សម្តេច​តេ​ជោ ៖ សម្រេច​ផ្អាក​បុណ្យចូលឆ្នាំ​ខ្មែរ ស្ថាប័នរដ្ឋ និង​ឯកជន​ធ្វើការ​ធម្មតា​

ព្រឹត្តិការណ៍ថ្មីៗ
0
3828

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​សម្រេច​ផ្អាក​បុណ្យចូលឆ្នាំ​ខ្មែរ សម្រាប់​ស្ថាប័នរដ្ឋ និង​ឯកជន ហើយ​រដ្ឋ​នឹង​សង​វិញ​នូវ​ថ្ងៃ​ឈប់សម្រាក​រយៈពេល ៥ ថ្ងៃ តាម​ពេលវេលា​សមស្រប ជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ ១៩​។ សម្តេច​ស្នើសុំ​ឲ្យ​ពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់​យោគយល់​អំពី​ការសម្រេច​នេះ​។ ការប្រកាស​បែបនេះ ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ ។​
​ស្របពេល​ថ្មីៗ​នេះដែរ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ថ្ងៃ​ទៅ​០៧ ខែមេសា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង​អំពី​ការពន្យារពេល​ឈប់សម្រាក ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ដល់​សហគ្រាស គ្រឹះស្ថាន រោងចក្រ ព្រមទាំង​កម្មករនិយោជិត​នៅ​ទូទាំងប្រទេស​កម្ពុជា នឹង​សន្យាថា​នឹង​សង​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃ​វិញ នៅពេល​សមស្រប​ណាមួយ​។​




[wai id="5"]