សម្តេច​តេ​ជោ ៖ ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន​៧​ខែ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩

ព្រឹត្តិការណ៍ថ្មីៗ
0
1868


​សម្តេច​តេ​ជោ ហ៊ុន សែន​នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០ បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន​៧​ខែ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។ ប្រាក់បៀវត្សរ៍​ដែល​សម្តេច​បរិច្ចាគ​នេះ គឺ​រាប់​ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០​។​

​ជាមួយគ្នា​នោះដែរ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​អនុប្រធាន​ប្រចាំការ នៃ​គណៈកម្មការ ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ថ្លែងអំណរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ចំនួន​៧​ខែ ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

​គួរ​បញ្ជាក់ដែរថា កម្ពុជា បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៩​នាក់​ទៀត​ឲ្យ​ជាសះស្បើយ ធ្វើ​ឲ្យ​តួលេខ​អ្នកជា​សរុប​ចំនួន ៣៤​នាក់ ខណៈ​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន​១​នាក់​។ សរុប​អ្នកមាន​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​ចំនួន​១១០​ករណី​៕