ក្រសួងសុខាភិបាល​ប្រកាស​ក្នុង​សន្និសីទកាសែត​ជុំវិញ​ករណី​ឆ្លង Covid-19 ថ្មីៗ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍ថ្មីៗ
0
3245
[wai id="6"]

[wai id="7"]
​លោក ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានប្រកាស​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា​នេះ​ថា កម្ពុ​ជាមាន​ចំនួន​អ្នក​ឆ្លង​ជំ​ងឹ Covid-19 នេះ​មាន​ចំនួន​៣៥​នាក់​ហើយ​។​
​លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​មាន​សមាជិក​៣​នាក់ ដូច្នេះ​យើង​អាច​គុណ​នឹង​ចំនួន អ្នក​ឆ្លង​ចំនួន​៣៥​នាក់ (​តាម​ចំនួន​តួលេខ​អាចមាន​លើសពី​១០០​នាក់​) ប៉ុន្ដែ​ក្រសួង​កំពុង​ខិតខំ​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ចម្លង បន្ដទៅទៀត​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា​នេះ មិនទាន់មាន​ការចម្លង​ណាមួយ​ចូលទៅ​សហគមន៍​នោះទេ​។ ឆ្លៀត​ក្នុង​ឳ​កាស នោះដែរ​ថា លោកស្រី​បាន​បន្ត​បញ្ជាក់ថា គ្មាន​ការយក​លុយ​ពី​ការពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩​នោះទេ ទោះជា​លទ្ធផល​វិជ្ជមាន​ក្តី ឬ​អវិជ្ជមាន​ក្តី ។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ក្រុមការងារ​ឆ្លើយតប​បន្ទាន់​និង​ក្រុមគ្រូពេទ្យ​ថ្នាក់ជាតិ​ក៏ដូចជា​ថ្នាក់ក្រោម​ជាតិ កំពុង​បន្ត​តាមដាន​រក​អ្នក​ប៉ះពាល់​យ៉ាងសកម្ម ជាពិសេស​អ្នក​ដែល​បាន​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​នាពេល​កន្លងមក​បន្ថែមទៀត​។

​ក្នុងពេលដែល​ករណី​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​បន្ត​កើនឡើង​យ៉ាងគំហុក រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​មួយចំនួន​ដើម្បី​កាត់បន្ថយ​ការជួបជុំ​របស់​ពលរ​ដ្ឋ ដោយបាន​បញ្ជា​ឲ្យ​ផ្អាក​ការរៀបចំ​ពិធី​សាសនា បិទ​គ្រប់​សារមន្ទីរ ក្លិប​កម្សាន្ត KTV និង​រោងភាពយន្ត​នៅ​ទូទាំងប្រទេស​។ សេចក្ដីសម្រេច​ចុងក្រោយ​នា​យប់​ថ្ងៃ​អង្គារ ទី​១៧​មីនា​នេះ រដ្ឋាភិបាល​កម្ពុជា​តម្រូវ​ឲ្យ​ផ្អាក​ផងដែរ ការរៀបចំ​ការប្រគំ​តន្ត្រី​នានា​នៅតាម​ទីសាធារណៈ ចាប់ពីពេលនេះ​រហូតដល់​ស្ថានភាព​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ មាន​សភាព​ធូរស្រាល​ឡើងវិញ​៕

[wai id="5"]