ជន​ឱកាសនិយម ​​ឆ្លៀត​យកចំណេញ តាមរយៈ​ការលក់​ដំឡើងថ្លៃ​សូមត្រៀមខ្លួន !

ព្រឹត្តិការណ៍ថ្មីៗ
0
1660
[wai id="6"]

[wai id="7"]
​ខណ​:​ពេលដែល​ជំងឺ Covid-19 ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា គេ​ក៏​សង្កេតឃើញថា​ទំនិញ​មួយចំនួន ដូចជា​គ្រឿង​បរិភោគបាន​ឡើងថ្លៃ ជាពិសេស​ម៉ាស អាល់កុល និង​ទឹក​លាងដៃ​ជាដើម​។ ក្រសួងពាណិជ្ជកម្ម បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ក្នុងករណី​រកឃើញ​ជ​ន​ខិលខូច ដែល​ឆ្លៀតឱកាស​លក់ទំនិញ​ឡើងថ្លៃ កេងចំណេញ​ហួសហេតុ ខណៈដែល​ប្រទេស​កម្ពុជា កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត COVID-19​។

​បើតាម​សេចក្ដីអំពាវនាវ ក្រសួងពាណិជ្ជកម្ម បាន​សង្កេតឃើញថា ម្ចាស់​ហាង​លក់ទំនិញ អាជីវករ និង​អ្នកលក់ដូរ​ទំនិញ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត (Online) មួយចំនួន បាន​ឆ្លៀតឱកាស លក់​ដំឡើង ថ្លៃទំនិញ ដូចជា ម៉ាស់​ការពារ​មុខ អាល់កុល​លាងដៃ ចាហួយ​ជាតិ​អាល់កុល​លាងដៃ ឧបករណ៍​ស្ទង់កំដៅ និង​គ្រឿងឧបភោគ បរិភោគ​ចាំបាច់ សម្រាប់​ប្រើប្រាស់ ប្រចាំថ្ងៃ​លើ​ទីផ្សារ​ទូទាំងប្រទេស ដែល​សកម្មភាព​ទាំងនេះ អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ដល់​សន្តិសុខ​សង្គម​ធ្ងន់ធ្ងរ​។​
​ក្នុងស្ថានភាព​នេះ ក្រសួងពាណិជ្ជកម្ម សូម​ធ្វើការ​អំពាវនាវ ដូចខាងក្រោម​៖
ពាណិជ្ជកម្ម

១៖ សូម​សាធារណជន មេត្តា​រក្សា​នូវ​ភាព​ហ្នឹង​នរ កុំ​ជ្រួលច្របល់​ហួសហេតុ នាំ​ឲ្យ​ជន​ឱកាសនិយម អាច​ឆ្លៀត​យកចំណេញ តាមរយៈ​ការលក់​ដំឡើងថ្លៃ ទំនិញ​ដោយ​មិន​សម​ហេតុផល​។​
២៖ សូម​ម្ចាស់​ហាង​លក់ទំនិញ អាជីវករ និង​អ្នកលក់ដូរ​ទំនិញ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត (Online) ទាំងអស់ ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សាមគ្គី​ជាតិខ្មែរ កុំ​ឆ្លៀតឱកាស ដំឡើងថ្លៃ​ទំនិញ កេងចំណេញ​ហួសហេតុ​
៣៖ សូម​ម្ចាស់​ហាង​លក់ទំនិញ និង​អាជីវករ​ទាំងអស់ ត្រូវ​បិទ​ស្លាក​ថ្លៃ ជា​ប្រាក់រៀល​លើ​មុខទំនិញ ដែល​ចរាចរ​នៅលើ​ទីផ្សារ សំដៅ​ធានាបាន​នូវ​យន្តការ សេដ្ឋកិច្ច​ទីផ្សារសេរី ការប្រកួតប្រជែង​ដោយ​សមធម៌ និង​លើកស្ទួយ ដល់​ចរាចរ​រូបិយវត្ថុ​ក្នុងស្រុក ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​ប្រជាជន​ទូទៅ​។​

​ចំពោះមុខ​ទំនិញ​ជា ម៉ាស់​ការពារ​មុខ អាល់កុល​លាងដៃ ចាហួយ​ជាតិ​អាល់កុល​លាងដៃ និង​ឧបករណ៍​ស្ទង់កំដៅ អ្នកលក់​ត្រូវ​លើក​ស្លាក​ថ្លៃ​ជា​ប្រាក់រៀល ដែលមាន​ទំហំ​ធំ អាច​ឲ្យ​សាធារណជន​មើលឃើញ​ច្បាស់​ពី​ចំងាយ​។​
​ក្រសួងពាណិជ្ជកម្ម​សង្ក​ត់​ធ្ងន់​ថា នឹង​ចាត់​មន្ត្រី​ជំនាញ ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ គុណភាព សុវត្ថិភាព និង​ថ្លៃទំនិញ ព្រមទាំង​អនុវត្ត នូវ​វិធានការ​តាមផ្លូវ​ច្បាប់ ក្នុងករណី​រកឃើញ​ជ​ន​ខិលខូច ដែល​ឆ្លៀតឱកាស​លក់ទំនិញ​ឡើងថ្លៃ កេងចំណេញ​ហួសហេតុ​។​

​គួ​រម្លឹក​ដែរ​ថា ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ប្រើ​កណ្ដាប់ដៃ​ដែក បិទ​ឱសថស្ថាន និង​រឹបអូស​យក​ម៉ាស់​ពី​ឱសថស្ថាន​ទាំងឡាយណា ដែល​នៅ​បន្ដ​លក់​ម៉ាស់​ឡើងថ្លៃ​ហួសហេតុ ខណៈ​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ត្រូវការ​ម៉ាស់ ដើម្បី​ចូលរួម​ការពារ ទប់ស្កាត់ COVID-19 ដែល​កំពុង​រីក​រាលដាល​។​
​សារ​ព្រមាន​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ប្រមាណ​ជាង​៤០០​នាក់ មុននឹង​ពួកគេ​ចេញ​បេសកកម្ម ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​១៩ (COVID-19)​។ ជំនួប​នេះ ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​សន្ដិភាព​៕
[wai id="5"]