ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​តទៅ​សមត្ថកិច្ច​ចាប់ផ្តើម​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍

ព្រឹត្តិការណ៍ថ្មីៗ
0
1274

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តី ពី​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​តទៅ​។ ក្នុងនោះ​លោក​បញ្ជាក់ថា ការអនុវត្ត​ច្បាប់​នេះ នឹងធ្វើ​ឡើង​ដោយ​ស្មើភាព តម្លាភាព និង​គ្មាន​ការលើកលែង​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ បាន​ណែនាំ​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​អនុក្រឹត្យ​ខាងលើ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មាន​ការលើកលែង និង​មាន​សីលធម៌ វិជ្ជាជីវៈ ព្រមទាំង​ឥរិយាបថ​ថ្លៃថ្នូរ ទន់ភ្លន់ និង​ម៉ឺងម៉ាត់​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​អំពាវនាវ និង​សំណូមពរ​យ៉ាងទទូច ដល់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ​នៅ​ទូទាំងប្រទេស ចូលរួម​សហការ និង​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ខ្លួនឯង​ផ្ទាល់ និង​អ្នកដទៃ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​



[wai id="5"]