ចំនួន​អ្នក​ឆ្លង​វីរុស COVID-19 នៅ​កម្ពុជា​កើនឡើង​ទៀតហើយ ខណ​:​អ្នកជាសះស្បើយ​មាន​បន្តបន្ទាប់ !

ព្រឹត្តិការណ៍ថ្មីៗ
0
11570
[wai id="6"]

[wai id="7"]
​ក្រសួងសុខាភិបាល​នៅ​ព្រឹក​អង្គារ បានប្រកាស​ពី​លទ្ធផល​វិជ្ជមាន COVID-19 ២​ករណី​បន្ថែមទៀត​នៅ​ខេត្តសៀមរាប ដែលជា​ម្តាយ និង​កូន ហើយក៏​ជា​ភរិយា​របស់​អ្នកជំងឺ​ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ សរុបមក​ដល់ពេលនេះ អ្នក​ឆ្លង​នៅ​កម្ពុ​ជាមាន​១០៩​ករណី និង​សះស្បើយ​២៣​ករណី​។​
ពាណិជ្ជកម្ម

​គិត​ចាប់ពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ រហូតដល់​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០​នេះ ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​សះស្បើយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើន​ដល់​២៣​នាក់​ហើយ ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់ ជនជាតិ​អង់គ្លេស​៣​នាក់ ជនជាតិ​បារាំង​១​នាក់ និង​ជនជាតិខ្មែរ​១៨​នាក់​។ ពេលនេះ​មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៨៦​នាក់ កំពុង​សម្រាក​ព្យាបាល​បន្ត នៅតាម​មន្ទីរពេទ្យ ដែល​ក្នុងនោះ​មាន​ស្ត្រី​២៨​នាក់ និង​បុរស​៥៨​នាក់​។​


[wai id="5"]