អ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោក បន្ដកើនឡើងជិត៤០ម៉ឺននាក់ ស្លាប់ជិត២ម៉ឺន

Uncategorized
0
386

ចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ-១៩ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្ដ​ហ៊ូប៉ី ប្រទេសចិន រហូតមកដល់ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ នៅលើពិភពលោក មានអ្នកឆ្លងកើនឡើង ៣៧៥៤៣៨នាក់ ក្នុងនោះស្លាប់១៦៣៦៥នាក់ និងព្យាបាល​ជាសះស្បើយ ១០១៥៨៤នាក់។

ប្រទេសចិនជាទីផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនេះ មានអ្នកឆ្លងជាង៨ម៉ឺននាក់ ហើយ​ក្នុង​ចំណោម​អ្នកជំងឺទាំងនោះ ស្លាប់៣២៧០នាក់ និងជាសះស្បើយ ជាង៧២០០០នាក់។ ប៉ុន្ដែ​រហូតមកដល់ពេលនេះ ចិនបានគ្រប់គ្រងស្ថានការណ៍ជាបណ្ដោះអាសន្នទាំងស្រុង។

ផ្ទុយទៅវិញ បណ្ដាប្រទេសនៅអឺរ៉ុបក៏កំពុងតែវឹកវរនឹងការរាតត្បាត នៃវីរុសកូវីដ-១៩នេះ ហើយអ៊ីតាលី ក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅតំបន់អឺរ៉ុប និង​ឈរ​លំដាប់​លេខ​២ នៃចំនួនអ្នកឆ្លងវីរុស ច្រើន ជាងគេ បន្ទាប់ពីប្រទេសចិន។ អ៊ីតាលីមាន​អ្នក​ឆ្លង​វីរុសកូវីដ-កើនឡើង រហូតដល់​ទៅ៦៣៩២៧នាក់ ដោយឆ្លង​ថ្មីចំនួន៤៧៨៩នាក់។ ក្នុងចំណោម​អ្នកជំងឺជាង៦ម៉ឺននាក់នោះ គឺព្យាបាលបានជាសះស្បើយចំនួន ៧៤៣២នាក់ និងស្លាប់​៦០៧៧នាក់។

បើយោងតាមរបាយការណ៍ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ ចំនួនអ្នកស្លាប់កើនឡើងជាង​៦០០​នាក់​​នេះ។ នេះជា​តួលេខ​មួយគួរឲ្យភ័យខ្លាច និងព្រួយបារម្ភបំផុត។ ដោយឡែកប្រទេស​មហា​អំណាច​យោធា និង​សេដ្ឋ​កិច្ច​លេខ​១របស់ពិភពលោក​វិញ (អាមេរិក) បានឈរ​ក្នុង​លំដាប់​​លេខ៣ នៃចំនួនអ្នកឆ្លងវីរុសដ៏​កាចសាហាវច្រើន​ជាងគេ បន្ទាប់ពីអ៊ីតាលី។ អាមេរិក​មាន​អ្នកឆ្លង​វីរុសនេះ ចំនួន៤២៩៦៤នាក់។ ក្នុងចំណោម​អ្នកជំងឺទាំងនោះ គឺស្លាប់​៥២៦​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន២៩៥នាក់។

ដោយសារតែអាមេរិកបានដឹងច្បាស់ថា វីរុសដ៏កាចសាហាវនេះ​កំពុងតែ​រាត​ត្បាត នៅលើទឹក​ដី​រ​បស់ខ្លួន​នោះ ទើបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វះស្វែងរក​កញ្ចប់លុយ រហូត​ដល់១០០០ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់ធ្វើសង្រ្គាមប្រឆាំង​នឹងវីរុស​ដ៏កាច​សាហាវ​នេះ៕