អបអរ​ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​បណ្ណាល័យ​តម្រា​ច្បាប់​

ព្រឹត្តិការណ៍ថ្មីៗ
0
585
[wai id="9"]



​នៅក្នុង​ឪ​កាស​គម្រប់​ខួប ២ ឆ្នាំ នៃ​ការបង្កើត​ក្រុមហ៊ុន​មេធាវី​តម្រា​ច្បាប់ នា​ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ លោក​មេធាវី មួន សៀងលី ប្រធាន​ក្រុមហ៊ុន​មេធាវី​តម្រា​ច្បាប់ បានសម្រេច​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​បណ្ណាល័យ​តម្រា​ច្បាប់​មួយ ដែលជា​បណ្ណាល័យ​ឌីជីថល សម្រាប់​ឲ្យ​សាធារណជន​ទាំងអស់ អាច​ដោ​ន​ឡូត​យក​កម្មវិធី​នោះ​យកទៅ​ប្រាស់​នៅលើ​ទូរស័ព្ទដៃ ឬ Tablet របស់ខ្លួន បាន​ដោយ​សេរី និង​ឥតគិតថ្លៃ​។
ពាណិជ្ជកម្ម

​លោក​មេធាវី មួន សៀងលី បានបញ្ជាក់​បន្ថែមទៀត​ថា បណ្ណាល័យ​តម្រា​ច្បាប់​នេះ គឺជា​កម្មវិធី​ដែលមាន​ផ្ទុក​នូវ​ទិន្នន័យ​ឯកសារ​ច្បាប់​ជា​វីដេអូ និង​ជា​ប្រភេទ​ឯកសារ​PDF ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ ជាការ​ពិត បន្ទាប់ពី​លោកអ្នក​បាន​ដោ​ន​ឡូត​យក​កម្មវិធី “​បណ្ណាល័យ​តម្រា​ច្បាប់​”​ហើយ​នោះ លោក​អ្នកនឹង​ក្លាយជា​ម្ចាស់​បណ្ណាល័យ​ច្បាប់​មួយ​ដ៏​ធំ ដែល​លោក​អ្នកមាន​សិទ្ធិ​ទាញយក​ឯកសារ​ច្បាប់​ទាំងអស់ ដើម្បី​រក្សាទុក និង​ចែកចាយ​បាន​ដោយ​សេរី សម្រាប់ធ្វើ​ការស្វែងយល់ និង​សិក្សា​ស្រាវជ្រាវ​បាន យ៉ាង​ទូលំទូលាយ នៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​តាម​តម្រូវការ​។ ក្រៅពីនេះ បណ្ណាល័យ​តម្រា​ច្បាប់​” នឹង​តែងតែ​ធ្វើការ​ជូនដំណឹង និង​ផ្ញើជូន​ទៅកាន់​លោកអ្នក នូវ​ច្បាប់​ថ្មីៗ និង​ឯកសារ​ច្បាប់​សំខាន់ៗ បន្ថែមទៀត ដើម្បី​ជាការ​ជួយ​ជម្រុញ​ឱ្យ​អ្នកប្រើប្រាស់​បាន​អាន​ជាប្រចាំ និង​ធ្វើ​បច្ចុប្បន្នភាព​ចំណេះដឹង​ច្បាប់​បាន​ផងដែរ​។

​ចំពោះ​គោលបំណង​នៃ​ការបង្កើត​នូវ​កម្មវិធី​បណ្ណាល័យ​តម្រា​ច្បាប់​នេះ គឺ​ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​អំ​ណាន​នៅ​កម្ពុជា និង ជម្រុញ​ការផ្សព្វផ្សាយ​ច្បាប់​ឱ្យ​កាន់​តែមាន​ភាពទូលំទូលាយ​ទៅដល់​សាធារណជន​ទូទៅ ទាំង​មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​គ្រប់រូប ឱ្យបាន​ចេះ និង បានដឹង​អំពី​ច្បាប់​គ្រប់ៗ​គ្នា ស្របតាម​គោលការណ៍​នីតិរដ្ឋ ហើយក៏​អាច​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​អំពី​ច្បាប់ មន្ត្រីរាជការ និង​សិស្ស​-​និស្សិត នៅក្នុង​ការសិក្សា​ស្រាវជ្រាវ ឱ្យមាន​ប្រសិទ្ធភាព គុណភាព និង ភាព​ឆាប់រហ័ស​ផងដែរ​។ មួយវិញទៀត ការប្រើប្រាស់​នូវ​បណ្ណាល័យ​ឌីជីថល​នេះ គឺជា​ការជួយ​សន្សំសំចៃ​នូវ​ការបោះពុម្ព​ក្រដាស​សៀវភៅ និង កាត់បន្ថយ​ការសាងសង់​សំណង់​ការ្យ​ផ្សេងៗ សម្រាប់​ផ្ទុក​នូវ​ឯកសារ ស្របតាម​យន្តការ​នៃ​ការការពារ​បរិស្ថាន​ក​ម្ពុ​ជា ព្រមទាំង​អាចជួយ​សម្រួល​ដល់​ការសិក្សា​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អន​ឡាញ ស្របតាម​កាលទេសៈ និង​ស្ថានភាព​បច្ចុប្បន្ន នៅក្នុង​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​ផងដែរ​។
​សូម​ដោ​ន​ឡូត​កម្មវិធី​បណ្ណាល័យ​តម្រា​ច្បាប់ តាមរយៈ LINK ខាងក្រោម​៖
១.https://apps.apple.com/us/app/legal-code-library/id1547198602 (​សម្រាប់ IOS)
២.https://play.google.com/store/apps/details?id=legalcode.nulo.co.jp(​សម្រាប់ Android)