រាជទាយាទ​ចក្រភព​អង់គ្លេស​ព្រះអង្គម្ចាស់ ឆាល ធ្វើតេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19 ពេលនេះ​…..

ព្រឹត្តិការណ៍ថ្មីៗ
0
3397
[wai id="6"]

[wai id="7"]
​ព្រះអង្គម្ចាស់ ឆាល ព្រះជន្ម​៧១​វស្សា ដែលជា​បុត្រា​ម្ចាស់​ក្ស​ត្រី​អេ​លីហ្សា​បេ​ត ទី​២ និង​ជា​រាជទាយាទ​ចក្រភព​អង់គ្លេស​នោះ បានធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19 ហើយ​បច្ចុប្បន្ន​ព្រះអង្គ បានដាក់​ខ្លួន​ទ្រង់​ឲ្យ​នៅ​ដាច់ដោយឡែក ក្នុង​វិមាន​របស់​ទ្រង់​នៅឯ​ស្កុ​តលែ​ន​។​

​រាជសារ​ពី​រាជវាំង​អង់គ្លេស បាន​ឲ្យ​ដឹងថា ព្រះអង្គម្ចាស់​ឆាល បានធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19​។ ព្រះអង្គ បានចេញ​រោគសញ្ញា​ស្រាល ប៉ុន្តែ​ទ្រង់​នៅមាន​សុខភាព​ល្អ​ទេ និង​អាចបំពេញ​ព្រះរាជកិច្ច​បាន​ធម្មតា​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​
​ម្ចាស់​ក្ស​ត្រី​ដែលជា​មហេសី​ព្រះអង្គម្ចាស់ ឆាល បានធ្វើ​តេស្ត​ផងដែរ ប៉ុន្តែ​ម្ចាស់​ក្ស​ត្រី គ្មាន​វីរុស​នោះទេ​។ ដោយ​ផ្អែកលើ​ការណែនាំ​ពី​រដ្ឋាភិបាល​អង់គ្លេស និង​ក្រុមគ្រូពេទ្យ ព្រះអង្គម្ចាស់ ឆាល និង​ម្ចាស់​ក្ស​ត្រី បានដាក់​ខ្លួន​ទ្រង់​ឲ្យ​នៅ​ដាច់ដោយឡែក ក្នុង​វិមាន​នៅឯ​ស្កុ​តលែ​ន​។
ពាណិជ្ជកម្ម

​ការធ្វើ​តេស្ត​នេះដែរ រៀបចំឡើង​ដោយ​ក្រសួងសុខាភិបាល​អង់គ្លេស នៅឯ​តំបន់​អា​ប៊ឺ​ឌី​ន​សៀ ជា​កន្លែង​ដែល​ពួក​ទ្រង់ តម្រូវ​ឲ្យ​ធ្វើតេស្ត​រក​ជំងឺ COVID-19 ។​
​គេ​មិនអាច​ដឹងបាន​នោះទេ​ពី​បុគ្គល​ណា ដែល​ព្រះអង្គ ឆាល បាន​ឆ្លង​ជំងឺ COVID-19 ដោយសារ ព្រះអង្គម្ចាស់ បាន​បំពេញ​ព្រះរាជកិច្ច​ច្រើន​នៅតាម​ទីសាធារណៈ ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក​នេះ​។​
​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា ម្ចាស់​ក្ស​ត្រី​អេ​លីហ្សា​បេ​ត បាន​ជួប​ជាមួយ​ព្រះអង្គម្ចាស់​ឆាល មុន​ពេលដែល​ព្រះអង្គ​បាន​ឆ្លង​វីរុស​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ព្រះបរមរាជវាំង Buckingham បាន​អះអាងថា ម្ចាស់​ក្ស​ត្រី មាន​ព្រះរាជសុខភាព​ល្អ​ធម្មតា​ទេ​។ ម្ចាស់​ក្ស​ត្រី បាន​ជួប​ជាមួយ​ជាមួយ​ព្រះអង្គម្ចាស់​ឆាល ។​
​សូមបញ្ជាក់ថា ភាគច្រើន​នៃ​ពលរដ្ឋ​ចក្រភព​អង់គ្លេស ទទួល​ការធ្វើ​តេស្ត​រក​ជំងឺ COVID-19​នៅពេលដែល​ពួកគេ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ប៉ុណ្ណោះ ជាមួយនឹង​រោគសញ្ញា​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រសួងសុខាភិបាល​អង់គ្លេស និង​សេវាកម្ម​សុខភាព​សាធារណៈ​អង់គ្លេស បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ពួកគេ បាន​នឹង​បង្កើន​សមត្ថភាព​ធ្វើតេស្ត​យ៉ាង​ឆាប់រហ័ស ដើម្បី​រក​អ្នក​ផ្ទុក​ជំងឺ COVID-19 ។​
​បច្ចុប្បន្ន ចក្រភព​អង់គ្លេស រាយ​ករណី​ឆ្លង​នៃ​ជំងឺ COVID-19​កើនឡើង​ដល់​៨.០៧៧​នាក់ និង​ករណី​ស្លាប់​៤២២​នាក់​៕
[wai id="5"]