WHO ករណី​ឆ្លង​ជំងឺ COVID-19 អាច​នឹង​កើន​ឡើងដល់​១​លាន​នាក់ និង​អ្នកស្លាប់​៥​ម៉ឺន​នាក់​

សុខភាព
0
3949
[wai id="6"]

[wai id="7"]
​ក្រុមមន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ពុធ​ទី ១ ខែមេសា អំពី​ការកើនឡើង​យ៉ាង​ឆាប់រហ័ស និង​ការរីក​រាលដាល​សកល​នៃ​ករណី​ឆ្លង​ជំងឺ​COVID-19 ដែល​ឥឡូវនេះ​បាន​ឈានដល់ ២០៥ ប្រទេស និង​ដែនដី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ straitstimes នៅ​ថ្ងៃទី​០២ ខែមេសា ។​
​ពួកគេ​បាន​អះអាងថា ត្រឹម​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ករណី​ឆ្លង​សកល​នឹង​កើនឡើង​ដល់​១​លាន​នាក់ និង​ករណី​ស្លាប់​៥​ម៉ឺន​នាក់​។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus និយាយថា​ទីភ្នាក់ងារ​របស់លោក ធនាគារពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​បន្ធូរបន្ថយ​បំណុល​ក្នុង​ការជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​សង្គម​និង​សេដ្ឋកិច្ច​ដោយសារ​ការ​រាតត្បាត​សកល​នៃ​ជំងឺ COVID-19 ។​
​លោក Tedros បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វីរុស​នៅ​ទីក្រុង​ហ្សឺ​ណែវ ជាទី​តាំង​នៃ​ទីស្នាក់ការ​របស់​អង្គការ​សុខភាព​របស់​អង្គការសហប្រជាជាតិ ថា​ក្នុង​រយៈពេល ៥​សប្ដាហ៍​កន្លងទៅនេះ មានការ​កើនឡើង យ៉ាង​ឆាប់រហ័ស​នៃ​ករណី​ឆ្លង និង​ស្លាប់​ជាង​២​ទ្វេដង​កាលពី​សប្ដាហ៍​មុន​។
ពាណិជ្ជកម្ម

​លោក​បាន ថា ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត​យើង​នឹងមាន​អ្នក​ឆ្លង​ជំងឺ​នេះ ឈានដល់​ចំនួន ១ លាន នាក់ និង​អ្នកស្លាប់ ៥ ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។​
​ដោយឡែក យោងតាម​សេចក្តីរាយការណ៍​ពី​វិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹងថា ជំងឺ COVID-19 បានសម្លាប់​មនុស្ស ៨៨៤ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​នៅ​សហរដ្ឋអាមេរិក ជា​កំណត់ត្រា​ថ្មី​មួយ សម្រាប់​ប្រទេស​នេះ​ដែលមាន​ចំនួន​ករណី​ឆ្លង​ខ្ពស់បំផុត​នៅលើ​ពិភពលោក​។​

​ជំងឺ​រាតត្បាត​សកល​នេះ​បាន​ឆក់យក​អាយុជីវិត​មនុស្ស​យ៉ាងហោចណាស់ 5,113 នាក់​នៅ​សហរដ្ឋអាមេរិក​ដែល​នាំមុខគេ​ក្នុង​ពិភពលោក ដែលមាន​អ្នក​ឆ្លង​ចំនួន 215,357​នាក់ តាម​ការរាប់​របស់ សកលវិទ្យា​ល័យ​Johns Hopkins ។ ចំនួន​ករណី​ដែល​បាន​រាយការណ៍​បាន​កើនឡើង​ចំនួន ២៥.២០០ ក្នុង​រយៈពេល ២៤ ម៉ោង​នៅក្នុង​ប្រទេស​។
រដ្ឋ​ញូវយ៉ក​គឺជា​ចំណុចកណ្តាល​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹងរ​បស់​សហរដ្ឋអាមេរិក​ទល់នឹង​ជំងឺ​ដ៏​សាហាវ ដែល​យ៉ាងហោចណាស់​មាន​អ្នកស្លាប់​ចំនួន ១,៩០០ នាក់ ត្រូវបាន​កត់ត្រា​នៅ​ទីនោះ ។ នេះ​បើ​យោងតាម​សម្តី​អភិ​បាក​រដ្ឋ លោក Andrew Cuomo​។​

​ខណៈពេល​នោះដែរ ប្រទេស​បារាំង​កាលពី​ថ្ងៃ​ពុធ​ទី ១ ខែមេសា បាន​រាយការណ៍​ពី​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​របស់ខ្លួន​ខ្ពស់បំផុត​ដោយសារ​ការឆ្លង​ជំងឺ​COVID-19 ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​ដោយបាន​និយាយថា​មនុស្ស​ចំនួន ៥០៩ នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ដែលនាំឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ ៤.០៣២ នាក់ និង​អ្នក​ឆ្លង​កើន​ឡើងដល់ 56,989 នាក់​គិត​ត្រឹម​ថ្ងៃ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ។
​រីឯ​ប្រទេស​អង់គ្លេស​វិញ បាន​រាយការណ៍​ថា​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​COVID-19 ប្រចាំថ្ងៃ​ចំនួន ៥៦៣ នាក់​កាល​ថ្ងៃ​ពុធ (​ទី ១ ខែមេសា​) ដែលជា​ចំនួន​លើកដំបូង​នៃ​ចំនួន​អ្នកស្លាប់​លើសពី ៥០០ នាក់ នៅ​ទូទាំងប្រទេស​ដែលនាំឱ្យ​មាន​អ្នកស្លាប់​សរុប​កើន​ដល់ ២.៣៥២ នាក់ និង​អ្នក​ឆ្លង​ឡើងដល់ 29,474 នាក់​។

​នៅ​ប្រ​ទេ​សអេ​ស្ប៉ា​ញ​វិញ ស្រប​ពេលដែល​អ្នកស្លាប់​បាន​ហក់​ឡើងដល់ 9,387 នាក់ យន្តហោះ​ចំនួន ២ គ្រឿង​ដែល​ផ្ទុក​ដោយ​ឧបករណ៍​ការពារ​បាន​ទៅដល់​ដើម្បី​បន្ថែម​ជំនួយ​ដល់​ប្រព័ន្ធ​ការពារ​សុខភាព​សាធារណៈ​របស់​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ពុធ ខណៈ​ករណី​ឆ្លង​ជំងឺ COVID-19 កើនឡើង​ដល់​104,118 នាក់ ហើយ​ប្រទេស​នេះ​បាន​កត់ត្រា​ចំនួន​អ្នកស្លាប់​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​។​
​សម្រាប់​ប្រទេស​អ៊ីតាលី ក្រុម​អាជ្ញាធរ​បាន​និយាយថា​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​របស់​ប្រទេស​អ៊ីតាលី​ដោយសារ​ជំងឺ​COVID -19 កាលពី​ថ្ងៃ​ពុធ​ចំនួន​ទាប​បំផុត​ក្នុង​រយៈពេល ៦ ថ្ងៃ ប៉ុន្តែ​ចំនួន​អ្នក​ឆ្លង​ថ្មី​បាន​កើនឡើង ហើយ​រដ្ឋាភិបាល​បាន​បន្ថែម​រយៈពេល​បិទ​ប្រទេស​រហូតដល់​យ៉ាងហោចណាស់​ពាក់កណ្តាល​ខែមេសា​៕
[wai id="5"]