កម្ពុ​ជាមាន​អ្នក​ឆ្លង Covid សរុប ១១៧​នាក់​ហើយ ខណៈ​មាន​អ្នកជា​សះស្បើយ​សរុប​កើន​ដល់​៦៣​នាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
914

​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​២​នាក់​បន្ថែមទៀត ខណៈ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ថ្មី​មាន​ចំនួន​រហូតដល់​៥​នាក់ ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់​៦៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៥៤​នាក់ នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់​១១៧​នាក់ ។​

​ក្រសួងសុខាភិបាល បានប្រកាស​ឱ្យដឹងថា ក្រសួង​សម្រេចយក​ថ្ងៃ​ចន្ទ រៀងរាល់​សប្តាហ៍ នៅវេលា​ម៉ោង ៩៖៣០​នាទី ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​បច្ចុប្បន្នភាព​ជំងឺ​កូ​វីដ​-១៩​។​
​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៨ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួង​បាន​បញ្ជាក់ថា សន្និសីទ​សារព័ត៌មាន​នេះ មាន​គោលបំណង​ជម្រាប​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព និង​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​រាយការណ៍​ពី​ការ​រាតត្បាត និង​អន្តរាគមន៍​ឆ្លើយតប​ជំងឺ​នេះ​។​

​គួរ​បញ្ជាក់ដែរថា ករណី​អ្នក​ឆ្លង​វីរុស​កូ​វីត​ទូទាំង​ពិភពលោក​ត្រឹម​ថ្ងៃនេះ​មាន ១,៤៣១,៦៩១​នាក់ អ្នកស្លាប់ ៨២,០៧៤​នាក់ និង​អ្នកជា​សះស្បើយ ៣០២,១៥០​នាក់ ។ នេះ​បើ​យោងតាម​គេហទំព័រ​worldometers ៕



[wai id="5"]