កម្ពុជា​-​អាមេរិក បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម វិនិយោគទុន​

សេដ្ឋកិច្ច
0
6

​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា បានបង្ហាញ​ពី​ការ​កត់ សម្គាល់ នូវ​វឌ្ឍនភាព នៃ​ការ​ស្តារឡើងវិញ យ៉ាង​ឆាប់រហ័ស នូវ​សេដ្ឋកិច្ចកម្ពុជា អាស្រ័យ​ការ​គ្រប់​គ្រង់ បាន​យ៉ាង​ល្អ នូវ​ជំងឺ​កូ​វីដ​-១៩ អត្រា​នៃ​ការ​វ៉ាក់សាំង​ខ្ពស់ ដែល​ធានាឱ្យមាន​ការបើក​ដំណើរការ​សង្គម សេដ្ឋកិច្ច​ឡើងវិញ បាន​ពេញលេញ យ៉ាង​ឆាប់រហ័ស​។​

​ជាមួយគ្នានេះ ការធ្វើឱ្យ​ប្រសើរឡើង នូវ​លក្ខខណ្ឌ​ការងារ សេរីភាព​អង្គការ​វិជ្ជាជីវ​: សិទ្ធិ​ការងារ និង​ការ​ផ្តល់នូវ​កិច្ច​គាំពារ​សង្គម តាមរយ​:​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទាំងនេះ​សុទ្ធតែជា​កត្តា​ទាក់ទាញ់​វិនិយោគទុន និង​ការបញ្ជា ទិញ​ទំនិញ​ពី​កម្ពុជា ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក បើទោះជា​នៅមាន​កង្វល់ និង​បញ្ហា​សេស សល់​ខ្លះ​ដែល​ភាគី​ទាំងពីរ កំពុង​រួមគ្នា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ក៏ដោយ​។​

​ការបញ្ជាក់​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោក អុ​ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក​ឯកអគ្គរដ្ឋទូត ផា​ទ្រី​ក មូរ​ហ្វ៉ី នា​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ទីស្ដីការក្រសួង​ការងារ​។​
​លោក​ឯកអគ្គរដ្ឋទូត ក៏បាន​បង្ហាញ​ពី​ការពេញចិត្ត ចំពោះ​ការលើកឡើង​របស់ លោក រដ្ឋមន្ត្រី អុ​ិ​ត សំហេង ដែល​បានលើកឡើង​ពី​វឌ្ឍនភាព​របស់ គម្រោង​រោងចក្រ​កាន់តែ ប្រសើរ​នៅ​កម្ពុជា (BFC) ដែល​ជំរុញ​ឱ្យ​ការបញ្ជាទិញ ពី​ទីផ្សារ​សហរដ្ឋអាមេរិក កាន់​តែមាន​កំណើន កំណើន​នេះ គឺ​កើន​ទាំង​បរិមាណ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ទំហំ​ពាណិជ្ជកម្ម និង​បន្ថែម​នូវ​ការនាំចេញ​ផលិតផល​កាបូប និង​សម្ភារ​ធ្វើដំណើរ​ទៀតផង​។​

​គួរ​បញ្ជាក់ថា កម្ពុជា​បាន​ខិតខំ​ទាញ​បាន​ផលប្រយោជន៍ ពី​ពាណិជ្ជកម្ម កម្ពុជា​-​អាមេរិក បាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ទី​៤ ដែល​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក និង​ជា​ប្រទេស​ចំណាត់ ថ្នាក់​ទី​៣ ដែល​ទទួល​អត្ថប្រយោជន៍ ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (GSP) ពី​សហរដ្ឋអាមេរិក​។​

​ក្នុងជំនួប​នេះដែរ ភាគី​ទាំងពីរ បាន​ពិភាក្សា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ សំដៅ​ពង្រឹងពង្រីក​ទំនាក់ទំនង កម្ពុជា​-​អាមេរិក ឱ្យ​កាន់​តែមាន​លក្ខណ​:​គ្រប់​ជ្រុងជ្រោយ ដើម្បី​បង្កើន​វិនិយោគទុន​របស់ខ្លួន នៅ​កម្ពុជា ក្នុង​វិស័យ​ជាច្រើន​ទៀត​។​

​ទន្ទឹមនឹងនេះ ភាគី​ទាំងពីរ បាន​ពិភាក្សា​លើ​អនុសាសន៍​មួយចំនួន ដូចជា​ករណី​ពលកម្ម កុមារ អំពើ​ជួញដូរ​មនុស្ស ការធ្វើ​អធិការកិច្ច ទីភ្នាក់ងារ​បញ្ជូន​ពល​ករ ដើម្បី​ធានា​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពលករ ការធានា​និរន្តរភាព​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ការបន្ត​ធ្វើឱ្យ​ប្រសើរឡើង នូវ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវ​: និង​បន្ត​អនុលោមភាព ស្របតាម​បទដ្ឋាន​ការងារ​អន្តរជាតិ ដែល​ប្រទេស​កម្ពុជា បានផ្តល់​សច្ចាប័ន​។​

​ភាគី​អាមេរិក នឹង​ផ្តល់​កិច្ចសហប្រតិបត្តិការ ជាច្រើន​ទៀត ពិសេស​លើ​វិស័យ​បណ្តុះ បណ្តាល ជំនាញ​វិជ្ជាជីវ​: ដើម្បី​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស នៅ​កម្ពុជា​៕/​