Covid-19 ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​ខាតបង់​ចន្លោះ​ពី ១ ពាន់​ពាន់​លាន ទៅ ២ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ

ព្រឹត្តិការណ៍ថ្មីៗ
0
855
[wai id="5"]

[wai id="7"]
​ការភ័យខ្លាច និង​ការរើសអើង​គ្នា អំឡុងពេល​មេរោគ​កូ​រ៉ូ​ណា ឬ​Covid-19 កំពុងមាន​ការឆ្លង​នៅលើ​ពិភពលោក បានធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​ក៏​រង​នូវ​ការវាយប្រហារ​ដោយសារ​វីរុស​នេះ​ផងដែរ​។
​បើ​យោងតាម​របាយការណ៍​បានមកពី​សន្និសីទ​អង្គការសហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម ការវិនិយោគ និង​ការអភិវឌ្ឍ (UNCTAD)បាន​សន្និដ្ឋានថា ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ ១៩ នឹង​ជំរុញ​ឲ្យ​ប្រទេស​មួយចំនួន​ធ្លាក់​ទៅក្នុង​ការដើរថយក្រោយ​នៃ​សេដ្ឋកិច្ច ហើយនឹង​បន្ថយល្បឿន​កំណើន​យ៉ាងខ្លាំង​ក្នុង​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​។ សេដ្ឋកិច្ចពិភពលោក​ខាតបង់​ចន្លោះ​ពី ១ ពាន់​ពាន់​លាន ទៅ ២ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បង្កើន​ការចំណាយ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​របស់ខ្លួន​។​
ពាណិជ្ជកម្ម

​ការ​វាយ​លុយ​នៃ មេរោគ​កូ​រ៉ូ​ណា​ថ្មី​កំពុង​សម្លាប់​សេដ្ឋកិច្ចពិភពលោក​ដូច​កាល​ជំនាន់​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ ព្រោះ​អ្វីៗ​វា​អាស្រ័យ​លើ​កត្តា​ច្រើន ពិសេស​ការវិវត្តន៍រ​បស់ Covid-១៩​។ សូម្បីតែ​ក្រុម​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ក៏​មិន​ហ៊ាន​ប្រមើល​ទុក និង​មិនអាច​និយាយបាន​ពី​កំណើន​ឥទ្ធិពល និង​ពីថ្ងៃ​អវសាន​របស់ Covid-១៩​។ បើ Covid-១៩ បន្ត​មាន​ឥទ្ធិពល និង​វត្តមាន​កាន់តែ​យូរ ផលវិបាក​ក៏​នឹងមាន​កាន់តែខ្លាំង​ចំពោះ​ជីវិត​មនុស្ស និង​សេដ្ឋកិច្ច​ក្នុង​លោក​។​

​ផលប៉ះពាល់​សេដ្ឋកិច្ចពិភពលោក អាច​នឹង​រីកធំឡើងៗ​ដែល​មិនទាន់​ប៉ាន់ស្មាន​បាន​ពិតប្រាកដ​ឡើយ ពិសេស វា​កើតឡើង​ស្រប​ពេលដែល​សេដ្ឋកិច្ច​ចិន​កំពុង​ធ្លាក់ចុះ ខណៈពេលដែល​ក្រុមហ៊ុន​អាម៉េរិក​មួយចំនួន​និង​បណ្តា ប្រទេស​ផ្សេងទៀត​កំពុង​ផ្លាស់ប្តូរ​ខ្សែ​ផ្គត់ផ្គង់​ពី​ប្រទេស​ចិន​ទៅ​កន្លែង​ផ្សេងទៀត​ដោយសារ​ពន្ធ​ថ្មី និង​ភាព​តាន តឹង ខាង​ពាណិជ្ជកម្ម​៕
[wai id="6"]