិញ​របស់​ចិន ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៤ កញ្ញា កន្លងទៅ​។ ដោយឡែក ចិន​វិញ​អាចឆ្លើយតប​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ទំហំ​ទឹកប្រាក់​ត្រឹមតែ ៦០​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ អ្នកវិភាគ​មួយចំនួន​មើលឃើញថា ចិន​កំពុងតែ​ចុះខ្សោយ​នៅពេលដែល​អាមេរិក​កាន់តែ​គៀបសង្កត់​មកលើ​ខ្លួន​។ អ្នកវិភាគ​ក៏បាន​និយាយ​ផងដែរ​ថា ចិន​នឹង​មិនអាច​យកពន្ធ​ទល់នឹង​អាមេរិក​មួយ​ស្មើរ​បាន​នោះទេ​។ នៅពេលនោះ ចិន​នឹង​សម្លឹង​រកមើល​គោលដៅ​ចុងក្រោយ គឺ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ដែល​រកស៊ី​នៅក្នុង​ទឹកដី​របស់ខ្លួន ដូចជា​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន បូ​អ៊ីង​។ ​មូលហេតុ​ដែល​លោក​ត្រាំ​ប្រកាស​យកពន្ធ​លើក​ទំនិញ​របស់​ចិន គឺ​ដោយសារតែ​លោក​ត្រាំ​ថា ចិន​រកស៊ី​ដោយ​មិន​ស្មោះត្រង់ និង​មិន​ស្មើរ​ភាព ព្រមទាំង​លួច​ចម្លង​កម្ម​សិទ្ធ​បញ្ញា​ផងដែរ​។ ដោយឡែក បានធ្វើ​ការបដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​។ ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សហរដ្ឋអាមេរិក និង​ចិន​ធ្លាប់បាន​ចរចា​គ្នា​រួចមកហើយ​ជុំវិញ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​។ ប៉ុន្តែ​ការចរចា​នេះ​ហាក់​ពុំ​បានទទួល​ផ្លែផ្កា​ឡើង ដោយ​លោក​ត្រាំ​បានស្នើ​ឲ្យ​ចិន​បញ្ឈប់​ការរកស៊ី​ដោយ​មិន​ស្មើភាព​នេះ ទើប​លោក​បញ្ឈប់​ការយកពន្ធ​មកលើ​ចិន​៕DNT-NEWS