ក្រសួងសុខាភិបាល ៖ ថ្ងៃនេះ​មិនមាន​ករណី​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ទេ

ព្រឹត្តិការណ៍ថ្មីៗ
0
2145

​ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២០ មិនមាន​ករណី​វិជ្ជមាន ជំងឺ​កូ​វីដ ១៩ ថ្មី​ទៀត​នោះទេ ខណៈ​អ្នក​កើត​ជំងឺ​នេះ ០២ នាក់​ទៀត ត្រូវបាន​ព្យាបាល​ជាសះស្បើយ​។​
​សេចក្តីប្រកាស​របស់​ក្រសួង​បាន​បញ្ជាក់ថា ករណី​អ្នកជា​សះស្បើយ​មាន​០២​នាក់ គឺ​ស្ថិតនៅ​ខេត្ត​កែប មាន​បុរស​ជនជាតិខ្មែរ​អាយុ​៣០ (​កាន់សាសនា​ឥស្លាម និង​មាន​ទីលំនៅ​នៅ​ខេត្តកំពត​) ដែល​បាន​វិលត្រឡប់​មកពី ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៉ី និង​បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៦១​ឆ្នាំ មកពី​ប្រទេស​ម៉ា​ឡេ​ស៉ី បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វីដ​១៩​ចំនួន ០២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ ពី​មន្ទីរពេទ្យ​ខេត្ត​កែប​។​