សម្តេច​តេ​ជោ​៖ «​មាន​ទូរទស្សន៍​បរទេសមួយ​បាន ផ្សាយ​ថា ខ្ញុំ​បាន​ឬ​ប្រហែល​ឆ្លង កូ​វីត​១៩​ទៅហើយ​…..

ព្រឹត្តិការណ៍ថ្មីៗ
0
4595

[wai id="7"]
​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០​នេះ ក្នុងឱកាស​ដែល​អញ្ជើញ​ចូលរួម បើក​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ សម្តេច​បានចេញ​មក​ទា​ត់​ចោល​នូវ​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ផ្សាយ​ដោយ​ទូរទស្សន៍​បរទេសមួយ ដែលថា​សម្តេច​បាន​ឆ្លង ឬ​ប្រហែល​ឆ្លង​ជំងឺ Covid-19 ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ក្នុង Facebook ផ្លូវការ​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា «​មាន​ទូរទស្សន៍​បរទេសមួយ​បាន ផ្សាយ​ថា ខ្ញុំ​បាន​ឬ​ប្រហែល​ឆ្លង កូ​វីត​១៩​ទៅហើយ​។​
​ពេលនេះ​ខ្ញុំ កំពុង​អង្គុយ​ប្រជុំ​រដ្ឋសភា និង​ថ្ងៃស្អែក​ត្រូវ​ចេញទៅ​ខេត្តបាត់ដំបង ដែល​ខ្ញុំ​ត្រូវ​នៅ​ទីនោះ​រហូត​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៥ មីនា ២០២០​។ កូ​វីត​១៩​វា​កាច​សាហាវ​ណាស់​ទៅហើយ តែ​ព័ត៌មាន​ក្លែងក្លាយ​វា​កាច​សាហាវ​ជាង​ជម្ងឺ​នេះ ទៅទៀត​ដែល​យើង ចាំបាច់​ត្រូវតែ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជម្ងឺ​ដ៏​គ្រោះថ្នាក់​នេះ​។​
​សូម​បងប្អូន​ជនរួមជាតិ ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​នូវ​ជម្ងឺឆ្លង​នេះ​តាមរយៈ​វិធានការ​អនាម័យ ដោយ​ចាប់ផ្តើម​ពី​មនុស្ស ម្នាក់ៗ គ្រួសារ​នីមួយៗ ភូមិ​នីមួយៗ ដើម្បី​ធានាថា នៅ​កម្ពុជា​យើង​គ្មាន​ជម្ងឺឆ្លង​បន្ថែមទៀត លើ​ចំនួន​ដែល​បាន​ឆ្លង​រួចមកហើយ ចំនួន​៥​នាក់​ក្នុងនោះ​ជនជាតិខ្មែរ​១​នាក់ អង់គ្លេស​៣​នាក់ និង ចិន​១​នាក់ ដែល​បាន​ព្យាបាល​ជាសះស្បើយ​រួចហើយ​»



[wai id="6"]