អ្នកឆ្លងកូវីដ-១៩នៅកម្ពុជា បន្ដកើនឡើងដល់៨៧នាក់

Uncategorized
0
391

រាជធានីភ្នំពេញ៖ បើគិត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជា មានអ្នកឆ្លងវីរុសរលាកផ្លូវ​ដង្ហើម​ប្រភេទថ្មី ឬ វីរុសកូរ៉ូណា (កូវីដ-១៩) បានបន្ដកើនឡើង រហូតដល់៨៧នាក់ហើយ ក្នុងនោះ​មានអ្នកជាសះស្បើយ ចំនួន២​នាក់ផងដែរ។

បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា រហូតមកដល់​យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ កើនឡើងដល់៨៧នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី៣នាក់ ដែលរកឃើញ កាលពីថ្ងៃទី២៣ ខែមីនា នោះ រួមមាន​ស្រ្តីជនជាតិ​បារាំងម្នាក់​អាយុ២៨ឆ្នាំ ដែលជាម្តាយទារកអាយុ៤ខែ មានវីរុសកូវីដ នៅរាជធានីភ្នំពេញ បុរសជនជាតិខ្មែរម្នាក់ អាយុ៤៥ឆ្នាំ នៅខេត្តកំពង់ចាម និងបុរសខ្មែរម្នាក់ អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពត ដែលកំពុង​សម្រាកព្យាបាល​នៅខេត្ត​កោះកុង។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា អ្នកឆ្លងវីរុសកូវីដ-១៩ទាំងនោះ រួមមាន ទី១- បុរស​ជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយហើយ), ទី២-បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប,ទី៣-ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម (ជាសះស្បើយហើយ), ទី៤-បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម, ទី៥-ស្រ្ដីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម, ទី៦-បរសជនជាតិ​កាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ,ទី៧-បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ/ នៅរាជធានីភ្នំពេញ, ទី៨-បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ,ទី៩-ទារក ជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ,ទី១០-បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ, ទី១១-បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ, ទី១២-បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ, ទី១៣-បុរសជនជាតិខ្មែរ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, ទី១៤-បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិ​ព្រៃឫស្សី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, ទី១៥ និងទី១៦-បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា រាជធានីភ្នំពេញ។
ដោយឡែក ទី១៧, ១៨, ១៩, ២០-បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្ត បាត់​ដំបង, ទី២១-បុរស​ជន​ជាតិ​ខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្ន ដាក់ឲ្យនៅព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប, ទី២២-បុរសជនជាតិខ្មែរ អាយុ៦១ឆ្នាំ នៅខេត្ត ត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក, ទី២៣-បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវ​បាន​ដាក់ឱ្យ​ព្យាបាល​នៅមន្ទីរពេទ្យ​ខេត្ត​កំពង់​ឆ្នាំង, ទី២៤-បុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឲ្យនៅព្យាបាល​នៅមន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង និងទី២៥-បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប។

ចំណែកទី២៦ និង២៧-បុរសជនជាតិខ្មែរ២នាក់ នៅរាជធានីភ្នំពេញ, ទី២៨-បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ, រីឯទី២៩, ៣០ និង៣១-ជនជាតិ ម៉ាឡេស៊ី៣នាក់ នៅខេត្តកែប, ទី៣២-បុរសជនជាតិខ្មែរ នៅខេត្តកោះកុង, ទី៣៣-បុរសជន ជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ, ទី៣៤-ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត, ទី៣៥-ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត, ទី៣៦-ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ, ទី៣៧-ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ, ទី៣៨-ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់ គាត់ នៅខេត្តបាត់ដំបង, ទី៣៩-ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង, ទី៤០-បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល, ទី៤១-បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ, ទី៤២-បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ស្រុកកងមាស ខេត្តកំពង់ចាម, ទី៤៣-បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះ អាសន្ន ស្រុកកងមាស ខេត្តកំពង់ចាម, ទី៤៤-បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម, ទី៤៥-បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម, ទី៤៦- បុរសជនជាតិ ម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម, ទី៤៧- បុរស ជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម, ទី៤៨-ជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារផ្សព្វផ្សាយសាសនា នោខេត្តកំពង់ចាម, ទី៤៩-ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ដែលបានឆ្លងបន្តពីបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ ពេលវិល​ត្រឡប់​ពីប្រទេស​ម៉ាឡេស៊ី ចូលមកកម្ពុជា, ទី៥០-បុរសខ្មែរអាយុ៤៨ឆ្នាំ នៅក្រុង បាត់ដំបង ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនា នៅប្រទេសម៉ាឡេស៊ី, ទី៥១- បុរស ខ្មែរ អាយុ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនា នៅប្រទេសម៉ាឡេស៊ី, ទី៥២-អ្នកទេសចរជនជាតិបារាំង អាយុ៦៧ឆ្នាំ ដែលចូលទៅ ខេត្តព្រះសីហនុ, ទី៥៣-អ្នកទេសចរជនជាតិបារាំង អាយុ៨០ឆ្នាំ ដែលចូលទៅ នៅខេត្ត ព្រះសីហនុ, ទី៥៤ ដល់ទី៨២-ជនជាតិបារាំង២៩នាក់

ក្នុងនោះស្រ្តី១៧នាក់ មាន (អាយុ៤៤ឆ្នាំ ៥៩ឆ្នាំ ៦៦ឆ្នាំ ៦១ឆ្នាំ ៦៣ឆ្នាំ ៥២ឆ្នាំ ៦៦ឆ្នាំ ៥៩ឆ្នាំ ៦៣ឆ្នាំ ៧៦ឆ្នាំ ៦០ឆ្នាំ ៦៣ឆ្នាំ ៦៩ឆ្នាំ (២នាក់) និង៥៩ឆ្នាំ និងបុរស១២នាក់ មានអាយុ៦៦ឆ្នាំ ៥៧ឆ្នាំ ៧០ឆ្នាំ (២នាក់) ៦៣ឆ្នាំ(៣នាក់) ៥២ឆ្នាំ ៦៤ឆ្នាំ ៦២ឆ្នាំ ៦១ឆ្នាំ និង៥៨ឆ្នាំ(ពួកគេស្នាក់នៅសណ្ឋាគារខេត្តព្រះសីហនុ)
, ទី៨៣-ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ ជាអ្នក​នាំ​ភ្ញៀវ​ទេសចរ​បារាំងដើរកម្សាន្ត,ទី៨៤-ជនជាតិ ខ្មែរ អាយុ៣៣ឆ្នាំ ជាអ្នកនាំភ្ញៀវទេសចរ​បារាំងដើរកម្សាន្ត,ទី៨៥-ជនជាតិខ្មែរ នៅខេត្តកំពង់ចាម, ទី៨៦-ជនជាតិខ្មែរ នៅខេត្តកោះកុង និង ទី៨៧-ស្រ្តីជនជាតិបារាំង អាយុ២៨ឆ្នាំ ជាម្តាយទារក អាយុ៤ខែដែលឆ្លងកូវីដ១៩ នៅរាជធានីភ្នំពេញ៕