កុំ​សូវ​មើល​ព័ត៌មាន​រន្ធត់ៗ ឫ​ព័ត៌មាន​ក្លែងក្លាយ​ច្រើនពេក ព្រោះ​អាចធ្វើ​ឲ្យ​អ្នកនោះ​មាន​បញ្ហា​ផ្លូវចិត្ត​

ព្រឹត្តិការណ៍ថ្មីៗ
0
1619
[wai id="5"]

[wai id="7"]
​នា​យុគសម័យ​ឌីជីថល​នេះ ព័ត៌មាន​ក្លែងក្លាយ ឬ Fake News បាន​ក្លាយជា​ប្រធានបទ​ក្តៅគគុក​មួយ និង​មាន​ការជជែក​ដេញដោល​ច្រើន​នៅក្នុង​ចំណោម​អ្នកជំនាញ​សារព័ត៌មាន​ក៏ដូចជា​ពលរដ្ឋ​ទូទៅ​ក្នុង​ពិភពលោក​។ សម្រាប់​កម្ពុជា ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ព័ត៌មាន​ក្លែងក្លាយ​ត្រូវបាន​ប្រើ​ជា​មធ្យោបាយ​មួយ​ដើម្បី​ជះឥទ្ធិពល​ទៅលើ​ផ្នត់គំនិត​និង​ការសម្រេចចិត្ត​របស់​ព​ល​រដ្ឋ​ទៅតាម​ទិដ្ឋភាព​ផ្សេងៗ ដែល​ពិសេស​ថ្មីៗ​នេះ​ក្រុម​បំពុលសង្គម​មួយចំនួន​បាន​ឆ្លៀត​ឳ​កាស​បង្កើត​ព័ត៌មាន​នានា ទាក់ទង​នឹង​វីរុស Covid-19 ដើម្បី​បំភ័យ​ប្រជាពលរដ្ឋ​នឹង​បាន​ជិះ​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សុខភាព​ផ្លូវចិត្ត​ផងដែរ ។​
ពាណិជ្ជកម្ម

​អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល «​ប្រសិនបើ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង យើង​ចំណាយពេល​២​ម៉ោង​សម្រាប់​មើល​តែ​រឿង​រន្ធត់ តក់ស្លុត​ភ័យខ្លាច​...​ធ្វើ​ឲ្យ​អ្នកនោះ​មាន​បញ្ហា​ផ្លូវចិត្ត​ក្នុង​រយៈពេល​២​សប្តាហ៍​ក្រោយ​។ អ៊ីចឹង សូម​បងប្អូន​របស់​យើង​កុំ​ព្យាយាម​មើល​ព័ត៌មាន​ណា​ដែល​តក់ស្លុត​ព័ត៌មាន​ណា​ដែល​រន្ធត់ ឬ ព័ត៌មាន​ក្លែងក្លាយ (​ដែលមាន​ចេតនា​ធ្វើ​ឲ្យ​ភ័យខ្លាច​) ដោយ​យើង​ត្រូវ​ប្រឹង​ស្រាវជ្រាវ​រក​ប្រភពព័ត៌មាន​ណា ដែល​អាច​ជឿ​ទុកចិត្តបាន​»​។ ការ​ថ្លែង​បែបនេះ​ក្នុង​កម្មវិធី​ស្តីពី COVID-19 និង​ព័ត៌មាន​ក្លែងក្លាយ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ ។​
​អ្នកស្រី ឱ វណ្ណឌី​ន បាន​អះអាងថា មាន​ព័ត៌មាន និង​អ្នកប្រើប្រាស់​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សរស​សេរ និង​ចុះផ្សាយ​ពី​ករណី​ពលរដ្ឋ​ដួលសន្លប់ គឺ​ដោយសារតែ​មេរោគ COVID-19 ដែល​ធ្វើ​ពលរដ្ឋ​ភ័យខ្លាច តក់ស្លុត និង​រន្ធត់ មិន​ហ៊ាន​ជួយ​ដល់​សន្លប់​ទាំងនោះ ធ្វើ​ឲ្យ​បាត់បង់​គុណធម៌​សង្គម គឺជា​ព័ត៌មាន​ក្លែងក្លាយ ឬ​មិន​ពិត​។​

​គួរ​រម្លឹក​ដែរ​ថា​ថ្មីៗ​នេះ ក្រសួង​ព័ត៌មាន សម្រេច​បង្កើត​គណៈកម្មកា​រ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រាំងខ្ទប់​ព័ត៌មាន​ក្លែងក្លាយ​ដែល​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​សង្គម និង​ធ្វើ​ឪ្យ​ចលាចល​នៅក្នុង​សង្គម​។​គណៈកម្មការ​តាមដាន ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ មាន​ប្រធាន អនុប្រធាន និង​សមាជិក​ចំនួន ២៣​រូប​៕

[wai id="6"]