ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ជុំវិញ​ការលើកឡើង​ថា​ការ​ផ្លុំ​ជាតិ​អាល់កុល​ផ្សង​នឹង​គ្រោះថ្នាក់ Covid-19

ព្រឹត្តិការណ៍ថ្មីៗ
0
2103
[wai id="6"]

[wai id="7"]
​កាលពីពេល​កន្លងទៅនេះ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់ថា​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅពេល​យប់​នេះ​គឺមាន​ការត្រួតពិនិត្យ​សារជាតិ​ស្រវឹង​ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ករ​ណី​គ្រឿងញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ជាដើម​នៅតាម​បណ្តា​គោលដៅ​នានា​ក្នុង​ខណ្ឌ​ទាំង ១៤ ចាប់ពី​ម៉ោង ១១ យប់​ដល់​ម៉ោង ២ កន្លះ​រំលងអធ្រាត្រ​ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​ករណី​បទល្មើស​ផ្សេងៗ ឱ្យមាន​ការថយចុះ​រឹតតែ​ខ្លាំង​ថែមទៀត ។​
ពាណិជ្ជកម្ម

​យ៉ាងណាមិញ​ថ្មីៗ​នេះ មានការ​ចុះផ្សាយ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ថា ផ្លុំ​ជាតិ​អាល់កុល​ផ្សង​នឹង​គ្រោះថ្នាក់​កូ​រ៉ូ​ណា ។ ជុំវិញ​បញ្ហា​នេះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ មីនា​នេះ បានចេញ​ការបកស្រាយ​បំភ្លឺ និង​ច្រានចោល​ការចុះផ្សាយ​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី ពន្យល់ថា រាល់​ការ​ផ្លុំ​ដើម្បី​ត្រួតពិនិត្យ​ជាតិ​អាល់កុល គឺ​ឧបករណ៍​១ ប្រើ​បាន​សម្រាប់តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ក្រោយពី​ពិនិត្យ​រួច​ឧបករណ៍​នោះ​ត្រូវបាន​បោះចោល ហើយ​អ្នកថ្មី​គឺ​តែងតែ​ប្រើប្រាស់​ឧបករណ៍​ថ្មី​ជានិច្ច​។​

«​កម្លាំងចម្រុះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ តែងតែ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ទាំង​ថ្ងៃ ទាំងយប់ ព្រោះតែ​ដើម្បី​ការពារ​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល យប់​ដោយ​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ក៏ដូចជា​មិន​ពាក់មួក​សុវត្ថិភាព​»៕

[wai id="5"]