លោក ឃួ​ង ស្រេង បញ្ជាក់​រឿង​ស្រះ​ដែល​ស្ថិតនៅក្នុង​ទីក្រុង​រណប «​ហ្គ្រេ​ន​ភ្នំពេញ​»

ព្រឹត្តិការណ៍ថ្មីៗ
0
4498
[wai id="8"]

[wai id="7"]

​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តី ជូនដំណឹង​មួយ​បញ្ជាក់​យ៉ាងច្បាស់​ថា ស្រះ​ដែល​ស្ថិតនៅក្នុង​ទីក្រុង​រណប «​ហ្គ្រេ​ន​ភ្នំពេញ​» គឺជា​កម្មសិទ្ធិ របស់​អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េង ពុំមាន​ជា​ទ្រព្យសម្បត្តិ​សាធារណៈ របស់​សាលា រាជធានី​ភ្នំពេញ​ទេ​។​
​ឆ្លើយតប​តំណាង​ពលរដ្ឋ​១៤០​គ្រួសារ នាំគ្នា​តវ៉ា​នឹង​គម្រោង​លុប​ស្រះ​ទឹក​នេះ លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុំមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់ ក្នុងការ​អន្តរាគមន៍​រក្សា និង​ទប់ស្កាត់​ការ​លុប​ស្រះ​ទឹក​នេះ ពី​ក្រុមហ៊ុន​ជីប ម៉ុង បានឡើយ​។ លោក បន្តថា បើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អន្តរាគមន៍​រក្សា និង​ទប់ស្កាត់​ការ​លុប​ស្រះ​ទឹក​ខាងលើនេះ វា​នឹង​ក្លាយជា​ទង្វើ​រំលោភ​មាត្រា​៨៥ និង​មាត្រា​៨៨​នៃ​ច្បាប់​ភូមិបាល​។​
ពាណិជ្ជកម្ម

​លិខិត​មួយច្បាប់​របស់​សាលា​រាជធានី​ភ្នំពេញ ជូនទៅ​តំណាង​ពលរដ្ឋ​ទាំង​១៤០​គ្រួសារ​រស់នៅក្នុង​បុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រេ​ន​ភ្នំពេញ កាលពី​ថ្ងៃទី​២៨​កញ្ញា​ម្សិលមិញ ដោយ​សង្កត់ធ្ងន់ថា ស្រះ​ទឹក​ដែលមាន​ទំហំ​ជាង​១០​ហិកតា​នេះ គឺមាន​ប័ណ្ណ​សម្គាល់​សិទ្ធ​កាន់កាប់​អចលនវត្ថុ​លេខ ភ​.​ព ១២៥៩៨ ចុះ​ថ្ងៃទី​២៥​សីហា ឆ្នាំ​២០០៩​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សូរិយា​ដី​រាជធានី​ភ្នំពេញ ដែលជា​កម្មសិទ្ធិ​របស់​លោក លាង ឃុន និង​លោក លាង ម៉េង បាន​ទិញ​ពី​ក្រុមហ៊ុន​វ៉ា​យ អិ​ល ភី​គ្រុប​។ មានន័យថា ទីតាំង​ស្រះ​នោះ ស្ថិតនៅក្នុង​សិទ្ធិ​កាន់កាប់​ឯកជន​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន ជីប ម៉ុង​។​